ទុយនេស៊ី៖ សភានៃប្រទេសទុយនីស៊ី បានបោះឆ្នោតមិនទុកចិត្តដល់នាយករដ្ឋមន្ដ្រី ហាប៊ីប អ៊ីស៊ីត(Habib ESSID) ព្រោះរដ្ឋាភិបាលទុយនេស៊ីបានច្រានចោលកិច្ចសហប្រតិបត្តិការណ៍ក្បាលសេដ្ឋកិច្ចអាមេរិក។
សមាជិកសភាសរុបចំនួន ១៨៨នាក់ បានបោះឆ្នោតបណ្តេញលោក ESSIDចេញពីតំណែង គឺមានតែបីនាក់ប៉ុណ្ណោះដែលគាំទ្រលោក ESSID ។
បើតាមសារព័ត៌មាន BBC លោក ESSID ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ២ឆ្នាំកន្លងមកនេះ ឥឡូវកំពុងប្រឈមនឹងការរិះគន់ពីសំណាក់ក្រុមប្រឆាំង ដែលរិះគន់លោកថា បានបរាជ័យក្នុងការជំរុញកំណែទម្រង់សេដ្ឋកិច្ចទុយនេស៊ី។
លោកប្រធានាធិបតី Beji Caid Essebsi កាលពីខែមុនបានអំពាវនាវឱ្យមានរដ្ឋាភិបាលត្រូវមានឯកភាពជាតិឡើងវិញ ដើម្បីដោះស្រាយភាពចលាចលនៃសេដ្ឋកិច្ចប្រទេស។
ភាពអត់ការងារនៅទុយនេស៊ីធ្វើកាន់តែអាក្រក់ឡើងៗចាប់តាំងមានបដិវត្តន៍កាលឆ្នាំ ២០១១ កាលណ្ណោះលោកប្រធានាធិបតី Zine Al-Abidine Ben Ali ក៏ត្រូវបានគេបណ្តេញចេញផងដែរ។ បច្ចុប្បន្នប្រជាជនវ័យក្មេងនៅក្នុងទុយនេស៊ីជាងមួយភាគបីគ្មានការងារធ្វើនោះទេ៕
ប្រភព៖ BBC