loader

សង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍កម្មវិធីធ្លុងអំបោះ

យោងតាមការចុះផ្សាយរបស់គេហទំព័រVODថ្ងៃទី២០កុម្ភៈម្សិលមិញ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្យុង​ យិន​​ (Zhong​ Yin​ Cambodia​ B Textile​ Co.LTD​) ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ភាគីថៅកែបានបញ្ឈប់ការងារកម្មករកម្មការិនីជាង២០០នាក់ ជាបន្តបន្ទាប់តាំងពីខែសីហា ឆ្នាំ២០១៩មក ដោយកម្មករបានលើកឡើងថា មិនបានទទួលសំណងតាមច្បាប់នោះទេ។ ភាគី​ថៅកែបញ្ឈប់ការងារកម្មករកម្មការិនីក្រោមហេតុផលថា មិនមានអ្នកបញ្ជាទិញ។ កម្មករកម្មការិនីដែលត្រូវបានភាគីថៅកែបញ្ឈប់ពីការងារ បានអះអាងថា ពេលនេះពួកគាត់កំពុងជួបការលំបាកខ្លាំងដោយត្រូវខ្ចីលុយគេ ដើម្បីសងធនាគារ ហើយខ្លះទៀតថា គេឈប់ឱ្យខ្ចីលុយហើយ។​ ដោយឡែកអ្នកស្រី ស៊ុន ណារី កម្មការិនីនៅរោងកច្រខ្វាន់ទុមក្លូស៊ិង លើកឡើងថា ថ្វីត្បិតការងាររបស់នាងមិនទាន់ជួបបញ្ហា ប៉ុន្តែនាងមានការបារម្ភប្រសិនបើរោងចក្របិទទ្វារ ព្រោះនាងក៏ជំពាក់លុយធានាគារក្នុងការទិញដីឡូតិ៍ផងដែរ។

សំឡេង ស៊ុន ណារី

ខ្ញុំជំពាក់ធនាការ ទិញដី ព្រោះបើយើងធ្វើការមួយខែទល់មួយខែរ មួយឆ្នាំទល់មួយឆ្នាំ បើយើងអត់យកធនាគារមកទិញ យើងអត់អាចសន្សំលុយសល់ទិញអីបាននោះទេ។ ខ្ញុំបង់មួយខែ ២៨០ដុល្លារ ខ្ញុំបង់បាន២ខែ ។ តែមិនប្រាកដថា លក់ដីនោះវិញបានប្រហែលតម្លៃយើងទិញឬអត់ ខ្លាចលក់អត់ដាច់ហើយ ថោកជាងកាលយើងទិញទៀត ខ្ញុំបារម្ភ បើសិនអត់មានការងារធ្វើ យើងមានប្រាក់ចំណូលណាបង់ធនាគារ ស៊ីចាយប្រចាំថ្ងៃ តម្រូវការពេលយើងឈឺថ្កាត់ ។​

–ភ្លេង–

រឿងដោយឡែក កាលពីថ្ងៃ២០ កុម្ភៈម្សិលមិញនេះដែរ តំណាងសហភាព សហព័ន្ធសហជីព និងសមាគម ប្រមាណជា២០ បានរួមគ្នាដាក់សំណើ ទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងគោលបំណង ស្នើឲ្យពិនិត្យឡើងវិញ លើមាត្រាមួយចំនួន នៃច្បាប់ស្តីពីសហជីព ក្រោយរដ្ឋសភា បានធ្វើវិសោធនកម្មនាពេលកន្លងមក។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបញ្ជាក់ថា ច្បាប់សហជីពដែលរដ្ឋសភាបានធ្វើវិសោធនកម្ម នោះ មានការកែប្រែបន្តិចបន្តួច ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការអង្គការសហជីពនិងផលប្រយោជន៍កម្មករ។ លោក ប៉ាវ ស៊ីណា បន្តថា ការដាក់ញ្ញត្តិនេះ គឺដើម្បីឲ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលយកក្តីកង្វល់របស់ក្រុមសហជីព និង ក្រុមកម្មករ ទៅពិនិត្យឡើងវិញ។ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា តំណាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលយកញ្ញត្តិរបស់ក្រុមសហជីពហើយ ហើយបានសន្យាថា នឹងពិនិត្យលើសំណើនេះ។ ប៉ុន្តែ ការប្រជុំដោះស្រាយ នៅពេលណាមួយជាក់លាក់នោះ គឺមិនទាន់ដឹងនៅឡើយទេ៕

–ភ្លេង–

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីតមេបក្សសង្រ្គោះជាតិរិះគន់ភាពយឹត​យ៉ាង​របស់រដ្ឋាភិបាលករណីជួយពលរដ្ឋនិងវិស័យ​ឯកជន​ខណៈ​រដ្ឋាភិបាល​អន្តរាគមន៍ជាថ្មីទៀត

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញនូវសេចក្តីថ្លែងក[...]

ត្រាំដាក់ឱសានវាទ៣០ថ្ងៃនាំអាមេរិកចេញពីWHOបើអង្គការនេះមិនដកឥទ្ធិពលចិនចេញពីខ្លួនបាន

នៅខែមេសា លោកប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាឱ[...]

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត