loader

លោក សម រង្ស៊ី៖ ពលរដ្ឋខ្មែរនៅបរទេសរាប់ម៉ឺននាក់នឹងមកកមម្ពុជាជាមួយលោក

ភ្នំពេញ៖ លោក សម រង្ស៊ីថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសជាច្រើនម៉ឺននាក់នឹងធ្វើដំណើរមកកម្ពុជាជាមួយលោក នៅឆ្នាំ ២០១៩ នេះ ។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសនៅចំពោះមុនសកម្មជន និងមន្ត្រីអតីតគណបក្សបែបនេះ គឺដើម្បីមកកម្ពុជា និងដោះស្រាយបញ្ហានយោបាយនៅប្រទេសនេះ  ។

មិនត្រឹមតែប៉ុណ្ណោះ លោកបន្ថែមទៀតថា មានពលរដ្ឋខ្មែរនៅកម្ពុជាជាច្រើននាក់ដែលកំពុងរង់ចាំលោក ក៏ដូចជាមន្ត្រីអតីតគណបក្សនេះវិលចូលកម្ពុជាវិញ ។

 ការវិលត្រឡប់មកកម្ពុជាវិញរបស់អ្នកនយោបាយនីរទេសខ្លួនលោក សម រង្ស៊ី រូបនេះ ត្រូវបានរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធំៗនៅកម្ពុជា គម្រាមថានឹងចាប់ខ្លួន ឬកម្ទេចក្រុមរបស់លោក បើទោះបីជាមានអន្តរជាតិ ឬអង្គការសហប្រជាជាតិមកជាមួយក្ដី ។

លោក សម រង្ស៊ីសម្ដែងមោទនភាពដែលខ្មែរនៅកក្រៅប្រទេសសម្រេចវិលកម្ពុជាវិញ។

សូមស្ដាប់ លោក សម រង្ស៊ី ៖

 

ជាងនេះ ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះក៏អំពាវនាវឱ្យខ្មែរទាំងអស់ ទាំងទាហាន  ប៉ូលីស  កសិករ  កម្មករ  និងយុវជន ទាំងអស់ ត្រូវងើបឈរ និងរួបរួមកម្លាំងទាំងអស់គ្នា ។

លោក សម រង្ស៊ី ប្ដេជ្ញាចិត្តថា នឹងរំដោះកម្ពុជាវិញឱ្យខានតែបានក្នុងឆ្នាំ ២០១៩ នេះ ។

កាលពីលោក សម រង្ស៊ីវិលចូលកម្ពុជា កាលពីឆ្នាំ ២០១៣ មានអ្នកទៅទទួលហែហមលោក ប្រមាណជា ១លាននាក់ ។ យ៉ាងណាមិញ បើតាមអ្នកសង្កេតការណ៍ឱ្យដឹងថា ប្រសិនបើប្រធានអតីតគណបក្សនេះវិលចូលកម្ពុជានៅឆ្នាំ ២០១៩ នេះ ក៏អាចនឹងមានអ្នកទៅទទួ

លោក មិនតិចជាងមុននោះទេ បើទោះបីជាមានគម្រាមថា មានការអនុវត្តច្បាប់ ចាប់ខ្លួន ឬក៏សម្លាប់ក៏ដោយ ។

យ៉ាង លោកសមរង្ស៊ីនឹងប្រឈមនឹងការចាប់ខ្លួន។លោកនាយឧត្តមសេនីយ៍នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងទៅកាន់ នគរបាលថ្នាក់ក្រោមរបស់លោកកាលពីសប្ដាហ៍មុននេះថា អគ្គស្នងការនគរបាលជាតិបានទទូលដីការចំនួន៣ ដើម្បីចាប់ខ្លួនលោកសមរង្ស៊ី៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

មន្ត្រីចិនម្នាក់ថាកម្ពុជាជាប្រទេសមួយដើរតួនាទីសំខាន់ជួយរក្សាស្ថិរភាពនៅក្នុងតំបន់តែ​អ្នក​វិភាគមិនយល់ស្រប

លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន[...]

ធនាគារពិភពលោកព្រមានថាសេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យបើសហភាពអឺរ៉ុបព្យួរEBA

ធនាគារពិភពលោក ចេញផ្សាយរបាយការណ៍ថ្មីរបស់ខ្លួនម[...]

សមាជអ្នកប្រជាធិបតេយ្យខ្មែរចង់ឱ្យមានការដោះស្រាយនយោបាយដោយអហឹង្សា

សេចក្ដីសម្រេចរបស់អង្គសមាជអ្នកប្រជាធិបតេយ្យខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត