loader

លោក សម រង្ស៊ីថ្កោលទោសសម្ដេចហ៊ុន សែន ប្រើលុយទិញអាវុធដោយមិនគិតពីស្ថានភាពកម្ពុជា

ភ្នំពេញ៖ ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលប្រកាសថានឹងវិលចូលកម្ពុជាវិញ ឆាប់ៗដើម្បីធ្វើសកម្មភាព​ដោយផ្ទាល់ជាមួយពលរដ្ឋកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ថោលទោសនាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការចំណាយថវិកាជាតិជាង៣០០លានដុល្លារទិញអាវុធពីចិន។ លោកថា កាលៈទេសនេះ គេត្រូវបង្កើនកញ្ចប់ថវិកាជាតិទៅលើក្រសួងសុខាភិបាល និងក្រសួងអប់រំ ជាជាងទិញអាវុធ យកមកបង្រ្កាបពលរដ្ឋខ្លួនឯង។ តែយ៉ាងណា សម្ដេចហ៊ុនសែន ទោះជាមិនបានប្រតិកម្មភ្លាមៗតបនឹងលោកសម រង្ស៊ីក្ដី តែ សម្ដេចចាត់ទុកថា នេះជាសេចក្ដីសម្រេចមួយត្រឹមត្រូវ ព្រោះអាវុធកម្ពុជាចាស់ៗអស់ហើយ។

កញ្ញាអ៊ុំ ចន្ទលក្ខិណារាយការណ៍៖

លោក សម រង្ស៊ី បានថ្កោលទោសសម្ដេចហ៊ុន សែន ដែលចំណាយថវិកាច្រើនរយលានដុល្លារ  ក្នុងការទិញអាវុធជាច្រើនម៉ឺនដើមពីចិនបន្ថែមទៀត ដែលលោកថាការទិញអាវុធទាំងនេះ មិនមែនជាតម្រូវការចាំបាច់សម្រាប់កម្ពុជានោះទេ ។ 

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដែលជាការថ្កោលទោសបែបនេះគឺកាលពីថ្ងៃទី ៣០ កក្កដាម្សិលមិញ ។

អត្តន័យនៃការសរសេរលើទំព័រហ្វេសបុកនោះមានចំណងជើងថា «ឥទ្ធិពលរបស់ចិនលើកម្ពុជា នាំមកនូវគ្រោះថ្នាក់ពីរយ៉ាង»

លោក សម រង្ស៊ី បានសរសេរដោយបញ្ជាក់ថាខ្លួនលោកចង់ឃើញប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមួយ ដែលលើកតម្កើងសេរីភាព ប្រជាធិបតេយ្យ អព្យាក្រិតភាព និងសន្តិភាព ។ ដោយហេតុនេះហើយ ទើបលោក សម រង្ស៊ី ថ្កោលទោសការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងការទិញអាវុធពីចិនបន្ថែមទៀត ដែលចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

លោកបន្ថែមក្នុងន័យដើមថា «ចំណាយយោធាទាំងនេះ មិនមានការចាំបាច់ទាល់តែសោះ ក្នុងពេលដែលប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុតក្នុងពិភពលោក ហើយក្នុងពេលដែលប្រព័ន្ធអប់រំ និងសុខាភិបាល នៅកម្ពុជា មានភាពរយីករយាក មិនអាចបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានឡើយ»

មិនត្រឹមតែប៉ុណ្ណោះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះក៏បានបន្ថែមទៀតថា គ្រឿងសាស្ត្រាវុធ នាយករដ្ឋមន្ត្រីកម្ពុជាទិញពីចិននេះ គឺដើម្បីបង្ក្រាបប្រជាពលរដ្ឋក្នុងប្រទេស ដែលប្រឆាំងរាជរដ្ឋភិបាលកម្ពុជាសព្វថ្ងៃតែប៉ុណ្ណោះ ខណៈកម្ពុជាមិនមានការឈ្លានពានពីប្រទេសដទៃនោះទេ ។  

