loader

វិចារណកថាស្នេហាជាតិឥណ្ឌាចង់បណ្ដេញចិនចេញពីក្រុមប្រឹក្សាសន្ដិសុខUN តើទៅរួចទេ?

ខណៈនេះស្ថានការណ៍ព្រំដែនឥណ្ឌានិងចិនឡើងកំដៅជាខ្លាំង ប្រទេសទាំងពីរបានចល័តទ័ពនិងសព្វាវុធទំនើបៗទៅកាន់ព្រំដែនដោយបោះទីតាំងត្រៀមប្រយុទ្ធរួចរាល់អស់ហើយ។

កាលពីថ្ងៃសុក្រទី២៦មិថុនា បណ្ដាញ្សាយព័ត៌មានChannel News Asiaបានចុះផ្សាយដោយស្រង់ប្រភពពីក្រសួងការពារជាតិឥណ្ឌាថាចិនបានដាក់ពង្រាយកងទ័ពនិងសព្វាវុធទំនើបទៅកាន់ព្រំដែនតំបន់ladhakដែលទើបប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥មិថុនានៃជួរភ្នំហិមាល័យ ជ្រលងភ្នំ កាលវ៉ាន់។យ៉ាងណាក៏ដោយ ឥណ្ឌាខ្លួនគេផ្ទាល់នេះ បើតាមសេចក្ដីរាយការណក៏បានបញ្ជូនទ័ពទៅកាន់តំបន់នោះរហូតដល់ទៅជិត៤ម៉ឺននាក់ ដោយអូសកាំភ្លើងត្បាល់ខ្នាតយក្សទៅកាន់ទីនោះផងដែរដែលជាសព្វាវុធរបស់សហរដ្ឋអាមេរិក។ប្រទេសមហាយក្សធំពីរនេះមានប្រជាជនប្រហាក់ប្រហែលគ្នាគឺជិត១ពាន់បួនរយនាក់ ដូចគ្នា។តែយ៉ាងណាចិនមានសេដ្ឋកិច្ចខ្លាំងជាងឥណ្ឌាដល់ទៅប្រាំដងហើយបើនិយាយពីជំលោះព្រំដែនវិញ គឺប្រទេសពីរនេះតែងតែប៉ះគ្នាជាញឹកញាប់មានទាំងទ្រង់ទ្រាយតូចនិងទ្រង់ទ្រាយធំ។ទ្រង់ទ្រាយធំកើតមានពីរដងនៅឆ្នាំ១៩៦២ និងឆ្នាំ១៩៦៧ដោយបណ្ដាលឱ្យកងទ័ពទាំងសងខាងស្លាប់រាប់រយនាក់។កងទ័ពឥណ្ឌាស្លាប់១០៤៧នាក់ហើយចិនស្លាប៧២២នាក់របួស ១៦៩៧នាក់។សង្គ្រាមនៅពេលនោះត្រូវបានគេឱ្យជ័យជម្នះទៅ លើប្រទេសចិន។ចំណែកឯសង្គ្រាមនៅឆ្នាំ១៩៦៧គឺកងទ័ពឥណ្ឌាស្លាប់៨៣នាក់របួស១៦៣នាក់ និងចិនស្លាប់៣៤០នាក់របួស៤៥០នាក់។

សង្គ្រាមទាំងពីរលើកនេះបានបញ្ចប់ទៅដោយការព្រមព្រៀងទទួលយកបទឈប់បាញ់តែភាគច្រើនសំណើឈប់បាញ់កើតចេញពីប្រទេសឥណ្ឌា។

វិលមករកស្ថានការណ៍ក្នុងបច្ចុប្បន្ននេះវិញ ។ ហេតុអ្វីបានជាឥណ្ឌាចង់ឱ្យមានការបណ្ដេញសមាជិកភាពចិនចេញពីក្រុមប្រឹក្សាអង្គការសន្ដិសុខអង្គការសហប្រជាជាតិ។

