loader

វេណេហ្សូអេឡា៖បក្សកាន់អំណាចបែកបាក់ក្រោយ​ពីរដ្ឋមន្ត្រីកា​រ​ពារ​ជាតិស្នើម៉ាឌូរ៉ូចុះចេញពីតំណែង

រដ្ឋមន្ត្រីការពារជាតិនៃប្រទេសវេណេហ្សូអេឡាបានដាក់លិខិតទៅលោក ម៉ាឌូរ៉ូ អោយ​ចាកចេញពីតំណែងប្រធានាធិបតី បើពុំ នោះទេ លោកនឹងចុះចេញពី​តំណែង។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន អាមេរិក Washington Post កាលពីថ្ងៃ​ពុធទី៩​មករា ឆ្នាំ២០១៩។  

                                                                                             លោក នីកូឡាស ម៉ាឌូរ៉ូ

 

សារព័ត៌មាននេះ បញ្ជាក់ថា ការស្នើសុំរបស់រដ្ឋមន្ត្រីការពារជាតិធ្វើឡើង​កាលពីមុន គឺមុនមួយខែដែលលោកម៉ាឌូរ៉ូប្រកាសជាផ្លូវការចូល​កាន់​តំណែង​ប្រធានាធិបតីជាថ្មីទៀត បន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨​ដោយគ្មានការទទួលស្គាល់ ពីសហគមន៍អន្តរជាតិដូចជាអាមេរិក សហភាពអឺរ៉ុប និង ប្រទេសក្នុងតំបន់នៃទ្វីបអាមេរិក ដោយសារតែ លោកម៉ាឌូរ៉ូ កំចាត់បេក្ខ​ជនបក្ស​ប្រឆាំងមិន​អោយចូលបោះឆ្នោត។

តាមប្រភពចារកម្មរបស់អាមេរិក លោក រដ្ឋមន្ត្រីការពារជាតិ​ Vladimir Padrino Lopez ស្ថិតនៅក្នុងតំណែង​នៅឡើយតែ ប្រឈមនឹងការតានតឹងជាមួយលោក​ម៉ាឌូរ៉ូ។​ កាលពីសប្ដាហ៍មុន ចៅក្រមពីររូបនៃតុលាការកំពូលរបស់ប្រទេសនេះ បានរត់ទៅសុំសិទ្ធិជ្រកកោន​នៅ អាមេរិកបន្ទាប់ពីពួកគាត់ មានជម្លោះជាមួយ​លោកម៉ាឌូរ៉ូ ដែលអ្នក​សង្កេត​ការណ៍​ហៅថាជាជម្លោះក្នុងសង្គមនិយមនៃ​ប្រទេស​នេះ។ 

ចាប់តាំងពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយ ដោយសារលោកម៉ាឌូរ៉ូរំលាយ សភា របស់បក្សប្រឆាំង មានឧត្តមសេនីយ៍ច្រើនរូបត្រូវបានចាប់ខ្លួនករណី​ពាក់​ព័ន្ធនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់លោក៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត