loader

វិភាគ​៖​ នៅ​លើ​ឧបទ្វីប​កូរ៉េ​គ្មាន​ទេ​ការ​ចរចា មាន​តែ​ធ្វើសង្គ្រាម​(មានសំឡេង)

រយៈពេលពីរសប្តាហ៏៍ចុងក្រោយនេះ ចលនានៃការជំរុញទៅរកការចរចា អំពីកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ហាក់ដូចជាគ្មានជឿនលឿនបន្តិចឡើយ គឺ មានតែការគម្រាមគ្នា ដោយសង្គ្រាមពាក្យសម្តី រវាង លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក និង លោក គីម ជុងអ៊ុន មេដឹកនាំផ្តាច់ការនៃកូរ៉េខាងជើង។

តើពីរសប្តាហ៏កន្លងមកនេះមានអ្វីកើតឡើងចំពោះការបញ្ឆេះសង្គ្រាមលើឧបទ្វីបកូរ៉េ? លោក សេរី វឌ្ឍនៈ ជូនសេចក្តីប្រែសម្រួល៖

us-and-korea-01

ដើមចមដែលនាំឲ្យមានការវិភាគបែបនេះ គឺដោយសារតែទង្វើរបស់កូរ៉េខាងជើង ដែលមិនស្កប់ស្កល់ នឹងមហិច្ចតារបស់ខ្លួន ចង់បញ្ឆេះសង្គ្រាមនុយក្លេអ៊ែរវាយប្រហារអាមេរិកនោះ គឺកាន់តែខ្លាំងក្លាឡើងៗ។

មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាឲ្យបាញ់សាកល្បងម៉ាស៊ីនបាញ់រ៉ុកក្កែត ចំនួន ២លើក និងបាញ់កាំជ្រួចអន្តរទ្វីបជាថ្មីទៀតនៅថ្ងៃអង្គារទី ៤ កក្កដានេះ ដោយបានប្រមានថា គេនឹងអាចបាញ់កាំជ្រួចអន្តរទ្វីបភ្ជាប់ដោយគ្រាប់ក្បាលនុយក្លែអ៊ែរ ដោយបាញ់ទៅលើគោលដៅទាំងអស់នៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកទៀតផង។

ក្រៅពីនេះ គីម ជុងអ៊ុន ជាមេដឹកនាំផ្តាច់ការកូរ៉េខាងជើងនោះ បានប្រមានថា លទ្ធភាពនៃសង្គ្រាមនុយក្លែអ៊ែរវាយប្រហារអាមេរិក គឺជៀសមិនរួចទេ បើពេលវេលានៃសង្គ្រាមមកដល់ហើយនោះ ។ បណ្តាញសារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយ ដោយស្រង់សម្តីមេដឹកនាំគីម ជុង អ៊ុន ចុះផ្សាយថា ក្រុងព្យុងយ៉ាងបានត្រៀមរួចហើយដើម្បីធ្វើឲ្យអាមេរិកជួបនូវការឈឺចាប់ និង វិនាសហិនហោច។

ក្រៅពីការវាយប្រហារដោយពាក្យសម្តីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចុះផ្សាយទៀតថា កូរ៉េខាងជើងបានចល័តសព្វាអាវុធទំនើបៗរបស់ខ្លួនដែល បម្រុងនឹងធ្វើសង្គ្រាមគឺបានដាក់នៅតាមគោលដៅរបស់ខ្លួនរួចហើយ។ ជាក់ស្តែងកូរ៉េខាងជើងត្រូវបានរាយការណ៏មកថា បានទាញជើងទម្របាញ់កាំជ្រួច ដឹក មកកាន់ ព្រំដែន រួចរាល់អស់ដែរ បន្ទាប់ពីប្រទេសនេះ បានធ្វើសមយុទ្ធទ័ពជើងអាកាស របស់ខ្លួន ដើម្បីកំញើញ ដល់ប្រទេស ជិតខាង និង សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំ កូរ៉េខាងត្បូងថា អាមេរិក បាត់បង់ការអត់ធ្មត់ អស់ហើយ

us-and-korea

ក្នុងកិច្ចប្រជុំកំពូលមួយនៅឯ សេតវិមាន កាលពីថ្មីៗនេះ លោក ត្រាំ បានចាប់ដៃរលាក់ជាមួយនិងលោកប្រធានាធិបតី កូរ៉េខាងត្បូង លោក ម៉ូន ចាវអ៊ីន ។ ទោះបីលោកត្រាំទទួលយកគំនិតខ្លះៗ ពីលោក ម៉ូន ចាវអ៊ីន ឲ្យចរចាជាមួយកូរ៉ខាងជើងក៏ដោយតែ លោក ត្រាំ ក៏បានប្រាប់ថា អាមេរិកអស់ភាពអត់ធ្មត់ហើយ។ ជំហររបស់លោក ត្រាំ បែបនេះ ហើយមើលទៅ បាននាំឲ្យប្រធានាធិបតីកូរ៉េខាងត្បូងស្ទុះចាប់ដៃលោក ត្រាំម្តងទៀត ហើយក៏បាន អះអាងថា កូរ៉េខាងត្បូងទោះជា ទន់ភ្លន់ ជាមួយកូរ៉េខាងជើងក្តី ប៉ុន្តែ ក្រុងសេអ៊ូល បានត្រៀមរួចហើយដើម្បីទប់ទល់ សង្គ្រាមពីសំណាក់ ក្រុងព្យុងយ៉ាង។

មេដឹកនាំកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់់ទៀតថា ក្រុងសេអ៊ូល ត្រូវការមិត្ត ជានិច្ច គឺមិនត្រូវការសត្រូវនោះទេ។ ត្រងនេះហើយ ដែលសារព័ត៌មានអាមេរិកចុះផ្សាយ ថា លោក ម៉ូន ចាវអ៊ីន មកធ្វើទស្សនកិច្ច ជាលើកដំបូង ក្នុងឋានៈជាប្រធានាធិបតី កូរ៉េខាងត្បូងនោះ គឺជាសូចនាករមួយប្រាប់ទៅកូរ៉េខាងជើងថា គ្មានទេការបែកបាក់ រវាង ក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន។

ទំនង ដោយសារតែមានទស្សនកិច្ចដែលកាន់តែធ្វើឲ្យលោក គីម ជុងអ៊ុន បញ្ចេញភាពកំណាចរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ចង់វាយប្រហារ ទាំងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិកនៅពេលតែមួយ។

អាមេរិក ជប៉ុន កូរ៉េខាងត្បូង សន្យារួមគ្នា វាយកូរ៉េខាងជើងបើមានសង្គ្រាមផ្ទុះឡើង

korea-03

នៅខណៈដែរ កូរ៉េខាងជើងបង្ហាញភាពជ្រុលនិយមរបស់ខ្លួនកាន់តែខ្លាំងដោយគម្រាមបាញ់កាំជ្រួចអន្តរទ្វីបលើប្រទេសជិតខាងទាំងអស់ រួមទាំងជប៉ុនផងនោះ បាននាំឲ្យនាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ិនស៊ូ អាបេ បានទូរស័ព្ទទៅកាន់ លោកដូណាល់ ត្រាំ និង លោក ម៉ូន ចាវអ៊ីន ដោយ ប្តេជា្ញរួមគ្នាថា ត្រូវកៀកស្មាគ្នាដើម្បីការពារ ខ្លួន ប៉ុន្តែត្រូវតែវាយប្រហារទៅលើកូរ៉េខាងជើងបើស្ថានការសង្គ្រាម មកដល់នោះ។

លោក ស៊ិន ស៊ូអាបេ បានបញ្ជាក់ជំហរដូចនេះស្របពេលលោក ត្រាំ បានសន្យាការពារជប៉ុន ដែលជាមហាមិត្តរបស់ខ្លួន បើមាន សង្គ្រាមកើតឡើង។ ស្របពេលនេះដែរ ក្រសួងការពារជាតិជប៉ុន បានធ្វើសមយុទ្ធ បាញ់កាំជ្រួច ដោយ ជាសញ្ញាមួយប្រាប់ថា ខ្លួនមានលទ្ធភាពប្រើប្រាស់កាំជ្រួចអន្តរទ្វីបបាញ់លើគោលដៅរបស់សត្រូវផងដែរ។

ស្ថានភាពនេះនាំឲ្យចិនពង្រាយកងទ័ពរបស់ខ្លួនថែមទៀត នៅកូរ៉េខាងជើង

korea-usa

សារព័ត៌មានប្រទេសចិនបានចុះផ្សាយថា កាលពីថ្ងៃសៅរិ៍ ទី ១កក្កដា ចិនបានបញ្ចូនកងទ័ពអាកាសផ្នែកឧទ្ធម្ភាគកចក្រ រាប់សិបគ្រឿងទៅកាន់ព្រំដែនកូរ៉េខាងជើង ដោយប្រាប់ ថាដើម្បីទប់ទល់ ការវាយលុកណាមូយ ពី កូរ៉េខាងជើង។ ការដាក់ពង្រាយកងទ័ពទាំងនេះ គឺជាលើកទី ៣ ដែលក្រុងប៉េកាំង បានបង្ហាញជំហររបស់ខ្លួន។

យ៉ាងណាក៏ដោយក្រុងប៉េកាំង ដែលរងសម្ពាធ កាន់តែខ្លាំងពីសហរដ្ឋអាមេរិក នោះបានអំពាវនាវឲ្យអាមេរិក បន្តអត់ធ្មត់ ថែមទៀត ដោយសន្យាបន្តគាបសង្កត់កូរ៉េខាងជើងជាថ្មីទៀត។ ទោះជាយ៉ាងនេះក្តី សារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុងព្យុងយ៉ាង មិនទទួលយកការព្រមានឬក៏គាបសង្កត់ពីក្រុងប៉េកាំងនោះទេ ហើយមិនតែប៉ុណ្ណោះ បានគម្រាមថា ប្រទេសធំនេះ ក៏គ្រោះថ្នាក់ដែរបើសង្គ្រាមផ្ទុះឡើង។ តាមរយៈនេះ គេអាចមើលឃើញថា ការចរចារជាមួយកួរ៉េខាងជើងគឺគ្មានន័យទេ។ មានន័យ តែមួយគត់ គឺបញ្ជប់មេដឹកនាំ គីម ជុងអ៊ុន និង របបក្រុងព្យុងយ៉ាង ដោយវិធីណាក៏ដោយ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

វិភាគ​ ៖​ របប​នៅ​ស៊ី​រី​ ជួប​ហានិភ័យ​ហើយ​-​អាច​ត្រូវ​ផ្ដួលរំលំ​ទោះបី​រុ​ស្ស៊ី​នៅ​ពីក្រោយ​ក៏​ដោយ​

ទោះបី​ក្រុមប្រឹក្សាសន្តិសុខ​ មិន​បាន​ឯកភាព​គ្[...]

វិភាគ៖ តើជប៉ុនត្រូវឆ្លើយថា«Yes ឬ No »ឆ្លើយតបនឹងលទ្ធផលបោះឆ្នោតនៅកម្ពុជានៅខែកក្កដាឆ្នាំ២០១៨?

យើងបានធ្វើបទវិភាគចំនួន៤ លើកមកហើយ ទាក់ទិននឹងតួ[...]

វិភាគ៖ វត្តមានរដ្ឋមន្ត្រីការបរទេសជប៉ុននាំឱ្យមានការចោទសួរបន្ថែមទៀតចំពោះឆន្ទៈជប៉ុនជួយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា(មានសំឡេង)

លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត