loader

សង្គមស៊ីវិលចំនួន១១៦ សុំអោយប្រទេសស៊ុយអ៊ែតកុំបិទស្ថានទូតនៅកម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិលចំនួន​១១៦ បាន​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត​បិទ​ស្ថាន​ទូត​តំណាង​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដែលអង្គការទាំងនេះ លើកទឹកចិត្តអោយជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាបន្តទៀត។

អង្គកាទាំងនេះបានធ្វើការ​អំពាវនាវ​​នៅ​ក្នុង​លិខិតមួយ​ច្បាប់​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ​ដែល​ដាក់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ស៊ុយអែត។

នៅ​ក្នុង​លិខិត​ដែល​សរសេរ​ទៅ​កាន់​លោកស្រី Ann Linde រដ្ឋមន្ត្រី​ការ​បរទេស​ស៊ុយអែត​  ក្រុម​សង្គម​ស៊ីវិលដែល​បាន​ចុះ​ហត្ថលេខា​នោះបានទទូច​ថា៖ «សូម​កុំ​បោះ​បង់​ដំណើរ​ចូល​រួម​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​របស់​កម្ពុជាហើយគួរបន្តជួយពង្រឹងវិស័យនេះបន្តទៀត»។

ប្រទេសសុយអ៊ែតបានបើក​ស្ថាន​ទូតរបស់ខ្លួន​នៅទីក្រុង​ភ្នំពេញ​តាំ​ពី​ឆ្នាំ​២០១០ ។តែប្រទេសនេះ មាន​ទំនាក់​ទំនង​ការ​ទូតជាមួយ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​មក ។

ប៉ុន្តែក្រោយ ប្រទេសកម្ពុជា ចាប់ផ្ដើមដំណើរការប្រជាធិបតេយ្យ ក្រោមកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ១៩៩០១ រដ្ឋាភិបាល​ស៊ុយអែត​មានវិធី​សាស្ត្រ​ក្នុងជួយ​​អភិវឌ្ឍ​ប្រទេសកម្ពុជា ដោយ ​ចូល​រួម​យ៉ាង​សកម្ម ​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរ​នូវ​នីតិរដ្ឋ និង​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា។

ក្រុម​អង្គការ​ទាំង​នេះលើក​ឡើង ក្នុងលិខិតរបស់ខ្លួនថា ដំណើរ​ថយ​ក្រោយ​ដ៏​អាក្រក់ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ដែល​បណ្តាល​ឲ្យមាន​ការ​សើរើ​សេចក្តី​សម្រេច​ចិត្ត បាន​ធ្វើ​ឲ្យ​អន់​ថយ​នូវ​ការ​រីក​ចម្រើន​បែបសមូហភាព​ដែល​យើង​បាន​ធ្វើ​ការ​ទាំង​អស់​គ្នា សំដៅ​ទៅ​សម្រេច​បាន»។នេះបើតាមប្រភពរបស់ វិទ្យុ VOA ផ្សាយជាខេមរភាសា។

 

ប្រទេសសុយអ៊ែតពុំបាន បង្ហាញជាក់លាក់ថាខ្លួនគេអត់ចិត្តអ្វីនោះទេចំពោះ ប្រទេសកម្ពុជា ក្រៅពីលើកឡើងថា លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ការរឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ។ប៉ុន្តែ មុន​នឹង​​ប្រកាស​សម្រេច​បិទ​ស្ថាន​ទូត​តំណាង​នៅ​កម្ពុជា គឺប្រទេស​ស៊ុយអែត ​ ក៏បាន​សម្រេច​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​។

ប្រទេស ស៊ុយអ៊ែត ត្បិត ជាសមាជិកមួយនៃ​សហភាពអឺរ៉ុបក្ដី ប៉ុន្តែ ប្រទេសនេះ ហាក់មានភាពឯករាជ្យ ក្នុងការធ្វើសេចក្ដីសម្រេចអ្វីមួយលើគោលនយោបាយការបរទេសរបស់ខ្លួន ។ ប្រទេសនេះ ចាប់ផ្ដើមផ្ដល់ជំនួយក្នុងក្រមខណ្ឌមនុស្សធម៌មកអោយកម្ពុជា តាំងពី កម្ពុជា នៅច្រកក្រោមប្រទេសមួយដែលហៅថា  រដ្ឋកម្ពុជា គឺពេលនោះ សម្ដេចហ៊ុន សែនជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ៕

 

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រុមប្រឆាំងថៃដាក់ញ្ញតិ្តដកតំណែងនាយករដ្ឋមន្ត្រីពីលោកបា្រយុទ្ធ

កាលពីឆ្នាំទៅមិញ ក្រុមប្រឆាំងរដ្ឋាភិបាល លោកនាយ[...]

បាតុកកម្មនៅរុស្ស៊ី ផ្ទុះយ៉ាងខ្លាំងទាមទារអោយដោះលែងពីបក្សប្រឆាំង

កាលពីថ្ងៃសៅរ៍និង អាទិត្យចុងសប្ដាហ៍ មកនេះ ប្រជ[...]

ប្រធានាធិបតី ហ្វីលីពីន ប្រាប់ទៅកូនស្រី និងស្ត្រីហ្វីលីពីន កុំចង់កាន់តំណែងប្រធានាធិបតី

លោកឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានណែនាំអោយស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x