លោក សម រង្ស៊ីនៅតែបន្តចោទថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន បានផ្តល់ទឹកដីប្រទេសកម្ពុជា ឲ្យកងទ័ពចិន មកសំចត និងរៀបចំទីតាំងរបស់គេ ។ ហើយការទិញគ្រឿងសាស្ត្រាវុធពីចិននេះ បង្កើនឥទ្ធិពលរបស់ចិន មកលើកម្ពុជា កាន់តែខ្លាំងឡើង ។

ដោយហេតុនេះហើយ លោក សម រង្ស៊ី ថា វត្តមានរបស់ចិន ក្រោមការគ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន នឹងនាំមកនូវគ្រោះថ្នាក់ពីរយ៉ាង ៖

– គ្រោះថ្នាក់ទី ១ គឺការប្រើកម្លាំងយោធា និងគ្រឿងសាស្ត្រាវុធពីចិន ដើម្បីបង្ក្រាបប្រជាពលរដ្ឋ ដែលត្រៀមខ្លួនបះបោរ ទាមទារឱ្យមានការផ្លាស់ប្ដូរការដឹកនាំ និង

– គ្រោះថ្នាក់ទី ២ គឺការធ្វើឲ្យស្ថានការណ៍នយោបាយ និងយោធា កាន់តែតានតឹងឡើង ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដោយសារតែសម្ដេច ហ៊ុន សែន គាំទ្រនយោបាយវាតទីរបស់ចិន ។

យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រី តែងតែអះអាងថា កម្ពុជាមិនជាប់អន្ទាក់បំណុលចិន ហើយចិនមិនអាចគ្រប់គ្រង ឬត្រួតត្រាលើកម្ពុជា ហើយក៏មិនមានការបើកឱ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជានោះទេ ។

កាលពីថ្ងៃសុក្រទី២៦កក្កដា អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹកនាំ អ្នកសារព័ត៌មានជាង ៧០នាក់ ទៅត្រួតពិនិត្យនៅកំពង់ផែរាមខេត្តព្រះសីហនុ  ដោយចុះដល់មូលដ្ឋានដែលសង្ស័យថា ធ្វើឡើងសម្រាប់កងទ័ពចិន ។ តែយ៉ាងណា ក៏មានការរិះគន់អំពីការដឹកនាំចុះពិនិត្យដោយផ្ទាល់នេះ ដោយសារគ្មានអ្នកការសែតបរទេស ឬអ្នកជំនាញជាដើម ។

ពាក់ព័ន្ធនឹងការទិញអាវុធបន្ថែមពីចិនវិញ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា មិនមានប្រទេសណាមួយគ្មានអាវុធសម្រាប់ការពារជាតិនោះទេ ។ ជាងនេះ ដោយសារតែកាំភ្លើងដែលកម្ពុជាមាន ជាកាំភ្លើងចាស់ៗ និងមិនទាន់ទំនើបជាដើម។

សម្ដេចនាយករដ្ឋមន្ត្រីទោះបី បានប្រតិម្មនឹងការថ្កោលទោសរបស់លោកសមរង្ស៊ី ក៏ដោយ​តែ សម្ដេច​ថ្លែងថាការសម្រេចទិញអាវុធពីចិន គឺក្នុងក្របខណ្ឌរដ្ឋមួយមានអធិបតេយ្យជាតិ ។

តែអ្នកសង្កេតការណ៍បារម្ភថាការទិញអាវុធដ៏ច្រើននេះ អាចជាការតម្រូវចិត្តប្រទេសចិន​ ព្រោះចិនកំពុងមានឥទ្ធិពលលើកម្ពុជាទាំងវិស័យ យោធា នយោបាយ និងសេដ្ឋកិច្ច ៕

អត្តបទដោយ សោម លាភ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីក[...]

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត