en     km
en     km

សភា​កំណត់​របៀបវារៈ​ជា​ផ្លូវការ​ទាក់ទិន​ សំណុំរឿង​តំណាងរាស្ត្រ​ CNRP

Share

ភ្នំពេញ៖ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃនេះ​ បាន​អនុម័ត​របៀបវារៈ​សំខាន់ៗ​ចំនួន​ ៣​ ទាក់ទិន​នឹង​សំណុំរឿង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ តំណាងរាស្ត្រ​ប្រឈម​មុខ​ នឹង​ការ​ស្នើ​សុំ​ដក​អភ័យឯកសិទ្ធិ​  ព្រមទាំង​ករណី​ លោក​ កឹ​ម​ សុខា​ និង​លោក​ សម​ រ​ង្ស៊ី​។​

​រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា
​រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា

តាម​អ្នករាយការណ៍​ព័ត៌មាន​  កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នា​ព្រឹក​នេះ​ ធ្វើ​ឡើង​ ដោយ​មានការ​ចូលរួម​ផង​ដែរ​ពី​សមាជិក​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​សមាជិក​ គណៈកម្មាធិការ​អចិ​ន្ត្រី​យិ៍​នៃ​រដ្ឋសភា​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​  គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ កាលដែល​ខ្លួន​ចូល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នា​ព្រឹក​នេះ​គឺ​ដើម្បី​ប្រាប់​ថា​ធ្វើ​អ្វី​ក៏​ដោយ​ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ជា​ពិសេស​ការ​ដក​អភ័យឯកសិទ្ធិ​សភា​ របស់​អ្នកតំណាង​រាស្ត្រ​ ត្រូវ​អនុលោម​តាម​ មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​។​

​គេ​រំពឹង​ថា​របៀបវារៈ​នេះ​ នឹង​ដាក់​ឱ្យ​មានការ​ជជែក​គ្នា​ នៅ​ក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ​ខាង​មុខ​នេះ​។​

​កន្លង​មក​ ករណី​លោក​ អ៊ុំ​ សំ​អាន​ ករណី​ លោក​ សម​ រ​ង្ស៊ី​ និង​ករណី​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ គណបក្ស​សង្គ្រោះ​ជាតិ​ ចោទ​អាជ្ញាធរ​ និង​សភា​បក្ស​កាន់​អំណាច​ថា​ បាន​បំពាន​រដ្ឋធម្មនុញ្ញ​ ត្រង់​មាត្រា​ ៨០​ ប៉ុន្តែ​សភា​បក្ស​កាន់​អំណាច​ បដិសេធ​។​

​តែ​ជា​ការ​កត់សម្គាល់​កាល​ស​ប្ដា​ហ៍​មុន​ ក្រសួងយុត្តិធម៌​បាន​ស្នើ​សុំ​ សភា​ ព្យួរ​អភ័យឯកសិទ្ធិ​សភា​ តំណាងរាស្ត្រ​២​រូប​ គឺ​លោក​ ងុប​ វ៉ា​ន់​ចាន់​ និង​លោក​ ពិន​ រតនា​ ករណី​ទាក់ទិន​សំណុំ​ រឿង​របស់​លោក​ កឹ​ម​ សុខា​ និង​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​៕​

Share

ព័ត៌មានទាក់ទង