loader

វេជ្ជបណ្ឌិត​នៅ​ឥណ្ឌា​ដក​ធ្មេញ​ចំនួន​ប្រាំពីរ​ចេញពី​មាត់​ទារក​អាយុ​មួយ​ខែ​

ឥណ្ឌា៖វេជ្ជបណ្ឌិត​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​នៃ​រដ្ឋ​ Gujarat​ បាន​ដក​ធ្មេញ​ចំនួន​ប្រាំពីរ​គ្រាប់​ដោយ​ជោគជ័យ​ចេញពី​មាត់​ទារក​ម្នាក់​អាយុ​ទើប​មួយ​ខែ​។

ទារកអាយុមួយខែដុះធ្មេញចំនួនប្រំាពីរគ្រាប់។ Photo: BBC/India

ទារក​នេះ​ បាន​ដុះធ្មេញ​ បន្ទាប់​ពី​កើត​បាន​ចំនួន​ប្រាំ​ ប្រាំមួយ​ថ្ងៃ​ ប៉ុណ្ណោះ​។​ ឪពុក​ម្តាយបង្កើត​ទារក​បាន​នាំ​កូន​គាត់​ទៅ​ជួប​គ្រូពេទ្យ​ នៅ​ពេល​គាត់​ពិបាក​បំបៅ​ដោះ​កូន​ដោយ​ទឹក​ម្តាយ​។​
​លោក​វេជ្ជបណ្ឌិត​ Meet​ Ramatri​ បាន​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​ថា​«​ទារក​មាន​សុខភាព​ល្អ​ធម្មតា​ បន្ទាប់​ពី​គ្រូពេទ្យ​វះកាត់​ដក​ធ្មេញ​រួច​ដោយ​ជោគជ័យ​»​។​
​លោក​វេជ្ជបណ្ឌិត​និយាយ​ថា​ ដំណើរការ​ដក​ធ្មេញ​ទារក​នេះ​ មាន​ពីរ​ដំណាក់កាល​គឺ​ទី​មួយ​វះកាត់​យក​ធ្មេញ​ចំនួន​បួន​គ្រាប់​ បន្ទាប់​មក​ដំណាក់កាល​ទី​២​ ដក​យក​ធ្មេញ​ចំនួន​បី​ទៀត​។​
​លោក​វេជ្ជបណ្ឌិត​ បាន​បង្ខំចិត្ត​វះកាត់​ដក​យក​ធ្មេញ​ចេញ​ ព្រោះ​ធ្មេញ​ទាំងនោះ​មិន​រឹង​មាំ​ទេ​។​ ហើយ​ប្រសិនបើ​ធ្មេញ​មួយ​ក្នុង​ចំណោម​នោះ​ជ្រុះ​ វា​អាច​ជាប់​នឹង​បំពង​ខ្យល់​របស់​ទារក​នេះ​ និង​បណ្តាល​ឲ្យ​ស្លាប់​។​ លោក​វេជ្ជបណ្ឌិត​ថា​ ទារក​អាច​បំបៅ​ដោះ​ម្តាយ​បាន​ធម្មតា​ ប៉ុន្តែ​លោក​ មិន​ប្រាកដ​ទេ​ថា​ ធ្មេញ​ទារក​នឹង​ដុះ​ឡើង​វិញ​នៅ​ពេល​អនាគត​ឬ​យ៉ាងណា​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុបចាប់ផ្ដើមបង្កកទ្រព្យសម្បត្តិមន្ត្រីវេណេហ្សូអេឡាករណីមិនទទួលស្គាល់ការបោះឆ្នោត

ក្រុមអ្នកការទូតសហភាពអឺរ៉ុបប្រចាំនៅទីក្រុងព្រុ[...]

អាជ្ញាធរម៉ាឡេស៊ីរឹបអូសគ្រឿងអលង្កាគ្រួសារអតីតនាយករដ្ឋមន្ត្រីមានតម្លៃជិត ៣០លានដុល្លារ

នាយកដ្ឋានស៊ើបអង្កេតនៃក្រសួងមហាផ្ទៃបាននិយាយថា [...]

ត្រាំលុបចោលជំនួបជាមួយគីមជុងអ៊ុន​ អ្នកសង្កេតការណ៍ព្រមានពីការបង្កភាពតានតឹងឡើងវិញ

ក្ដីរំពឹងថានឹងមានជំនួបកំពូលរវាងលោកដូណាល់ត្រាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត