loader

វិបត្តិនយោបាយនៅថៃ៖ស្ថានភាពអាចទៅរករដ្ឋប្រហារឬដាក់ក្រុងបាងកកក្នុងច្បាប់សឹក

ជាងបីខែមកនេះ បាតុកម្មបានផ្ទុះឡើងនៅថៃ ប៉ុន្តែពុំមានហិង្សា រវាងបាតុករ និងប៉ូលិស ឬ បាតុករប្រឆាំងរដ្ឋាភិបាល និង បាតុករគាំទ្ររដ្ឋាភិបាលនោះទេ ។ តែចុងក្រោយនេះ   រលកហិង្សាបានចាប់ផ្ដើមផ្ទុះហើយ នៅទីក្រុងបាងកក។  ហិង្សា បានកើតឡើង មិនត្រឹមតែប៉ះទង្គិចជាមួយ ប៉ូលិសបង្រ្កាបកុបកម្មនោះទេ គឺប៉ះទង្គិចរវាងបាតុករប្រឆាំងរដ្ឋាភិបាល និងបាតុករ ដែល គាំទ្រ ស្ថាប័នរាជបល្ល័ង្គ។ ការសែតបាងកកប៉ុស្ដិ៍តបានចុះផ្សាយថា បាតុករដែល ប្រឆាំងរដ្ឋាភិបាល បានបង្កើនកម្លាំងភ្លាមៗហើយម្នាក់ៗសុទ្ធតែមានកំហឹងជាប់នឹងខ្លួនដោយសារតែញត្តិរបស់ពួកគេដែលទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរុះរើ ស្ថាប័នព្រឹទ្ធសភា  ការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងការដកហូតលោកបា្រយុទ្ធចាន់អូចាចេញពីតំណែង មិនត្រូវបានសមាជិកសភា មកពីបក្សកាន់អំណាចនិង សមាជិកព្រឹទ្ធសភា អនុម័តនោះទេ។ គ្រាន់តែទទួលដំណឹងនេះភ្លាម​បាតុករបង្កហិង្សា បានឡោមព័ន្ធសភា និង ស្នងការដ្ឋានប៉ូលិសទៀតផង។ មានការព្រមានថា ស្ថានភាពនេះ អាចនឹងនាំទៅរករដ្ឋប្រហារ​ឬ ក៏ដាក់ក្រុងបាងកកក្នុងច្បាប់សឹកឬ បំរាមគោចរ។

លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល !

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែន៖ កម្ពុជាគ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយមានទោសព្រហ្មទណ្ឌ

សម្ដេចនាយករដ្ឋមន្ត្រី បន្តផ្ញើសារវាយប្រហារក្រ[...]

អាមេរិកក្រោមរដ្ឋការ លោក ចូបៃដិននឹងមាន គណៈរដ្ឋមន្រ្ដីស្រ្ដីខ្លាំង១០រូបគឺម្នាក់ជារដ្ឋមន្ត្រីការពារជាតិ

នៅសល់ជិត២ខែទៀត សេតវិមាន នៅសហរដ្ឋអាមេរិកនិងមាន[...]

សជិកសភាអាមេរិកស្នើទៅរដ្ឋមន្ត្រីការបរទេសម៉ៃផុមផេអូឱ្យបន្ថែមទណ្ឌកម្មលើកម្ពុជាតែមន្ដ្រីកម្ពុជាថាមិនមានប្រសិទ្ធភាព

តំណាង​រាស្រ្ត​អាមេរិក​ ៨ រូប បានដាក់លិខិតរួមគ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x