ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបទេសវៀតណាមជូនពររាជរដ្ឋាបាលកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧នេះឲ្យបានជោគជ័យ។ ការជូនពរធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធាន រដ្ឋសភា នៅថ្ងៃទី ១៥ ខែ មីនានេះ។
រដ្ឋមន្ត្រីក្រសួងការបទេសវៀតណាម លោក ផាម ប៊ិញ មិញ បានជូនពរឲ្យប្រទេសកម្ពុជារៀប ចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដ៏មានសារសំខាន់ប្រកបដោយជោគជ័យ។
ការជូនពរធ្វើឡើងក្នុងជំនួបជាមួយសម្តេចហេង សំរិន នៅថ្ងៃពុធទី១៥ខែមិនានេះ ក្នុងទីក្រុង ភ្នំពេញ។
លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យសម្តេចហេង សំរិន បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាន ក្រោយពីបញ្ចប់ជំនួបនេះថារដ្ឋមន្ត្រីការរបទេសវៀតណាម លោក ផាម ប៊ិញ មិញ បានជូន ពរ កម្ពុជាឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅ ឆ្នាំ ២០១៧នេះ។
«ជូនពរដល់កម្ពុជា សម្រាប់ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ នៅថ្ងៃខាងមុខទទួលបានជោគជ័យ។»
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧។ មានគណបក្សនយោបាយចំនួន ១២ ចូលរួមប្រកួតប្រជែកដណ្តើមកាន់កាប់អសនៈ ឃុំសង្កាត់ ១៦៤៦ ទូទាំងប្រទេស។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានចាត់ទុកថា សារជូនពរនេះ គឺ ជាភាសាការទូត ប៉ុណ្ណោះ។
«អាហ្នឹងជារឿងធម្មតាទេ គេមិនដែលជូនពរឲ្យចាញ់ ជូនពរ ឈ្នះ ហើយ សុខភាពល្អជ័យជំនះ ហើយ ធម្មតាតើនិង។»
លោក សុខ ឥសាន្ត អះអាង ប្រទេសវៀតណាមមិនធ្លាប់បានផ្តល់ជំនួយ ដើម្បីគាំទ្រ ដល់ ដំណើរការបោះឆ្នោតនៅកម្ពុជានោះទេ។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ស្វាគមន៍ការជូនពរ របស់លោក រដ្ឋ មន្ត្រីការបរទេសវៀតណាម។ លោកអេង ឆៃអ៊ាង មានប្រសាសន៍ថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរីនិង យុត្តិ ធម៌ត្រូវមានការប្រកួត ដោយស្មើភាពគ្នា។
«បាទជាល្អ ព្រោះយើងចង់ឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បានន័យថា គ្រប់គណបក្សនយោបាយទំាំងអស់ដែលចូលរួមប្រកួត មានឱកាសស្មើគ្នាអត់អ្នកណា សង្កត់ខាងណា នេះជារឿងល្អប្រសើរ។»
រដ្ឋមន្ត្រីក្រសួងការបទេសវៀតណាម លោក ផាម ប៊ិញ មិញ កំពូងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១៣ហើយនិងត្រូវបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅថ្ងៃនេះ។
នៅក្នុងជំនួបនោះជាមួយសម្តេចហេង សំរិន នៅព្រឹកមិញនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម បានលើកឡើងអំពីការពង្រឹងទំនាក់ទំនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងបានសន្យាពីការពង្រឹងបណ្តូរពាណិជ្ជកម្មទេ្វភាគីឲ្យកើនដល់ ៥០០០លានដុល្លារអាមេរិកក្នុងមួយ ឆ្នាំៗនៅពេលខាងមុខ៕