loader

សភាថ្មីម៉ាល់ឌីវ ជម្រុញឱ្យស្ថាប័នប្រឆាំងអំពើពុករលួយ នាំអតីតប្រធានាធិបតី ចូលខ្លួនជម្រះបញ្ជីបំណុលចិនពាន់លានដុល្លារ

លទ្ធផលបណ្តោះអាសន្នបានបង្ហាញថាគណបក្សរបស់ប្រធានាធិបតីម៉ាល់ឌីវ Ibrahim Mohamed Sholidកំពុងធ្វើដំណើរទៅរកជ័យជម្នះភ្លូកទឹកភ្លូកដីជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតជ្រើសរើសសភាដែលជាការផ្លាស់ប្តូរមួយដែលនឹងជួយឱ្យលោកធ្វើការស៊ើបអង្កេតលើទំហំនៃបំណុលទៅប្រទេសចិន។

តាមការប៉ាន់ស្មានលទ្ធផលដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា  សន្លឹកឆ្នោតចំនួន 85 ភាគរយបានរាប់បញ្ចូលបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ របស់គណបក្ស Solid បាននាំមុខនៅក្នុងមណ្ឌលបោះឆ្នោតជាង 60 ក្នុងចំណោម 87 មណ្ឌល។

ប្រជាពលរដ្ឋម៉ាល់ឌីវរង់ចាំបោះឆ្នោតនៅតាមការិយាល័យនីមួយៗកាលពីថ្ងៃ៦មេសា

ប្រទេសនៃប្រជុំកោះមហាសមុទ្រឥណ្ឌានេះ ដែលគេហៅថាក្រោមឥទ្ធិពលរវាងឥណ្ឌា និងចិនដែលបានវិនិយោគរាប់លានដុល្លារក្នុងអំឡុងពេលគ្រប់គ្រងរបស់លោក Yameen ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់និងផ្លូវ។

ចាប់តាំងពីលោកបានចាកចេញពីតំណែងមេដឹកនាំគាំទ្រប្រទេសចិនលោក Abdulla Yameen កាលពីខែកញ្ញាមកគណបក្ស MDP របស់ Solih ដែលគ្រប់គ្រងរដ្ឋាភិបាលចម្រុះជាមួយគណបក្សបីផ្សេងទៀតបានព្រមានថាការរីកចំរើននៃអគារ ពោលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះបានធ្វើឱ្យយើងធ្លាក់ក្នុងបំណុល។

MDP បានសន្យាធ្វើការស៊ើបអង្កេតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងកំណត់បំណុលពិតប្រាកដរបស់ ប្រទេសនេះ ទៅកាន់ប្រទេសចិនដែលខ្លួនបារម្ភថាអាចនឹងខាតបង់ដល់ទៅ 3 ពាន់លានដុល្លារ និងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។ យ៉ាងនេះក្ដី អតីតប្រធានាធិបតី លោក Yameen បានបដិសេធខ្លួនពាក់ព័ន្ធនឹងបំណុលរបស់ចិន។

យោងតាមការព្យាករណ៍នាពេលថ្មីៗនេះមេដឹកនាំគណបក្សប្រជាធិបតេយ្យនឹងអាចទទួលបានសំឡេងភាគច្រើនជិត 2 ភាគ 3 នៅក្នុងសភាដែលនេះជាលើកទីមួយដែលគណបក្សមួយមានសំឡេងភាគ ច្រើនចាប់ តាំងពីការបោះឆ្នោតពហុបក្សជាលើកដំបូងក្នុងឆ្នាំ 2008 ។អ្នកគាំទ្រ MDP បានប្រមូលផ្តុំគ្នា នៅភាគ ខាង កើតនៃរាជធានីដើម្បីអបអរ។

ថែមពីនេះ ដោយថ្លែងទៅកាន់អ្នកគាំទ្រនៅឯការប្រមូលផ្តុំគ្នា លោកប្រធានាធិបតី Solih បានលើកឡើង ពីគោលនយោបាយមិនអត់អោនរបស់គាត់ចំពោះអំពើពុករលួយ។

លោកបញ្ជាក់ថា “នេះគឺជាពេលវេលាសម្រាប់ប្រជាពលរដ្ឋទាំងអស់ធ្វើការរួមគ្នា ។ យើងបានត្រៀមខ្លួនជា ស្រេចដើម្បីធ្វើការរួមគ្នាដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ប្រជាជននិងបម្រើពួកគេដោយគ្មានការរើសអើងណាមួយ។

លោកបានបន្ថែមថា “អ្នកនឹងឃើញគណៈកម្មាការដែលទទួលភារកិច្ចស៊ើបអង្កេតអំពើពុក រលួយនិងការងើប ឡើងវិញនូវមុខងារទ្រព្យសម្បត្តិរបស់រដ្ឋដោយមានការគាំទ្រពីសភាថ្មី” ។ ច្បាស់ជាងនេះទៀត “ការងាររបស់គណៈកម្មការស៊ើបអង្កេតលើឃាតកម្មក្រៅប្រព័ន្ធនិងការបាត់ខ្លួន ដោយង្ខំនឹងបន្តកាន់តែឆាប់រហ័សដោយមានការគាំទ្រពីសភានេះ” ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកបញ្ចូនបន្ថែមនាវាចម្បាំងធំមួយគ្រឿងទៅឈូងសមុទ្រពែក្សខណៈកិច្ចប្រជុំនៅ UN គ្មានដំណោះស្រាយ

សហរដ្ឋអាមេរិកកំពុងបង្ហាញកម្លាំងសព្វាវុធដើម្បី[...]

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩

មេដឹកនាំដែលធ្វើឱ្យពិភពលោក តែ​ងតែភ្ញាក់ផ្អើល ន[...]

អង់គ្លេសត្រៀមបញ្ចូនទ័ពសហការជាមួយអាមេរិកវាយអ៊ីរ៉ង់

ខណៈស្ថានការណ៍នៅលើឈូងសមុទ្រពែក្សកំពុងធ្លាក់ក្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត