loader

វិភាគ​៖​ការ​បោះ​ឆ្នោត​ប្រជាមតិ​នៅ​ថៃ​ បង្ហាញ​ថា​ពលរដ្ឋ​ត្រូវការ​រដ្ឋាភិបាល​កើត​ចេញពី​ការ​បោះ​ឆ្នោត

​តាម​រយៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រជាមតិ​លើ​ រដ្ឋធម្មនុញ្ញ​ ថ្មី​ប្រទេស​ថៃ​ ដែល​រៀបរៀង​ ដោយ​ ពួក​ យោធា​ កាលពី​ថ្ងៃអាទិត្យ​ ទី​៧​សីហា​ បង្ហាញ​ថា​ ប្រជាជន​របស់​រាជាណាចក្រ​នេះ​ ត្រូវការ​រដ្ឋាភិបាល​ថ្មី​កើត​ចេញពី​ការ​បោះ​ឆ្នោត​ កាន់តែ​ឆាប់​បំផុត​។

លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីនៃរាជាណាចក្រថៃ។
លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីនៃរាជាណាចក្រថៃ។

តាម​លទ្ធផល​ គឺ​ជាង​៦០​ភាគរយ​បាន​បោះ​ឆ្នោត​ គាំទ្រ​ រដ្ឋធម្មនុញ្ញ​ ថ្មី​នេះ​ ហើយ​ ជាង​៣៥​ភាគរយ​ បាន​ជំទាស់​ តែ​យ៉ាងណា​ លោក​ឧត្តម​សេនី​យិ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ អះអាង​ថា​ លទ្ធផល​នេះ​ បញ្ជាក់​ថា​ ពលរដ្ឋ​ថៃ​ ក៏​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ ដែរ​។​

​ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ មើលឃើញ​ថា​ លទ្ធផល​នេះ​  បាន​ប្រាប់​ទៅ​ពួក​យោធា​ថា​ ពលរដ្ឋ​ត្រូវការ​ រដ្ឋាភិបាល​ ស៊ី​វិល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ ឱ្យ​បាន​ឆាប់​បំផុត​ ទោះបី​វា​ជា​សញ្ញា​នៃ​ការ​ត្រួសត្រាយ​ ផ្លួ​វ​ដើម្បី​ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​២០១៧​ក៏​ដោយ​។​

​លោក​ Thithinan​ Pongsudhirak​ នាយក​វិទ្យា​សា្ថ​ន​សិក្សា​អន្តរជាតិ​ នៅ​សាកលវិទ្យាល័យ​ Chulalongkorn​ ក្រុង​បាងកក​និយាយ​ថា​ ៖«​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ ប្រហែល​៥៥​ ភាគរយ​ពិតមែន​ តែ​ បញ្ជាក់​ថា​ ពួក​គេ​ពេញចិត្ត​ សកម្មភាព​របស់​រដ្ឋាភិបាល​ អន្តរកាល​នេះ​ ដែល​ពួក​យោធា​ ដឹកនាំ​ប្រទេស​ហើយ​ វា​ផ្ដល់​ឱ្យ​ពួក​យោធា​ មាន​ពេល​គ្រប់គ្រាន់​ រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​ក្រោយ​»​។​

​តែ​បែប​នេះ​ក្ដី​ លទ្ធផល​នៃ​ការ​បោះ​ប្រជាមតិ​ នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​វាយបក​មួយ​ដែរ​ទៅ​លើ​ក្រុម​អ្នកគាំទ្រ​ អតីត​នាយក​រដ្ឋមន្ត្រី​ថា​ក់​ស៊ី​ន​ស៊ី​ណា​វា​ត្រា​ ដែល​ពលរដ្ឋ​បាន​ទទួលស្គាល់​ ការ​ដឹកនាំ​មួយ​របស់​រដ្ឋាភិបាល​អន្តរកាល​ ហើយ​ ធ្វើ​ក្រុមគាំទ្រ​ លោក​ថា​ក់​ស៊ី​ន​ខកចិត្ត​។​

​លោក​ថា​ក់​ស៊ី​ន​ ដែល​រស់នៅ​និរទេស​ខ្លួន​ បាន​ហៅ​ រដ្ឋធម្មនុញ្ញ​ថា​ ឆ្កួតៗ​ ហើយ​ជា​ ការ​តម្រូវ​ចិត្ត​ របស់​ ពួក​យោធា​។​

​តែ​បែប​នេះ​ក្ដី​លោក​គឺ​លោក​ Wirot​ Pao​ មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​ គណបក្ស​ភឿ​ថៃ​ ដែល​លោក​ថា​ក់​ស៊ី​ន​នៅ​ពីក្រោយ​ បាន​ និយាយ​ថា​ លទ្ធផល​នេះ​បង្ហាញ​ថា​ ពលរដ្ឋ​ការ​ត្រូវ​រដ្ឋាភិបាល​ ស៊ី​វិល​។​

​លោក​ Wirot​ Pao​ ៖«​ជា​ហេតុផល​សមរម្យ​មួយ​ ដែល​ ប្រជាជន​ថៃ​ ទទួលយក​រដ្ឋធម្មនុញ្ញ​នេះ​ ក៏​ព្រោះតែ​ ពួក​គេ​ ចង់​ឃើញ​ការ​បោះ​ឆ្នោត​ត្រូវ​គេ​ធ្វើ​ឡើង​ឆាប់​បំផុត​ហើយ​ អ្នក​គ្រប់​រូប​ត្រូវ​រុញ​ស្ថានការណ៍​នេះ​ទៅ​មុខ​»​។​

​តែ​សម្រាប់​ អតីត​នាយក​រដ្ឋមន្ត្រី​ អាប់​ភី​ស៊ី​ត​វេចា​ជីវ៉ា​ សម្ដែង​ក្ដី​សង្ឃឹមថា​ ពលរដ្ឋ​ថៃ​ នឹង​មាន​ មេដឹកនាំ​ ថ្មី​ ឆាប់ៗ​នេះ​។​ លោក​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អា​មេ​រិ​ក​ CNBC​ ថា​ឋានៈ​ ជា​ប្រធាន​គណបក្ស​ ប្រជាធិបតេយ្យ​ សន្យា​ថា​នឹង​ ដឹកនាំ​បក្ស​របស់​លោក​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ ខាង​មុខ​នេះ​។​

​អាប់​ភី​ស៊ី​ត​វេចា​ជីវ៉ា​៖«​ខ្ញុំ​នៅ​តែ​ជា​ប្រធាន​បក្ស​ ហើយ​ខ្ញុំ​ សង្ឃឹមថា​ នឹង​ឡើង​វេទិកា​ ដើម្បី​ឆ្លើយ​តប​ នឹង​ឆន្ទៈ​របស់​ប្រជាជន​។​ ខ្ញុំ​គិត​ថា​ លទ្ធផល​នេះ​ មាន​ន័យ​ថា​ ប្រជាជន​ថៃ​ត្រូវការ​ រដ្ឋាភិបាល​មួយ​ចេញពី​ការ​បោះ​ឆ្នោត​ ហើយ​ ជា​បក្សនយោបាយ​ ត្រូវ​គោរព​ លទ្ធផល​នេះ​ ព្រោះ​ វា​នាំ​មក​នូវ​ការ​បោះ​ឆ្នោត​ ហើយ​ ជា​ពិសេស​ វា​ បញ្ជៀ​សបាន​ ជំ​លោះ​ នយោបាយ​ទៀត​ផង​»​។​

​បើ​ និយាយ​ពី​ការ​រុះរើ​ រដ្ឋធម្មនុញ្ញ​ថៃ​គឺ​រាជាណាចក្រ​នេះ​ មានការ​រុះរើ​ ច្បាប់​កំពូល​នេះ​ចំនួន​ ២០​លើក​មក​ហើយ​ ចាប់តាំងពី​ឆ្នាំ​១៩៣២​ មក​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទវិភាគ៖រាជរដ្ឋាភិបាលមានពេលតែមួយខែប៉ុណ្ណោះដើម្បីឆ្លើយទៅEUថាកម្ពុជាបន្តត្រូវការEBA

  សហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានដ[...]

វេណេហ្សូអេឡា៖បក្សប្រឆាំងព្រមានចិនឱ្យផ្ដាច់ការគាំទ្ររបបម៉ាឌូរ៉ូ បើពុំនោះទេគឺមិន​សង​ប្រាក់​កម្ចីពាន់លានដុលា្លរឡើយ

  ជាថ្មីម្ដងទៀត គណបក្សប្រឆាំងនៅវេណេហ្សូអ[...]

អតីតមេដឹកនាំរដ្ឋប្រហារថៃសន្យាបម្រើពលរដ្ឋថៃដោយមិនរើសអើងបក្សនយោបាយ

លោកប្រាយុទ្ធចាន់អ៊ូចា ដែលត្រូវបានសភាទាំងពីរថ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត