ភ្នំពេញ៖ សភាជាប់ឆ្នោតនៃប្រទេសភូមាបានប្រកាសថា ចាប់តាំងពីចូលកាន់តំណែងមកគឺតាំងពីខែមីនាឆ្នាំ២០១៦ គេបានទទួលពាក្យបណ្ដឹងពីកសិករ ចំនួនជាង២០០០ពាក្យបណ្ដឹងដើម្បីឱ្យ ជួយ រឹបអូសដីធ្លីពីសំណាក់ពួកអ្នកមានអំណាច នៃអតីតរបបយោធាមកឱ្យពួកគេវិញ។

លោក Ba Myo Thein ប្រធានគណៈកម្មាធិការមួយ របស់សភាដែលទទួលបន្ទុក បញ្ហាដីធ្លីនិងកិច្ចការកសិករបានប្រាប់សារព័ត៌មាន អ៊ីរ៉ាវ៉ាឌីកាលពីថ្ងៃអង្គារថារយៈពេលជាង៣ខែមកនេះសភាបានសំរេច ឲ្យរដ្ឋាភិបាលរៀបចំផ្ទេរកម្មសិទ្ធិដីធ្លីទៅឲ្យប្រជាជនវិញគឺបាន ៦០០០ហិចតាហើយ។
លោកថាដីធ្លីទាំងនោះរឹបអូសពីពួកអ្នកមានអំណាច និងឈ្មួញរកស៊ីមួយចំនួនដែលចូលកាន់កាប់ដីរបស់ប្រជាជនដោយខុសច្បាប់។
លោក Ba Myo Thein បានបន្ដថា វិធានការនេះបានអនុវត្ត ដោយភាពប្រាដកប្រជានឹងអនុឡោមតាមទាំងស្រុងនៃគោលនយោបាយថ្មីរបស់រដ្ឋាភិបាល។
ប៉ុន្ដែលោកបានបញ្ជាក់ថាវិធានការនេះក៏ត្រូវបានអនុវត្ត ទន្ទឹមគ្នាផងដែរនៃការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងដីធ្លីរបស់កសិករភូមាដែលលោកថា មិនបានបំពានគោលការណ៍ច្បាប់នោះឡើយ៕ ប្រភពពី៖ BBC