loader

លោក ហ៊ុយ ឃី៖ អ្នកពាក់ព័ន្ធត្រូវវិនិយោគបន្ថែមលើការអប់រំកុមារតូច

ភ្នំពេញ៖ ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន និងក្រុមគ្រួសារ ត្រូវបន្ថែមការវិនិយោគលើការអប់រំកុមារតូចឱ្យបានច្រើន ដើម្បីឱ្យកុមារទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន ទាំងផ្នែកបញ្ញា ស្មារតី និងរាងកាយ ឈានក្លាយជាធនធានមនុស្សសម្រាប់គ្រួសារ និងប្រទេសជាតិនាពេលអនាគត។ នេះជាការលើកឡើងរបស់លោក ហ៊ុយ ឃី ទីប្រឹក្សាជាន់ខ្ពស់ផ្នែកតស៊ូមតិ និងគោលនយោបាយនៃអង្គការ Save the children ។ លោកកត់សម្គាល់ឃើញថា ការវិនិយោគពីសំណាក់រដ្ឋាភិបាលលើការអប់រំកុមារតូចនៅមានកម្រិតតិចតួចនៅឡើយ ដែលប្រការនេះជាបច្ច័យមួយរាំងស្ទះដល់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេស។ យ៉ាងណាអ្នកធ្វើការលើបញ្ហាកុមាររូបនេះ សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធពិសេសស្ថាប័នរដ្ឋាភិបាល ដៃគូរសង្គមស៊ីវិល និងក្រុមគ្រួសារ ត្រូវបន្ថែមការវិនិយោគលើកុមារព្រោះពួកគេជាអនាគតរបស់គ្រួសារ និងប្រទេសជាតិ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសរវាងលោក កែវ សុខា អ្នកសារព័ត៌មានរបស់វិទ្យុស្រ្តី និង លោក ហ៊ុយ ឃី ទីប្រឹក្សាជាន់ខ្ពស់ផ្នែកតស៊ូមតិ និងគោលនយោបាយនៃអង្គការ Save the children ដូចតទៅ។

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកវិភាគ៖បើបក្សប្រជាធិបតេយ្យជាប់ឆ្នោត នៅអាមេរិកការជំរុញឱ្យមានប្រជាធិបតេយ្យរឹងមាំ នៅក្នុងតំបន់ជាពិសេសនៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងបក្សសាធារណរដ្ឋ

នៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះការបោះឆ្នោតប្រធានាធ[...]

អ្នកច្បាប់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ និងករណីបើកបុកដោយចេតនាគឺមានស្ថានទម្ងន់ទោស និងបទចោទខុសគ្នា

(ភ្នំពេញ)៖ នាងកញ្ញា លោក លោកស្រីអ្នកស្តាប[...]

អ្នកវិភាគ៖លោកកឹមសុខាអាចបែកបាក់គ្នាពីលោកសមរង្ស៊ីមុនបង្កើតបក្សថ្មីហើយបើមានបក្សចាស់ក៏ពុំមានលោកសមរង្ស៊ីដែរ

ខណៈស្ថានការណ៍នយោបាយនៅកម្ពុជា បានកំពុងទៅរកការវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x