loader

វៀតណាមរឹបអូសអាវយឺតពីអ្នកទេសចរចិនករណីដាក់ផែនទីសមុទ្រចិនខាងត្បូង

អាជ្ញាធរវៀតណាម បានរឹបអូសអាវយឺតពីអ្នកទេសចរចិនដែលកំពុង ពាក់ជាប់នឹងខ្លួន ដោយសារអាវយឺតទាំងនោះ បានបោះពុម្ភផែនទីនៃតំបន់សមុទ្រចិនខាងត្បូង ថាជាដែនទឹករបស់ចិន។

កាសែតវៀតណាម បានចុះផ្សាយថា អាវយឺតរបស់អ្នកទេសចរចិនទាំងនេះ រឹបអូសនៅពេលពួកគេ មកដល់ ព្រលានយន្តហោះ កាំម្រាញ កាលពីយប់ថ្ងៃអាទិត្យ ទី១៣ឧសភា។

តាមផែនទីបោះពុម្ភលើអាវយឺតនេះ បញ្ជាក់ថា តំបន់សមុទ្រចិនទាំងមូលគឺជារបស់ចិន យូរលង់ណាស់មកហើយ។ ដោយសាររឿងនេះ បានធ្វើអោយអ្នកជាតិនិយមវៀតណាមផ្ទុះកំហឹង។ ពួកគេបានចូលទៅបញ្ចេញមតិលើបណ្ដាញសង្គមដោយទាមទារអោយ និរទេសពលរដ្ឋចិនទៅប្រទេសពួកគេវិញ។

វៀតណាម និងចិន មានជម្លោះដែនសមុទ្រនៃតំបន់សមុទ្រចិនខាងត្បូងច្រើនទសវត្សមកហើយ ដោយបណ្ដាលអោយសង្រ្គាមនឹងគ្នាទៀតផង គឺដូចនៅឆ្នាំ១៩៧៤ ចិនបានចូលកាន់កាប់ ប្រជុំកោះ ប៉ារ៉ាហ្សែល ដែលវៀតណាមធ្លាប់កាន់កាប់ និងនេសាទនៅទីនោះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក Imran Khan ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីប្រទេសប៉ាគីស្ថាន

ក្រុងអីស្លាម៉ាបាត់)៖  សភានៃប្រទេសប៉ាគីស្ថានបា[...]

ចិនសង្ឃឹម ថា មេដឹកនាំថ្មីម៉ាឡេស៊ីបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនចិន

នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី[...]

វៀតណាមដោះលែងអ្នកប្រឆាំងម្នាក់តាមការទាមទាររបស់អាមេរិក

បក្សកុម្មុយនិស្តវៀតណាម បានដោះលែងអ្នកប្រឆាំងម្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត