loader

សង្គមស៊ីវិល ៧៥ អង្គការ អំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទយុវសកម្មជនបរិស្ថាន

សេចក្ដីអំពាវនាវសុំឱ្យទម្លាក់ចោលការចោទតាមផ្លូវតុលាការចំពោះយុវសកម្មជនមាតាធម្មជាតិ និងសុំឱ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស បានត្រូវធ្វើកាន់តែទូលំទូលាយឡើងកាលពីថ្ងៃអង្គារ។

អង្គការសង្គមស៊ីវិលសរុបចំនួន ៧៥ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ កម្រាស់ ៣ ទំព័រ ដើម្បីសម្ដែងនូវប្រតិកម្មរបស់ពួកគេ ចំពោះការចោទប្រកាន់កាលពីថ្ងៃអាទិត្យចំពោះយុវតី ស៊ុន រដ្ឋា និងមិ​ត្តរួមការងាររបស់នាង ២ នាក់ទៀត គឺយុវជន យីម លាងហ៊ី និងយុវជន លី ចាន់ដារ៉ាវុត ក្នុងបទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ មួយលោក អាឡិចហ្សាន់ដ្រូ ហ្គុងហ្សាឡេ ដាវីដសុន (Alejandro Gonzalez Davidson)។

សហគមន៍ អង្គការ សមាគម និងបណ្ដាញប្រជាជនទាំងនោះ បានថ្លែងថា «អាជ្ញាធរគួរបញ្ឈប់ការចាប់យុវជនជាសកម្មជនរបស់យើងដាក់ពន្ធនាគារ និងគួរចាប់ផ្ដើមស្ដាប់មតិយោបល់របស់ពួកគេ ដែលស្ថិតនៅជួរមុខក្នុងការចងក្រងឯកសារពីហានិភ័យ ដែលប្រទេសកម្ពុជាកំពុងប្រឈម ចំពោះ[មុខ]ការជញ្ជក់ផលប្រយោជន៍ពីធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញបរិស្ថាន»។

យុវជនកម្ពុជាទាំង ៣ នាក់ ជាសមាជិកចលនាមាតាធម្មជាតិ ពោលគឺអតីតអង្គការមាតាធម្មជាតិដែលត្រូវបានក្រសួងមហាផ្ទៃប្រកាសរំលាយក្នុងឆ្នាំ ២០១៧ ដឹកនាំដោយលោក អាឡិចហ្សាន់ដ្រូ ហ្គុងហ្សាឡេ ដាវីដសុន សញ្ជាតិអេស្ប៉ាញ ដែលកំពុងរស់នៅក្រៅប្រទេសកម្ពុជា។

នគរបាលបានឃាត់ខ្លួនយុវជនទាំងនេះ កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយសង្ស័យថាពួកគេធ្វើសកម្មភាពសង្គម«ជ្រកក្រោមស្លាកបរិស្ថាន» ដោយប្រើ«ហិរញ្ញប្បទានភេរវកម្ម»៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកសារព័ត៌មានវ័យក្មេង បានហ្វឹកហ្វឺនសរសេរព័ត៌មានលើកកម្ពស់ស្ត្រី និងយុវជន

កាលពីព្រឹកថ្ងៃពុធ​  ទី ២៨ ខែកក្កដា ឆ្នាំ២០២១ [...]

សុនខកម្ពុជាបង្វឹកដោយគ្រូជំនាញអាចហិតរកវីរុសកូវីដ១៩បានជោគជ័យដំណាក់កាលទី១

នៅពេលវីរុសកូវីដ១៩ រាតត្បាតកាន់តែខ្លាំង ប្រទេស[...]

កម្ពុជាត្រៀមអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរលើកដំបូងខណៈសង្គមស៊ីវិលស្នើឱ្យអនុវត្តដោយតម្លាភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមអនុវត្តសាកល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x