loader

លោក ដូមីនិក រ៉ាអាប កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាតាមគម្រោង

លោក ដូមីនិក រ៉ាអាប (Dominic Raab) រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បន្ទាប់ពីបានមកដល់កាលពីយប់ថ្ងៃអង្គារ។

នៅថ្ងៃពុធ ទី ២៣ ខែមិថុនានេះ លោកបានជួបពិភាក្សាការងារជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួចហើយ នៅទីស្ដីការក្រសួង។ ប៉ុន្តែ គិតត្រឹមម៉ោង ៤ រសៀលនេះ ពុំទាន់មានរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំនោះនៅឡើយ។

ទស្សនកិច្ចរបស់លោក ដូមីនិក រ៉ាអាប នៅកម្ពុជា មានគោលបំណង«ពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម» ក្នុងនោះក៏មានដែរចំណុចទាក់ទងនឹងការបង្កើតឋានៈ«ភាពជាដៃគូសន្ទនាអាស៊ាន»សម្រាប់ប្រទេសអង់គ្លេស។

លោក ដូមីនិក រ៉ាអាប ក៏បានជួបពិភាក្សាជាមួយឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា នៅព្រឹកថ្ងៃដដែល។ ក្នុងជំនួបនោះ លោកបានគូសបញ្ជាក់ពី«កិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូជាមួយកម្ពុជា និងបានអបអរសាទរចំពោះដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន និងលើកឡើងថាតើចក្រភពអង់គ្លេសអាចនឹងជួយអ្វីកម្ពុជាបន្ថែមទៀតដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខទៀត»។ នេះបើយោងតាមរបាយការណ៍នៅលើវេបសាយត៍ក្រសួងបរិស្ថាន។

ប្រភពដដែលបានបន្តថា ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនរដ្ឋមន្ត្រីអង់គ្លេសថា អ្វីដែលចក្រភពអង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថាន គឺការបណ្តុះបណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។

នៅក្នុងវិស័យបរិស្ថានដែរ អង់គ្លេស«អាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ដើម្បីបម្រើឱ្យការអភិរក្សព្រៃឈើ សត្វព្រៃ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ប្រជាពលរដ្ឋ»។ ក្រសួងបរិស្ថានរាយការណ៍ឱ្យដឹងដូច្នេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកសារព័ត៌មានវ័យក្មេង បានហ្វឹកហ្វឺនសរសេរព័ត៌មានលើកកម្ពស់ស្ត្រី និងយុវជន

កាលពីព្រឹកថ្ងៃពុធ​  ទី ២៨ ខែកក្កដា ឆ្នាំ២០២១ [...]

សុនខកម្ពុជាបង្វឹកដោយគ្រូជំនាញអាចហិតរកវីរុសកូវីដ១៩បានជោគជ័យដំណាក់កាលទី១

នៅពេលវីរុសកូវីដ១៩ រាតត្បាតកាន់តែខ្លាំង ប្រទេស[...]

កម្ពុជាត្រៀមអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរលើកដំបូងខណៈសង្គមស៊ីវិលស្នើឱ្យអនុវត្តដោយតម្លាភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមអនុវត្តសាកល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x