loader

វិភាគ៖វេណេហ្សូអេឡារួមរឹតដោយភាពភ័យខ្លាចនៃការដួលរលំរបបមិនស្របច្បាប់របស់លោកម៉ាឌូរ៉ូ  

បន្ទាប់ពីស្រែកប្រាប់ពិភពណលោកឱ្យជួយទប់ស្កាត់អាមេរិក និងសម្ព័ន្ធមិត្តដែលមានផែនការចូលលុកលុយរបបរបស់លោក លោកម៉ាឌូរ៉ូនៅពេលនេះកំពុងដឹកនាំប្រទេស វេណេហ្សូអេឡា ស្ថិតក្នុងស្ថានភាពដូចឆ្មាត្រូវទឹកក្ដៅ។ នៅថ្ងៃទី ៣១ តុលានេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនរួមទាំងប្រភពព័ត៌មានក្នុងស្រុករបស់ប្រទេសនេះបានចុះផ្សាយថា លោកម៉ាឌរ៉ូស្ថិតក្នុងភាពភ័យខ្លាចជាខ្លាំងនៃការធ្លាក់ពីអំណាចខណៈអាមេរិករំកិលទ័ព ទៅដាក់តាមព្រំដែនរបស់ខ្លួនជាប់ប្រទេសម៉ីចស៊ិក ស្របពេលមេដឹកនាំប្រេស៊ីនិងកូឡំប៊ីជួបគ្នាផ្ដោតលើអសន្តិសុខតំបន់កើតចេញពីវិបត្តិនយោ បាយនៅវេណេហ្សូអេឡា។ លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល៖

ខណៈថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៩កញ្ញា  ប្រធានា​ធិបតី​វេណេហ្សូអេឡា នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញភាពក្រអឺតក្រទបជាខ្លាំង វាយប្រហារអាមេរិក ជាពិសេសវាយប្រហារ ទៅលើលោក ប្រធានាធិបតីដូណាល់ត្រាំដោយចោទអាមេរិកនិងមេដឹកនាំរូបនេះថា ជាចក្រព័ត្រសម័យទំនើប ចូលចិត្តឈ្លានពានប្រទេសទន់ខ្សោយ ក្រោមលេសថា ប្រទេសនេះ រំលោភសិទ្ធិមនុស្សហើយ ក្រោយមកប្រមូលសម្ព័ន្ធមិត្តរបស់ខ្លួន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនោះ។

លោកម៉ាឌូរ៉ូអះអាងថារបបរបស់លោក មានប្រព័ន្ធដឹកនាំមួយ រឹងមាំព្រោះមានប្រជាជនជាបង្អែកហើយ សង្ឃឹមថា ពលរដ្ឋរបស់លោកភាគច្រើន នៅតែមានភាពស្មោះត្រង់នឹងប្រទេសជាតិ ដោយមិនចុះញ៉មនឹងពួកចក្រព័ត្រឡើយ។ តែខណៈលោកថ្លែងពីអំនួតដូចនេះ គឺស្រមោលរបស់ មេដឹកនាំសង្គមសនិយមរូបនេះ ស្ថិតក្នុងភាព ភ័យខ្លាចជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃ ដោយចោទប្រទេសជិតខាងថាមានផែនការផ្ដួលរំលំ តាមការគាបសង្កត់របស់រដ្ឋការនៃលោកប្រធានាធិបតីត្រាំ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូឡំប៊ី ម៉ិចស៊ិក និងអេកាដ័រ កាលពីថ្មីៗនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo  បានបញ្ចុះបញ្ចូលឱ្យមេដឹកនាំប្រទេសទាំងពីរនេះឱ្យ គាំទ្រ អាមេរិក បើមានព្រឹត្តិការណ៍ណាមមួយ ទៅលើប្រទេសវេណេហ្សូអេឡា។ បន្ទាប់ពី ត្រឡប់មកវិញ បានជាងមួយសប្ដាហ៍ ស្រាប់តែ អាមេរិក បញ្ជូនទ័ពជាង១៥០០នាក់ទៅដាក់ពង្រាយតាមព្រំដែនជាមួយប្រទេសម៉ីចស៊ីក។ រូមភាពនៃការចល័តទ័ពអាមេរិកនេះមានស្ថានភាពគាបសង្កត់លើប្រទេសវេណេហ្សូអេឡា ទោះជា សេតវិមានអះអាងថាជាការទប់ស្កាត់អន្តោប្រវេសន្តក៏ដោយ។

អ្វីដែលលោកម៉ាឌូរ៉ូបានសម្ដែងការព្រួយបារម្ភនេះ ដូចជាមិនខុសទេ ។ លោក ម៉ាឌូរ៉ូបានចោទ លោកត្រាំថា មានផែនអាក្រក់ដើម្បី គំរាមកំហែង សន្តិសុខតំបន់ ហើយជាពិសេស គំរាមលើរបបដឹកនាំរបស់លោកតែម្ដង។ លោកថា សកម្មភាពកងទ័ពអាមេរិកនេះ គឺសមដូច លោក​ត្រាំព្រមានពីការធ្វើរដ្ឋប្រហារដើម្បីបញ្ចប់ការដឹកនាំ របស់លោក។

នៅថ្ងៃទី៣១តុលានេះ ប្រភពព័ត៌មានជាច្រើនបានចុះផ្សាយថា របបនៅវេណេហ្សូអេឡា កំពុងភ័យខ្លាចថែមទៀតករណីលុកលុយ ដោយកម្លាំងយោធាសម្ងាត់ ពីប្រទេសប្រេស៊ីលនិងកូឡំប៊ី។ កាភ័យខ្លាចនៃរបបសង្គមនិយមមួយនេះ ក៏ជួនពេល ប្រធានាធិបតីថ្មីនៃប្រទេសប្រេស៊ីល Jair Bolsonaro បានជួបជាមួយសមភាគីកូឡំប៊ី Iván Duque ស្របពេលមានពាក្សចចាមអារ៉ាមជាច្រើន និយាយថា ប្រទេសពីរនេះ មានផែនការចង់ចូលលុកលុយ និងផ្ដួលរំលំលោកម៉ាឌូរ៉ូ។

លោកJair Bolsonaro ជាអ្នកនយោបាយ ប្រេស៊ីលមួយរូបដ៏ល្បីល្បាយ ដែលធ្លាប់រិះគន់ខ្លាំងៗទៅលើ លោក ម៉ាឌូរ៉ូ។ នៅក្នុងជំនួបជាមួយប្រធានា ធិបតីកូឡំប៊ី លោកBolsonaro ដែលក្រុមប្រឆាំងវេណេហ្សូអេឡាប្រកាសសាទរលោក បានជាប់ឆ្នោតជាប្រធានាធិបតីប្រេស៊ីលលោកបានផ្ដោតទៅលើ វិបត្តិនយោបាយ និងប្រជាធិបតេយ្យវេណេហ្សូអេឡា។ លោកបានប្រាប់សមភាគីលោកថា លោកចង់ឃើញប្រជាជនវេណេហ្សូអេឡា ត្រឡប់ទៅ ប្រទេសពួកគេវិញ។ តែលោកចោទសួរថាតើពួកគេ អាចរស់នៅក្រោមរបបមួយរំលោភសិទ្ធិមនុស្សដែរឬទេ។

តាមរបាយការណ៍របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ពលរដ្ឋវេណេហ្សូអេឡា បានភៀសខ្លួនទៅនៅប្រទេសជិតខាង មានដូចជា ប្រទេសប្រេស៊ីល កូឡំប៊ី បេរ៉ូ អាហ្សង់ទីននិងអេកាដ័រ មានចំនួនជាង២លាននាក់ហើយពួកគេ សម្រុកមកកាន់ប្រទេសទាំងនេះ ក្នុងមួយថ្ងៃយ៉ាងតិចមួយពាន់នាក់។ ឧបការីរដ្ឋក្រសួងរតនាគារអាមេរិក ទទួលបន្ទុក ការត្រួតពិនិត្យប្រភាពហិរញ្ញវត្ថុ ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម បានព្រមានថា ករណីជនភៀសខ្លួននៃប្រទេសវេណេហ្សូអេឡា គឺជាការបង្កអន្តិសុខតំបន់។ លោកថាវិបត្តិជនភៀសខ្លួននេះ ត្រូវតែដោះស្រាយ។

ចាប់តាំងពីលោក ម៉ាឌូរ៉ូចូលកាន់តំណែង ប្រធានាធិបតីដោយមិនទទួលស្គាល់ភាពស្របច្បាប់ ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប  និងប្រទេសនៃតំបន់អាមេរិកខាងត្បូង ឃើញថា មេដឹកនាំ សង្គមនិយមរូបនេះ ទទួលរងការប៉ុនប៉ងសម្លាប់ ជាច្រើនមកហើយ។ កាលពីខែមុន នៅក្នុងពិធីហែក្បែរកងទ័ពលោកម៉ាឌូរ៉ូភ័យស្លន់ស្លោជាខ្លាំងដោយសារយន្តហោះឌ្រូដចំនួន២គ្រឿងបាន វាយប្រហារលើ ក្បួនរបស់លោក។ ក្រៅពីនេះ លោកត្រាំក៏មានផែនការទំលាក់លោកដោយ យោធានៅថ្ងៃណាមួយ បើសន្តិសុខ ក្នុងតំបន់កាន់តែអាក្រក់ ដោយសារ ការបង្រ្កាបទទៅលើក្រុមប្រឆាំងពីសំណាក់ អាជ្ញាធរ លោកម៉ាឌូរ៉ូ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត