loader

វៀតណាមបិទទេសចរចូលអតីតកោះត្រល់របស់កម្ពុជាករណីជំងឺផ្លូវដង្ហើម

កោះភូកុកដែលដើមឡើយ គឺជារបស់ខ្មែរមានឈ្មោះថាកោះត្រល់។ អភិបាលដែនកោះនេះ គឺ លោក Mai Van Huynh បានជម្រាបថាផ្សាររាត្រីដួងដុង ភោជនីយដ្ឋាន បារ ខារ៉ាអូខេ សេវាកម្មម៉ាស្សាត្រូវបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដល់នៃមេរោគកូវីដ១៩។អាជ្ញាធរវៀតណាមបានអំពាវនាវឱ្យពលរដ្ឋទាំងអស់រក្សាចិត្តឱ្យស្ងប់កុំភ័យខ្លាចជ្រួលច្របល់។ការបិទទេសចរបរទេសចូល កោះត្រល់ដែលវៀតណាមហៅថាភូកុក បន្ទាប់ពីវៀតណាមរកឃើញទេសចរបរទេសម្នាក់មានផ្ទុកមេរោគនៃជំងឺផ្លូវដង្ហើម។

អាជ្ញាធរវៀតណាមលើអតីតកោះត្រល់កម្ពុជាតាមរយៈសារព័ត៌មានVNExpress ថាបានរៀបចំគ្រែគេងដាច់ដោយឡែក១០០នៅភូមិ ដួងតូ និង ១០០០គ្រែពេទ្យនៅគូកាន់។រួមជាមួយគ្នា នេះទេសចរបរទេសត្រូវបានហាមឃាត់មិនឱ្យចូលទឹកដីនេះនោះ ទេរហូតដល់មានការជូនដំណឹងបន្ថែមទៀត។

បើយោងតាមមជ្ឈមណ្ឌលសុខាភិបាលនៃកោះនេះគឺព្រោះតែនៅលើកោះនោះមានមនុស្ស២១០នាក់មានទំនាក់ទំនងនឹងបុរសជនជាតិឡាត់វៀវអាយុ៣៣ឆ្នាំដែលជាអ្នកជំងឺកូវីដ១៩ទី៥៤នៅវៀតណាម។

លោកវេជ្ជបណ្ឌិត លី កុង លីញ ប្រធានមជ្ឈមណ្ឌលសុខភាពលើកោះនោះបាននិយាយ ថាក្នុងចំណោមនោះមានអ្នកដំណើរ១៦៦នាក់ធ្វើដំណើរពីហូជីមិញទៅភូកុងមានទំនាក់ទំនងនឹងបុរសអ្នកជំងឺនេះ។អាជ្ញាធរបានបន្ដស្វែងរកទៀតហើយគឺឃើញថាមានបុគ្គលិកសណ្ឋាគារ៣២នាក់មានទំនាក់ទំនងនឹងបុរសនោះនិងប្រពន្ធគាត់មកស្នាក់នៅនៅទីនោះ។រីឯនៅព្រលានយន្តហោះនិងកន្លែងគយគឺមាន មនុស្ស១២នាក់ទៀតមានការសង្ស័យ។ក្នុងស្ថានភាពនេះអាជ្ញាធរកំពុងស្វែងរកមនុស្ស៧០នាក់ដទៃទៀតខណៈមនុស្ស៤០នាក់ទៀតកំពុងដាក់ឱ្យនៅដាច់ដោយឡែកក្នុងនោះមានជនបរទេស១៧នាក់។

បុរសជាជនជាតិឡាត់ទ្វៀននិងភរិយាបានមកដល់ទីក្រុងហូជីមិញកាលពីថ្ងៃ០៨មីនាដោយចេញពីប្រទេសពីអេស្ប៉ាញតាមជើងហោះហើរតួកគីTK162។ប្ដីប្រពន្ធអ្នកដំណើរនោះបានមកដល់ភូកុកហើយស្នាក់នៅរហូតដល់ថ្ងៃទី១៣មីនារួចក៏ធ្វើដំណើរទៅហូជីមិញហើយនៅសណ្ឋាគារពីរកន្លែងឯណោះ។កាលពីថ្ងៃទី១៤មីនា បុរសជាប្ដីចាប់ផ្ដើមចេញអាការៈរោគគ្រុនក្ដៅហើយក៏បានទៅពិនិត្យជំងឺនៅសណ្ឋាគារមួយ។នៅទីនោះបុរសនោះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីទទួលការព្យាបាល។វៀតណាមបានកើនឡើងនូវករណីឆ្លងកូវីដ១៩រហូតដល់៥៧ករណី ១៦នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យ ៤១នាក់ស្ថិតក្នុងករណីសកម្មក្នុងនោះ១៧នាក់ជាជនបរទេស។ជំងឺផ្លូវដង្ហើមស្រួចស្រាលនេះកំពុងវាយលុកចូល១៥៨ប្រទេសនិងដែនដីក្នុងពីភពលោកហើយចំនួនអ្នកស្លាប់ឡើងដល់ទៅ៦៥០០នាក់។

រំលឹក ប្រវត្តិនៃការបាត់បង់បងកោះត្រល់ដែលវៀតណាមដាក់ឈ្មោះថា ភូកុកគឺអតីតកោះត្រល់កម្ពុជា

កាលណា រំលឹកកោះ ត្រល់គេ ត្រូវរំលឹកការគ្រប់គ្រងរបស់អាណាព្យាបាល បារាំង លើតំបន់កូសាំងស៊ីន ។ក្នុងន័យនេះ សារព័ត៌មានដ៏ល្បីមួយគឺThe Diplomatបានសរសេរអត្ថបទមួយដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងទាំងមតិជាតិនិងតនិងអន្ដរជាតិដោយដាក់ចំណងជើងថាសុបិនមិនអាចទៅរួចរបស់កម្ពុជា កោះត្រល់ដោយសម្អាងទៀតថាកម្ពុជាមិនដែលទាមទារមកវិញជាផ្លូវការអំពីអំពើដែលវៀតណាមបានកោះត្រល់ទៅយ៉ាងអយុត្តិធម៌សម្រាប់ខ្លួនឯងនោះទេ។

បើតាមសៀវភៅមួយឈ្មោះថា កូនខ្មែរគឺខ្មែរចាំបាច់ត្រូវដឹងដោយបានបង្ហាញថាការយកទឹកដីខ្មែរទៅដាក់នៅក្រោមការត្រួតត្រារបស់រដ្ឋការកូសាំងស៊ីនគឺការដាក់កោះត្រល់ឱ្យនៅគ្រោមការត្រួតត្រារបស់អគ្គទេសាភិបាលបារាំងប្រេវីយ៉េក្នុងឆ្នាំ១៩៣៩ផ្ញើជូនទៅកាន់ទេសាភិបាលកូសាំងស៊ីនដោយថាកោះទាំងឡាយណាដែលនៅខាងជើងខ្សែបន្ទាត់មួយកែងនឹងឆ្នេរសមុទ្រគិតពីចំណុចព្រំប្រទល់រវាងប្រទេសកម្ពុជានិងកូរសាំងស៊ីនហើយដែលមានុំ១៤០អង្សារជាមួយនឹងភាគខាងជើងនៃខ្សែវ័ណ្ឌដូចផែនទីមានភ្ជាប់មកចាប់ពីថ្ងៃទី៣១មករា១៩៣៩នឹងត្រួតត្រាដោយប្រទេសកម្ពុជា។ដោយឡែកកោះទាំងឡាយដែលឋិតនៅភាគខាងត្បូងខ្សែបន្ទាត់មានទាំអកោះហ្វុយកុកទាំងមូលត្រូវត្រួតត្រាដោយកូសាំងស៊ីន។ត្រូវដឹងថាខ្សែបន្ទាត់ខ័ណ្ឌសីមាដែលបានកំណត់នេះព័ទ្ធកោះហ៊្វុយកុកតាមភាគខាងជើងដោយចម្ងាយ៣គីឡូម៉ែតពីចំនុចនានាដែលនៅភាគខាងជើងបំផុតនៃកោះ។

លិខិតសម្រេចនោះថាធ្វើយ៉ាងនេះដើម្បីបែងចែកការត្រួតត្រារវាងកូសាំងស៊ីនិងប្រទេសកម្ពុជាតែគ្រាន់តែជាការត្រួតត្រារដ្ឋបាលនិងប៉ូលីសប៉ុណ្ណោះតែអនិស្សរភាព(ភាពជាម្ចាស់)កោះនេះគឺនៅទុកដោយឡែកដដែល។

ត្រង់ន័យនេះហើយគឺបង្ហាញថាកោះត្រល់នេះថ្ងៃក្រោយទៅនឹងជាប់ជាមួយទឹកដីរបស់ខ្មែរតាមការសមហេតុផលនិងតាមរបៀបភូមិសាស្រ្ដជាការចាំបាច់ត្រូវតែដាក់កោះទាំងនោហក្រោមការត្រួតត្រានៃរាជការប្រទេសកម្ពុជាហើយពុមបានសម្រេចថាជាទឹកដីរបស់កូសាំងស៊ីនឡើយគឺកោះត្រល់ស្ថិតក្នុងលក្ខន្ដិកៈមួយពិសេសដែលខុសប្លែកពីទឹកដីដែលរដ្ឋាការបារាំងបានយកទៅធ្វើជាទឹកដីអាណានិគមដែលថ្ងៃក្រោយទៅបារាំងបានប្រគល់ទៅឱ្យបាវដាយ។

បារាំងបានត្រួតត្រានៅលើកូសាំងស៊ីនរហូតមកស្រាប់តែមកដល់ឆ្នាំ១៩៤៩បារាំងបានប្រគល់ទឹកដីកូសាំងស៊ីននេះទាំងមូលឱ្យបាវដាយតាមច្បាប់បារាំង៤៩-៧៣៣ថ្ងៃទី៤មិថុនា១៩៤៩ទោះបីមានការតវ៉ាពីប្រទេសកម្ពុជាំនិងការមិនយល់ព្រមពីសភាសហភាពបារាំងនិងក្រុមប្រឹក្សាសាធារណរដ្ឋបាររាំងយ៉ាងណាក៏ដោយដោយតំណាងរាស្រ្ដបារាំងបានធ្វើសំណើ៤ចំនុច៖

និយាយអំពីសហគមន៍ខ្មែររស់នៅកូសាំងស៊ីន ការដាក់ទន្លេមេគង្គជាច្រកទៅកាន់សមុទ្រខ្មែរ កំពង់ផែព្រៃនគរ និងការស្នើធ្វើការកែប្រែគំនូសព្រំដែនតែពួកបារាំងអាណានិគមធ្វើមិន ដឹងមិនលឺ តែតាមពិតបារាំងគ្មានច្បាប់ដើម្បីនឹងប្រគល់ទឹកដីមួយដែលពុំមែន ជារបស់ខ្លួនទៅវៀតណាមនោះទេ។

តែយ៉ាងណាអ្នកនិពន្ធសៀវភៅដដែលនោះគឺលោកអឹងប៊ុនភាវ គូសបញ្ជាកថ់ាពេលបារាំងប្រគល់កូសាំងស៊ីនទាំងមានកំហុសឱ្យទៅវៀតណាមនោះក៏មិនត្រូវចូលទៅក្នុងាករប្រគល់នោះទេព្រៅះកោះត្រល់ស្ថិតក្នុងលក្ខន្ដិកៈពិសេសដោយឡែកមិនមែនទឹកដីកូសាំងស៊ីនទេ ហើយសម្ដេចសីហនុក្រោយប៉ុន្មានឆ្នាំកាលព្រះអង្គជានាយករដ្ឋមន្រ្ដី ទ្រង់បានបញ្ជាឱ្យលនន់ល់រដ្ឋមន្រ្ដីក្រសួងការពារប្រទេសចាត់វិធានការណ៍ការពារចង្កោមកោះថិតនៅក្នុងឈូងសមុទ្រសៀម។រហូតដល់រដ្ឋការរបស់លោកលន់ណល់ក៏លោកបញ្ជាក់សារជាថ្មីពីអធិបតេយ្យភាពរបស់របស់ប្រទេសកម្ពុជានៅលើខ្ពស់រាបបាតសមុទ្ររបស់ខ្លួនដដែល។ឯកសារដដែលនោះពិពណ៌នាថានៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ស្ថានការណ៍នៅតែដដែល។

បច្ចុប្បន្នភាពអតីតកោះត្រល់ខ្មែរ

ក្នុងចំណោមកោះទាំងអស់វៀតណាមបានកោះហ្វូកុកនេះជាកោះធំជាងគេដែលមានប្រជាជនជាង១សែននាក់រស់នៅលើទឹកដី៥៧៤គីឡូម៉ែតការ៉េនោះ។

នៅលើកោះនោះវិស័យទេសចរណ៍​គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍដែលដើរទន្ទឹមនឹងជលផល នេសាទនិងកសិកម្ម។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសណ្ឋាគារផ្កាយប្រាំ ផ្សារទំនើប ភោជនីយដ្ឋាន តំបន់ទេសចរណ៍នានា ដឹកអ្នកដំណើរពីព្រលានយន្ដហោះមានប្រជាជនវៀតណាមដ៏រួសរាយ ចាំទទួលស្វាគមន៍​ធ្វើឱ្យកោះហ្វុយកុកនេះហើយជាគោលដៅទេសចរណ៍អន្ដរជាតិ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងបើកឆ្លងផុតរនាំងទ័ពអាមេរិកខណៈអាមេរិកធ្វើសមយុទ្ធ នៅសមុទ្រពែក្ស

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលដោយប្រុងប្រយ័ត្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត