loader
វៀតណាម​ផ្អាក​ការ​ខួង​យក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ទាប់​ពី​ចិន​គំរាម​វាយប្រហារ​

វៀតណាម​ផ្អាក​ការ​ខួង​យក​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​បន្ទាប់​ពី​ចិន​គំរាម​វាយប្រហារ​

ប្រទេសខ្លាំងមួយនៅអាស៊ីអាគ្នេយ៍ ដែលគេដឹងថា មានសមត្ថភាពខ្លាំងខាងទ័ព នៅទីបំផុតបានសម្រេចចិត្ដផ្អាកជាបន្ទាន់ ការខួងរុករកប្រេង នៅតំបន់សមុទ្រចិនខាងត្បូងបន្ទាប់ពី ប្រទេសចិន បានគំរាមវាយប្រហារបើនៅតែបន្តសកម្មភាព។

បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា ក្រុមហ៊ុនរុករកប្រេងមកពីប្រទេសអេស្ប៉ាញ បានសម្រេចចិត្ដផ្អាកការខួងរកប្រេង និងដកឧបរណ៍របស់ខ្លួនចេញពីតំបន់នោះ បន្ទាប់ពីទទួលបានការស្នើសុំឱ្យផ្អាកពីរដ្ឋាភិបាល វៀតណាម។ តាមប្រភពដដែល ក្រុមហ៊ុននេះ បានរកឃើញរណ្ដៅធំនៅក្នុងតំបន់នោះដែអាចមានប្រេងឆៅរាប់ពាន់បារែល។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ចិនបានបញ្ចេញនាវាចម្បាំងទៅទីនោះ ហើយគំរាមវៀតណាមថា នឹងវាយប្រហារ ទើបមានការផ្អាកដូចនេះ។ ចិនបានប្រកាសថា តំបន់នោះ ជាដែនទឹកប្រវត្តិសាស្ត្ររបស់ខ្លួនហើយគំរាមប្រទេសជិតខាងខ្លួន កុំឱ្យចូលទៅតំបន់នោះឱ្យសោះ។ តែបែបនេះក្ដី តំបន់ដែលវៀតណាម ខួងយកប្រេងនិងឧស្ម័នគឺមានចម្ងាយ ៤០០គីឡូម៉ែត្រ ពីឆកសមុទ្រភាគនិរតី នៃប្រទេសវៀតណាម។

មិនមែនមានតែប្រទេស វៀតណាមនោះទេ ដែលកំពុងទាមទារកោះមួយចំនួនពីចិន គឺមានហ្វីលីពិន ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសព្រុយណេផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

ប្រាក់ខែកម្មករវេណេហ្សូអេឡាជិត១០ដុល្លារបើទិញសាច់ជ្រូកបានតែ៤Kgប៉ុណ្ណោះ

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា នីកូឡាម៉ាឌូរ[...]

តើអ៊ីរ៉ង់សងសឹកលើអាមេរិកឬអារ៉ាប់ប៊ីសាអូឌីតក្រោយពីនាវារបស់ខ្លួនត្រូវបានបាញ់ឆេះ?

ពិភពលោកសម្លឹងយ៉ាងមិនដាក់ភ្នេកទៅលើភាពតានតឹងនៃឈ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត