ចិន៖ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយថា ប្រសិនបើស្ថិរភាពនៅលើជ្រោយឧបទ្វីបរងការគំរាមកំហែងនោះគឺទីក្រុង ប៉េកាំងនឹងបើកការវាយប្រហារភ្លាមទៅលើទីក្រុងព្យុងយ៉ាង។
ស្ដាប់សំឡេង៖
កាលពីថ្ងៃសុក្រ ទី ៥ ឧសភា ទីក្រុងព្យុងយ៉ាងបានព្រមានចិនថា នឹងជួបផលលំបាកធ្ងន់ធ្ងរប្រសិនបើក្បត់សម្ព័ន្ធភាព។
សង្គ្រាមពាក្យសម្ដីរវាងប្រទេសមហាមិត្តទាំងពីរបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិកគំរាមធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើងដោយសារតែប្រទេសកុម្មុយនីសផ្ដាច់ការមួយនេះបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយថាទីក្រុងប៉េកាំងនឹងមិនអត់ឱនអោយទេដោយគំរាមវាយប្រហារភ្លាមៗប្រសិនបើឧបទ្វីបកូរ៉េជួបគ្រោះថ្នាក់នោះ។
កាលពីថ្ងៃម្សិលមិញនេះដែរ ចិនបានគូសបន្ទាត់ក្រហមតាមព្រំដែនកូរ៉េ-ចិនដោយព្រមានថាបើមានសង្គ្រាមគឺក្រុងប៉េកាំងមិនអនុញ្ញាតអោយមានការហូរចូលជនភៀសខ្លួនជាដាច់ខាត៕
Post Views: 280