វិចារណកថារបស់សារព័ត៌មាន India Todayបានដាក់ចំណងជើងរបស់ខ្លួនថា តើគេអាចបណ្ដេញចិនចេញពីក្រុមប្រឹក្សាសន្ដិសុខចេញបានដែរឬទេហើយបានដោយរបៀបណា។ការពិតលក្ខខណ្ឌបែបនេះដូចជាហួសពេលបន្ដិចហើយ។ចិនក្នុងឋានៈខ្លួនជាសមាជិកអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាន់តែមានអំនួតហើយចេះតែគឃ្លើនវាតទីឈ្លានពានទៅលើប្រទេសជិតខាង។

នៅសមុទ្រចិនខាងត្បូងត្រូវបានរាយការណ៍មកថា គឺបន្ទាប់ពីចិនបានស្ថាបនាកោះសិប្បនិម្មិតរបស់ខ្លួនជិត១០កោះនៅទីនោះបានដោយជោគជ័យហើយកោះទាំងនោះគឺសម្រាប់ធ្វើជាមូលដ្ឋានកងទ័ពរបស់ចិនតែនៅពេលនេះចិនកំពុងតែវាតទីកាន់កាប់កោះមួយចំនួននៃប្រទេសក្នុងតំបន់អាស៊ានដូចជាកោះដែលវៀតណាមហ្វីលីពីនអះអាងថាជារបស់ខ្លួន។កោះទាំងនោះចាប់ផ្ដើមធ្លាក់ក្រោមការគ្រប់គ្រងរបស់កងទ័ពចិន។ក្នុងស្ថានភាពដែលពិភពលោកកំពុងតែធ្លាក់ក្នុងវិបត្តិជំងឺកូវីដ-១៩ចិនទើបតែងើបខ្លួនពីជំងឺដ៏កំណាចនេះបែរជាបញ្ចេញអំណាចឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសជិតខាង។ឥណ្ឌាពេលនេះធ្លាក់ក្នុងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ។

ប្រទេសទាំងមូលបានបិទដើម្បីប្រយុទ្ធប្រឆាំងជំងឺកំណាចនេះ។តែប្រទេសឥណ្ឌាដូចជាកំពុងជួបនឹងគ្រោះមុខពីរគឺជំងឺកូវីដមិនទាន់ពុះពារបានផងឥលូវនេះឥណ្ឌាត្រូវប្រឈមមុខនឹងការរំលោភបំពានព្រំដែនពីប្រទេសចិនទៀតផង។ក្នុងន័យនេះហើយដែលដែលអត្ថាធិប្បាយរបស់ឥណ្ឌាindia todayបានដាក់ជាសំណួរតើហួសពេលទេដែលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបណ្ដេញចិនចេញពីសមាជិកភាពរបស់ស្ថាប័នមួយនេះ។

សូម្បីតែសមាជិកសភាអាមេរិកម្នាក់  ថេត យូហូ​មកពីបក្សសាធារណរដ្ឋធ្លាប់បានលើកឡើងថាគួរតែពិនិត្យមើលសមាជិកភាពរបស់ចិននៅក្រុមប្រឹក្សាសន្ដិសុខនេះឡើងវិញ ព្រោះប្រទេសនេះជាអ្នកបង្កឱ្យមានការផ្ទុះជំងឺរាតត្បាតដ៏កំណាចនេះ។សមាជិកសភាអាមេរិករូបនេះបាននិយាយនៅក្នុងបទសម្ភាសរបស់ទូរទស្សន៍ក្នុងស្រុកមួយថា នៅពេលដែលពិភពលោកឱ្យចិនទទួលខុសត្រូវរឿងនេះច្បាស់ជាពិនិត្យមើលឡើងវិញអំពីសមាជិកភាពរបស់ចិននៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ប៉ុន្ដែលោកនិយាយថា អង្គការសហប្រជាជាតិពុំមានសិទ្ធិអំណាចនយោបាយឬនីតិវិធីណាមួយដើម្បីដកហូតសមាជិករបស់ខ្លួនពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនោះទេគឺមានតែជ្រើសរើសបន្ថែមតែប៉ុណ្ណោះ។តែយ៉ាងណាលោកថា គេត្រូវបង្ខំឱ្យប្រទេសនោះប្រឈមមុខនឹងការទទួលខុសត្រូរវបស់ខ្លួនបើរកឃើញថាខ្លួនអ្នកបង្កើតរឿងមែននោះ។តាមប្រភពរបស់India todayសូម្បីតែលោករដ្ឋមន្រ្ដីការបរទេសអាមេរិកម៉ៃបុមពីអូក៏បានពិភាក្សាគ្នាជាមួយនឹងសមភាគីរបស់លោកអំពីចិនត្រូវទទួលខុសត្រូវចំពោះការធ្វើឱ្យសាយភាយជំងឺកូវីដ១៩នេះ គឺនៅចំពោះមុខក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។តែសម្រាប់ឥណ្ឌានៅពេលនេះគឺចង់ឱ្យមានការបណ្ដេញចិនចេញពីស្ថាប័ននេះតែម្ដង។នេះជាទស្សនៈរបស់ឥណ្ឌាTodayប៉ុន្ដែយោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិដូចជាមិនបានចែងច្បាស់លាស់អំពីវិធានការនេះទេ។

ជំពូកទី៥ គ្រាន់តែនិយាយអំពីសមាជិកភាពលក្ខណៈសម្បត្តិរបស់ប្រទេសដែលជាបេក្ខភាពនៃក្រុមប្រឹក្សាសន្ដិសុខតែប៉ុណ្ណោះហើយនៅពេលនោះត្រង់ជំពូកនេះនិយាយអំពីការជ្រើសរើសសមាជិកមិនអចិន្រ្ដៃយ៍១០ប្រទេសមកប្រចាំការនៅក្រុមប្រឹក្សាសន្ដិសុខ២ឆ្នាំម្ដង។សម្រាប់ឥណ្ឌាខ្លួនគេផ្ទាល់នេះ ក៏ធ្លាប់ជាសមាជិកមិនអចិន្រ្ដយ៍នៃក្រុមប្រឹក្សាសន្ដិសុខនេះផងដែរ។ក្នុងន័យនេះ ទោះបីជាចិននិងប្រទេសសមាជិកអចិន្រ្ដៃយ៍ណាក៏ដោយ ក៏មិនអាចបណ្ដេញចេញបានដែរ ឬបន្ថែមសមាជិកថ្មីទៀតបានដែរទៅកាន់ក្រុមប្រឹក្សានេះលុះត្រាតែមានការធ្វើវិសោធនកម្មធម្មនុញ្ញអង្គការសហប្រជាជាតិឡើងវិញក្នុងជំពូកទី៥ ។ចំណែកឯជំពូកទី១៨ បានចែងអំពីនីតិវិធីនៃការធ្វើវិសោធនកម្មដោយតម្រូវឱ្យឆ្លងកាត់២ភាគបីនៃសមាជិកមហាសន្និបាតរបស់អង្គការសហប្រជាជាតិក្នុងចំណោម១៩៣ប្រទេស។ប៉ុន្ដែមុននឹងដាក់ចូលរបៀបវារៈនៅក្នុងមហាសន្និបាតគឺចាំបាច់ត្រូវតែអនុម័តជាមុនសិនពីក្រុមប្រឹក្សានេះជាពិសេសគឺសមាជិកអចិន្រ្ដៃយ៍ទាំង៥ប្រទេសយល់ព្រម។

ក្នុងជំពូកនេះទៀតគឺមានប្បញ្ញត្តិពីរដែលចាំបាច់ណាស់ថា ចិនខ្លួនគេផ្ទាល់នេះចង់ដកខ្លួនចេញដែរឬទេបើប្រទេសនេះចង់ដកខ្លួនចេញពីក្រុមប្រឹក្សានេះទាល់តែមានអ្នកជំនួស។តែសំណួរតើចិនចង់បាត់បង់ឱកាសនេះដែរឬទេ?ប្រាកដជាគ្មានឡើយ។ឥណ្ឌាជាប្រទេសដ៏ធំមួយរបស់ពិភពលោកតែងតែព្យាយាមចង់បានអាសនៈដូចនឹងប្រទេសចិនដែរប៉ុន្ដែមិនដែលទទួលបានការគាំទ្រពីប្រទេសទាំងប្រាំនៃក្រុមប្រឹក្សានេះម្ដងណានោះទេ ។

ប្រទេសដែលប្រឆាំងឥណ្ឌាខ្លាំងជាងគេ គឺមានតែចិនប៉ុណ្ណោះ។ តែយ៉ាងណាមានលទ្ធភាពមួយទៀតដែលអាចធ្វើបានគឺដួចការដកតៃវ៉ាន់ចេញនៅឆ្នាំ១៩៧១ដោយការទាមទាររបស់ចិន គឺនៅពេលនោះមហាសន្និបាតទាំងស្រុងជាអ្នកសម្រេចហើយសាធារណរដ្ឋចិនមួយនេះក៏បាត់ខ្លួនពីអាសនៈនៃមហាសន្និបាតអង្គការសហប្រជាជាតិមួយនេះ។


សង្គ្រាមស៊ីវិលនៃប្រទេសចិន បានបញ្ចប់នៅឆ្នាំ១៩៤៩ពេលនោះដែនដីចិនទាំងមូលគ្រប់គ្រងដោយគណបក្សគូមិញតាង ហើយក្រោយមកក៏របូតអំណាចទៅលើបក្សកុម្មុយនីស្ដចិនគឺបក្សកុម្មុយនីស្ដចិននេះហើយគឺជាកូនឧទ្ទាមតូចមួយនៃបក្សកាន់អំណាចគូមិញតាងហើយបានគ្រប់គ្រងអំណាចមកទល់នឹងពេលនេះ។ ពីរទសវត្សក្រោយមកបក្សកុម្មុយនីស្ដចិនបានកកូរកកាយសមាសភាពតៃវ៉ាន់នៅអង្គការសហប្រជាជាតិ។ទីបំផុតមហាសន្និបាតសម្រេចតាមសំណើបក្សកុម្មុយនីស្ដចិនបញ្ចប់សមាជិកភាពតៃវ៉ាន់តែម្ដងក្នុងឆ្នាំ១៩៧១ហើយពេលនោះចិនបានឬទ្ធិក្លាយជាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថែមទៀតផង។

យោងតាមមាត្រា៦នៃធម្មនុញ្ញអង្គការសហប្រជាជាតិគឺគេអាចដកសមាជិករបស់ខ្លួនបានពីUNដោយសារតែរំលោភធ្ងន់ធ្ងរធម្មនុញ្ញអង្គការសហប្រជាជាតិ។

វិលមករកបញ្ហាឥណ្ឌាចិនវិញម្ដង សម្ប័ន្ធភាពរបស់ណ្ឌាទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិគឺអាចមានដល់ទៅ៤ប្រទេសឯណោះបើគេរាប់បញ្ចូលទាំងរុស្ស៊ីផងដែរ។សម្រាប់អាមេរិក អង់គ្លេស បារាំង គឺជាមិត្តភាពរបស់ឥណ្ឌារួចទៅហើយ។

ឥណ្ឌាជាប្រទេសធំមួយក្នុងតំបន់អាស៊ីនិងពិភពលោកទប់បានឥទ្ធិពលកុម្មុយនីស្ដម៉ៅសេទុងចេញពីប្រទេសចិនកុម្មយនីស្សក្នុងសម័យសង្គ្រាមមនោគមន៍វិជ្ចា។ក្នុងសម័យនោះគឺសូម្បីតែណេប៉ាល់ប្រទេសតូចមួយជាប់នឹងឥណ្ឌានិងចិនក៏មិនបានរបូតធ្លាក់ក្រោមឥទ្ធិពលរបស់ចិនដែរ គឺឥណ្ឌាការពារណេប៉ាល់បានជានិច្ច។ ក្នុងន័យនេះ India todayបានសរុបថាអ្វីៗគួរតែសាកល្បងដូចការដកតៃវ៉ាន់ នៅឆ្នាំ១៩៧១ ៕

ដោយ៖ ឆោម ពៅនិកា

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០

កូរ៉េជាឈ្មោះប្រទេសដែលកើតមានពីយូរលង់ណាស់មកហើយហ[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិនឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x