វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ដែលនឹងធ្វើដំណើរមកដល់ទីក្រុងហាណូយដោយរថភ្លើង សម្រាប់កិច្ចប្រជុំកំពូលនៅ នៅសប្ដាហក្រោយជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាលត្រាំ។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៌ត័មាន Reuters កាលពីថ្ងៃពុធទី២០កុម្ភៈម្សិលមិញនេះ។
លោក គីមជុងអ៊ុន អាចនឹងចំណាយពេលពីរថ្ងៃកន្លះក្នុងការធ្វើដំណើរនៅក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រឆ្លងកាត់តាមប្រទេសចិនដោយរថភ្លើង គឺចេញដំណើរមកពីរដ្ឋធានីព្យុងយ៉ាងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែល នឹងធ្វើដំណើរមកដល់វៀតណាមនៅចុងសប្ដាហ៍នេះ។
លោកគីម នឹងមកដល់វៀតណាមនៅថ្ងៃ២៥នេះ។ រដ្ឋភ្លើងរបស់ លោកគីមនឹងឈប់នៅស្ថានីយ៍រថភ្លើងដុងដាង ជាព្រំដែនប្រទេសវៀតណាម គឺជាកន្លែងដែល លោកគីមនឹងចុះចតហើយធ្វើដំណើរទៅកាន់ទីក្រុងហាណូយដោយរថយន្ដដែលមានចម្ងាយ១៧០គីឡួម៉ែត្របន្ដទៀត។
លោក ត្រាំ និងលោក គីម នឹងមានជំនួបជាមួយគ្នានៅលើទឹកដីវៀតណាមគឺនៅថ្ងៃ២៧ និង២៨ខែកុម្ភៈនេះ គឺមានន័យថា៨ខែបន្ទាប់ពីកិច្ចប្រជុំជាប្រវត្តិសាស្រ្ដនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅនេះ។
គួររំលឹកឡើងវិញថាជំនួបកំពូលជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ពួកគេបានសន្យាថា បំផ្លាញ់កម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េ។
ការចរចាដំបូងបាននាំមកនូវការលទ្ធផលតិចតួច តែមានការរំពឹងថានឹងកាន់តែមានការរីកចម្រើនបន្ថែមទៀត នៅក្នុងជំនួបលើកទីពីរនេះ គឺមេដឹកនាំទាំងពីរត្រូវតែឈានទៅដល់កិច្ចព្រមព្រៀង ដែលមានលក្ខណៈជាក់លាក់ជាច្រើនជាមួយគ្នាថែមទៀត។
តាមទីភ្នាក់ងារសារព៌ត័មាន Reuters ការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរនេះនឹងធ្វើឡើងនៅវិមាន រដ្ឋាភិបាល គឺជាអាគារដ្ឋាភិបាលនៅក្នុងសម័យអាណានិគម ដែលវាស្ថិតនៅចំកណ្ដាលទីក្រុងហូណូយ។
នាយករដ្ឋមន្រ្ដីវៀតណាម លោក Nguyen Xuan Phuc បានណែនាំគណៈកម្មាធិការ ចាត់ចែងជំនួបកាលពីថ្ងៃអង្គារិ៍ ថា អំឡុងពេលកិច្ចប្រជុំកំពូលនេះគឺសន្តិសុខមានការរឹតបន្តឹងយ៉ាងខ្លាំង។
គួរជម្រាបផងដែរថាការធ្ចើដំណើរដោយរថភ្លើងគឺជាចំណូលចិត្តរបស់ គីមជុងអ៊ិល« Kim Jong Il ដែលជាឪពុក និងលោក Kim Il Sung ត្រូវជាជីតារបស់លោកជុងអ៊ុន ៕