loader

លោក គួច ចំរើន ប្រាប់ម្ចាស់សំណង់មិនបាច់រកអ្នកជួយអន្តរាគមន៍បើសំណង់ខ្លួនខុសច្បាប់

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលទើបមកកាន់តំណែងបានប្រាប់ទៅកាន់ម្ចាស់សំណង់ថា មិនចំាបាច់ដើររកអ្នកអន្តរាគមន៍ទប់ស្កាត់ឡើយ បើសិនសំណង់នោះខុសច្បាប់ ហើយបើមិនព្រមរុះរើទេអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំនាពេលកន្លងទៅ។

ការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុនេះធ្វើឡើងកាលពីថ្ងៃម្សិលមិញនៅក្នុងកិច្ចប្រជុំនៅ​រវាងមន្រ្តីក្រសួងដែនដី អភិបាលខេត្តព្រះសីហនុ និងម្ចាស់សំណង់ ម្ចាស់ទីតាំងជួលដីចំនួន ១៤ទីតាំងដែលមានសំណង់ខ្វះគុណភាពតម្រូវឱ្យរុះរើវិញ។

ក្នុងកិច្ចប្រជុំនោះ មន្រ្តីប្រាប់ម្ចាស់សំណង់ថា បន្ទាប់ពីបានរុះរើសំណង់ខុសច្បាប់នោះហើយ អាជ្ញាធរនិងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស និងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញអោយបានឆាប់ដើម្បីជាការប៉ះប៉ូវនូវការខូចខាត។

កន្លងមករដ្ឋបាលខេត្តព្រះសីហនុ និងមន្រ្តីរាជរដ្ឋាភិបាល បានពិនិត្យសំណង់ជាង ៥០០ កន្លែងនៅខេត្តព្រះសីហនុ ជាក់ស្តែងរកឃើញការដ្ឋាន ១៤ គ្មានគុណភាព ត្រូវរុះរើសំណង់ចេញ និង ៧០ ការដ្ឋានផ្សេងទៀតត្រូវធ្វើកោសលវិច្ច័យពីក្រុមហ៊ុនឯកជន ដើម្បីបញ្ជាក់ពីគុណភាពសំណង់កុំឱ្យមានការខុសឆ្គង។

ក្នុងចំណោមការដ្ឋានសំណង់ទាំង ១៤ ដែលត្រូវរុះរើគឺមានម្ចាស់ទីតាំងចំនួន ៤ ហើយដែលព្រមរុះរើដោយខ្លួនឯង។

ម្ចាស់សំណង់ទាំង១៤ទីតាំងដែលបានចូលរួមប្រជុំ។

ដោយឡែកក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា ឆ្នាំ២០១៩ និងទិសដៅបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃម្សិលមិញដែល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានណែនាំដល់មន្ទីរ អង្គភាព កម្លាំង ប្រដាប់អាវុធ កុំពាក់ព័ន្ធ កុំនៅពីក្រោយខ្នងបទល្មើស កុំអន្តរាគមន៍ កុំបន្ធូបន្ថយ ហើយត្រូវអនុវត្តតាមច្បាប់ និងបន្តធ្វើការងារអភិវឌ្ឍនៅក្នុងមូលដ្ឋាន។

កាលពីពេលកន្លងទៅ ខេត្តព្រះសីហនុបានជួបហេតុការណ៍បាក់អគារកម្ពស់ ៧ ជាន់ដែលត្រូវបានរកឃើញថា បានសង់ល្មើសច្បាប់កំណត់។ ហេតុការណ៍រំលំបាក់អគារនោះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។

មន្រ្តីសង្គមស៊ីវិលឱ្យដឹងថា ហេតុការណ៍បាក់អគារនេះ គឺបណ្តាលមកពីភាពឆកល្វែង និងការបើកដៃពីសំណាក់មន្រ្តីពាក់ព័ន្ធ ដែលនាំឱ្យមានសំណង់អគារខុសច្បាប់សង់ឡើងយ៉ាងព្រោងព្រាត ហើយភាគច្រើនជាសំណង់របស់ក្រុមហ៊ុនចិន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុន សែនថា កម្ពុជាគ្មានលទ្ធភាពធ្វើផ្លូវថ្នល់ និងស្ពានមានដូចសព្វថ្ងៃទេ បើមិនពឹងចិន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិន[...]

ស្ថានទូតអាមេរិក ធ្វើបទបង្ហាញពិព័រណ៍ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកសម្រាប់និស្សិតកម្ពុជា

ស្ថានទូតអាមេរិកប្រចាំកម្ពុជា និង តំណាង Educat[...]

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត