កាលពីថ្ងៃអាទិត្យទី ១៨មីនា ប្រជាជនរុស្ស៊ីត្រូវចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីឱ្យដឹកនាំប្រទេស រយៈពេល ៦ឆ្នាំទៅមុខ។
ក្នុងការបោះឆ្នោតនេះ គេអាចដឹងហើយស្រេចថា គ្មានឥស្សរជនណាមានសង្ឃឹមឈ្នះលោកវ៉្លាឌីមៀរ ពូទីនឡើយ។ ជ័យជម្នះនេះ ត្រូវបានអ្នកសង្កេតការណ៍ហៅថា ជាជ័យមួយរបស់ អតីតមន្ត្រី KGB ដែលគ្មានគូខ្លាំងចូលរួមប្រកួត។
១៨ឆ្នាំមកហើយ ដែលលោកពូទីនបានពង្រឹងអំណាចយ៉ាងណែនក្នុងដៃដោយទាញរុស្ស៊ីអោយងើបចេញពីភាពទីទ័លលំបាក បន្ទាប់ពីសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៨៩។ ១៨ឆ្នាំ សេរីភាពក្រុមប្រឆាំងត្រូវបានរឹតត្បិតជាខ្លាំង។ មេបក្សប្រឆាំងល្បីៗត្រូវហាមធ្វើនយោបាយ។
តើកត្តាអ្វីខ្លះនាំឱ្យពូទីនឈ្នះការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត?
សូមស្ដាប់ការវិភាគរបស់លោក នួន បូរិន តាមរយៈការចោទសួររបស់កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
Post Views: 266