loader

លោក មាស នី​ ថា​ការ​ប្រើ​ទំលាប់​ច្រើន​ជាង​ច្បាប់​ ជា​កត្តា​នាំ​ឲ្យ​អ្នក​បើក​បរ​មួយ​ចំនួន​មិន​គោរព​ច្បាប់​

Meas-Nyភ្នំពេញ​៖​ ​លោក​ ​មាស​ ​នី​ ​អ្នក​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​បាន​លើក​ឡើង​ថា​ ​អ្នក​បើកបរ​​យាន​យន្ត​មួយ​ចំនួន​បំ​ពាន​​ភ្លើង​ស្តុប​ និង​បើក​បរ​​លើ​​ផ្លូវ​​បញ្ច្រាស​​​ទិស​​​ជា​ដើម ​ដោយ​សារ​ពួក​គេ​ប្រើ​ទម្លាប់​​ច្រើន​ជាង​ការ​គោរ​ព​ច្បាប់​។​​ ​«​ការ​ប្រើ​ទម្លាប់​ច្រើន​ជាង​ច្បាប់​របស់​អ្នក​បើកបរ​មាន​ន័យ​ថា​ ឲ្យ​តែ​មាន​ឡាន​ទំនើប​ មាន​លុយ​ បើក​បំពាន​ភ្លើង​ស្តុប​ និងបើក​បញ្រ្ចាស​ទិសដៅ​ ​ប៉ូលីស​ចរាចរណ៍​មិន​ហ៊ាន​ផាក​នោះ​ទេ​។​ ​បើ​ប៉ូលីស​​ហ៊ាន​ផាក​ ​ឲ្យ​តែ​លុយ​បន្តិច​បន្តួច​ទៅ​ ​គេ​ឲ្យ​ទៅ​ហើយ​»​។​ ​លោក​ ​មាស​ ​នី​ ​បញ្ជាក់​ទៀត​ថា​ ​ដើម្បី​ប្តូរ​​ឥរិយាបថ​​អ្នក​បើក​បរ​ឲ្យ​ងាក​មក​គោរពច្បាប់ចរាចរណ៍​ ​ឬ​បើក​បរ​ប្រកប​ដោយ​ក្រម​សីល​ធម៌​លើ​ដង​ផ្លូវ​ ​ត្រូវ​តែ​ពង្រឹង​ច្បាប់​ ​និង​ផ្តល់​​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​។​

ដើម្បី​ជ្រាប​ព័ត៌​មាន​លម្អិត​សូម​អញ្ជើញ​ស្តាប់​ ​បទ​សម្ភាសន៍​រវាង​លោក​ ​ធូ​ ​វីរៈ​ អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​WMC​ ជា​មួយ​លោក​ ​មាស​ ​នី​ ​អ្នក​ស្រាវ​ជ្រាវ​​​​ពី​ការ​អភិវឌ្ឍ​សង្គម​ ខាង​ក្រោម​៖​

សំឡេង៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មគ្គុទេសទេសចរណ៍ខ្មែរបារម្ភអំពីគោលនយោបាយទេសចរណ៍ ChinaReady ថាអាចថយចុះទេសចរណ៍អឺរ៉ុប

ថ្មីៗនេះខេត្តសៀមរាបមានព័ត៌មានលេចឡើងអំពីក្រុមហ[...]

ជំងឺប៉េស្តជ្រូក៖អ្នកលក់សាច់មាន់ គោ កើបលុយ ខណៈអ្នកទទួលទានមិនទាន់ហ៊ានបរិភោគសាច់ជ្រូក

​(ភ្នំពេញ)៖ សាច់ជ្រូក គឺជាសាច់សត្វមួយប្រភេទ ដ[...]

ប្រវត្តិសាស្រ្ត ៖ តើប្រវត្តិភ្នំពេញ ពិតជាមានពាក់ព័ន្ធទៅនឹងរឿងព្រេងខ្មែរឬយ៉ាងណា?

ភ្នំពេញគឺជាឈ្មោះរាជធានីដ៏ចំណាស់មួយ ដែលបានកសាង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត