loader

សកម្មជនសិទ្ធិមនុស្សចង់ជួបលោកស៊ីជីងភីងត្រូវបានចាប់ខ្លួន

អតីតអ្នកទោសសិទ្ធិមនុស្សដែលជាមេដឹកនាំចលនានិស្សិតលោក Joshua Wongត្រូវបានចាប់ខ្លួនម្ដងទៀតហើយ ជាមួយនឹងសកម្មជនស្រ្ដីមួយរូបកញ្ញា  Agnes Chow មុនបាតុករថាបាតុកម្មសប្ដាហ៍ទី១៣នឹងគគ្រឹកគគ្រេង។យុវជនឈានមុខប្រជាធិបតេយ្យរូបនេះកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅធ្លាប់ប្រកាសស្នើសុំជួបលោកស៊ីជីងភីងដែលជាប្រធានាធិបតីចិនដើម្បីស្វែងរកដំណោះស្រាយបានឆាប់រហ័ស។

បើតាមសារព័ត៌មានChannel News Asia គឺព្រឹកព្រលឹមម៉ោង៧កន្លះហុងកុង អ្នកផ្ដួចផ្ដើមឱ្យមានចលនាឆ័ត្រក្រុងហុងកុងប្រឆាំងរដ្ឋអាជ្ញាចិន លោកJoshua Wong ត្រូវបានរុញចូលឡានប៉ូលីសក្រោយពេលលោកមានវត្តមានជួបជូំនៅស្ថាននីយក្រោមដីSouth Horizons។ដោយឡែក កញ្ញា Agnes Chowត្រូវបានប៉ូលីសចេញដីកាចាប់ខ្លួនដល់លំនៅដ្ឋានរបស់នាង។ អាជ្ញាធរក្រុងហុងកុងបានចោទពួកគេថាបានធ្វើការជួបជុំខុសច្បាប់។

វ៉ុង បានជាប់ពន្ធនាគាររួចមកដងហើយអស់រយៈពេល៦ខែកាលពីឆ្នាំ ២០១៧ក្រោមបទចោទរំខានដល់ទីស្ដីការរដ្ឋាភិបាល។រាល់ការទាមទាររបស់ក្រុមយុវជនរបស់លោកគឺប្រាថ្នាឱ្ពលរដ្ឋហុងកុងមានការសម្រេចចិត្តលើជោគវាសនាអានាគតរបស់ក្រុងខ្លួនមិនមែនក្រោមមន្រ្ដីចាត់តាំងរបស់បក្សកុម្មុយនីស្ដចិន។

 ការចាប់ខ្លួនបាតុករនៅហុងកុងពេលនេះកើនឡើងជាង៩០០នាក់ ទៅហើយបើគិតមកដល់ពេលនេះជាសប្ដាហ៍៍ទី១៣នៃបាតុកម្ម។ បាតុកម្មបានសន្ធឹងខ្លួនពីការទាមទារឱ្យទុកជាមោឃៈនៃច្បាប់ស្ដីពីបត្យាប័នពលរដ្ឋហុងកុងទៅជាចលនាសេរីនិយមក្រុងហុងកុងលើគោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិន។ ចិនថ្មីៗនេះបានបញ្ចូនកងទ័ពថ្មីដោះដូរនឹងកងទ័ពចាស់ក្រុងហុងកុងដែលមកឈរជើងតាំងពីឆ្នាំ១៩៩៧ដោយយោងថាអនុលោមតាមកិច្ចព្រមព្រៀងរបស់ចិននិងហុងកុងតែការណ៍នេះក៏លេចឡើងនូវព័ត៌មានថាអាជ្ញាធរចិនមិនចង់ឃើញបាតុកម្មអូសបន្លាយនៅហុងកុងទៀតទេនិងថាត្រូវតែចាត់វិធានការណ៍ក្នុងបាតុកម្មសប្ដាហ៍ទី១៣នៃថ្ងៃស្អែកនេះ។ក្រុមប្រទេសសេរីនិយមមានអង់គ្លេសធ្លាប់ជាម្ចាស់អាណានិគមហុងកុង បានទាមទារឱ្យចិនប្រកាន់ភាពអត់ធ្មត់កុំឱ្យលេចឡើងនូវរូបភាពមិនល្អណាមួយទៅកាន់ក្រុមបាតុករ ស្របពេលដែលរឿងនេះបានក្លាយជារបៀបវារៈរបស់កិច្ចប្រជុំG៧ ក្នុងសប្ដាហ៍នេះរួចទៅហើយ។តែយ៉ាងណាថ្នាក់ដឹកនាំកំពូលហុងកុងត្រូវបានពលរដ្ឋខ្លួនមើលឃើញថា ចាំតែស្ដាប់បញ្ជារដ្ឋាភិបាលលោកស៊ីប៉ុណ្ណោះហេតុនេះទើបសកម្មជនសិទ្ធិមនុស្សអាយុ២២ឆ្នាំនេះចង់ទៅជួបលោកស៊ីផ្ទាល់៕​​ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ថៃ៖និស្សិតផ្ដើមធ្វើបាតុកម្មទម្លាក់លោកប្រាយុទ្ធក្រោយតុលាការរំលាយបក្សប្រឆាំងធំមួយ

កំហឹងនឹងការរំលាយបក្សប្រឆាំងដ៏មានប្រជាប្រិយភាព[...]

ម៉ាឡេស៊ី៖ល្បិចមួយក្នុងល្បែងចាស់៖​មហាធាធ្វើរដ្ឋប្រហារ​រំលាយរដ្ឋាភិបាលចម្រុះ​គេចពីការផ្ទេរ​អំណាច​អោយអាន់វ៉ា

កាលពីថ្ងៃទីកុម្ភៈរដ្ឋាភិបាលចម្រុះ Pakatan Har[...]

នាយករដ្ឋមន្ត្រីទីម័រខាងកើតស្នើសុំលែងពីតំណែង ក្រោមហេតុផលបញ្ហាអស្ថិរភាពនយោបាយ

(បរទេស)៖ នាយករដ្ឋមន្រ្តីទីម័រខាងកើត លោក [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត