loader

លោក Nonaka ជនជាតិជប៉ុនអាយុ ១១២ឆ្នាំ ជាមនុស្សអាយុវែងជាងគេលើកពិភពលោក

កំណត់ហេតុពិភពលោក (Guinness World Records ) បានទទួលស្គាល់ជាផ្លូវការលោក Masazo Nonaka  ជនជាតិជប៉ុនដែលមានអាយុ១១២ឆ្នាំ ជាមនុស្ស មានអាយុវែងជាងគេ នៅលើពិពភពលោក។

បណ្ដាញផ្សាយព័ត៌មានជប៉ុន NHK បានចុះផ្សាយនៅថ្ងៃពុធទី១១មេសានេះថា លោក Masazo Nonaka  រស់នៅលើកោះ Hokkaido ស្ថិតនៅភាគឥសានប្រទេសជប៉ុន។

បុរសអាយុដ៍វែងនេះបានទទួលលិខិតរបស់កំណត់ហេតុពិភពលោក នៅផ្ទុះរបស់គាត់នៅក្រុង Ashoro នៃកោះ Hokkaido ។ បុរសនេះ កើតនៅថ្ងៃទី២៥កក្កដា ឆ្នាំ១៩០៥។​បុរសនេះ ធ្លាប់ធ្វើជា ប្រធាន ឧទ្យានជាតិ Akan-Mashu។ តាមប្រភពដដែល បុរសអាយុជាង ១១០ឆ្នាំនេះ បានអាន    សារព័ត៌មានជារៀងរាល់ថ្ងៃ។

ជនជាតិជប៉ុនត្រូវបានកត់សំគាល់ថា ជាជាតិសាសន៍មួយមានអាយុច្រើនជាងគេ នៅលើពិភព លោក។ មនុស្ស ដែលអាយុវែងដូចលោក Nonaka  ច្រើនតែទទួលទានសាច់ត្រីធម្មជាតិជាពិសេស ត្រីសមុទ្រ៕ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានប[...]

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក[...]

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត