loader

លោក គីម ជុងអ៊ុន ប្រកាសសា្វគមន៍ជំនួបរវាងលោកនិងមេដឹកនាំកូរ៉េខាងត្បូង

មេដឹកនាំនៃប្រទេសកូរ៉េខាងជើងបាននិយាយថា លោកចង់ជំរុញអោយមានបរិយាកាសនៃការបង្រួបបង្រួមជាតិឈានដល់កិច្ចពិភាក្សា ខណៈលោកស្វាគមន៍ជំនួបកំពូលរវាងលោកជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចាវអ៊ិន នៅទីក្រុងព្យុងយ៉ាងនៅពេលឆាប់ៗនេះ។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកគីមជុងអ៊ុន បានបង្ហាញឆន្ទៈដូចនេះ បន្ទាប់ពីលោកបានជួបប្អូនស្រីលោក គឺលោកស្រី Kim Yo Jong ដែលជួបលោក មូនចាងអ៊ីន នៅក្នុងពិធីប្រារព្ធព្រឹត្តិការណ៍អូឡាំពិករដូវរងារ។

លោកស្រី Yo Jong បានស្នាក់នៅប្រទេសកូរ៉េខាត្បូងរយៈពេល ៣ថ្ងៃ ដែលជាលើកដំបូង ក្នុងឋានៈជាថ្នាក់ដឹកនាំជាន់ខ្ពស់បក្សពលករកូរ៉េខាងជើ់ងជាន់ដីអតីតសមរភូមិនៃសង្រ្គាម ឆ្នាំ១៩៥០ -៥៣។

ស្របពេលនេះដែរ នាយករដ្ឋមន្ត្រីជប៉ុនស៊ិនសូអាបេបានរម្លឹកអោយលោក ម៉ូន ចាវអ៊ិន គាបសង្កត់កូរ៉េខាងជើងទៅតាម សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើប្រទេសកុម្មុយនិស្តមួយនេះ។  ចំណែកឯសហរដ្ឋអាមេរិកសា្វគមន៍ដោយប្រុងប្រយ័ត្ន ចំពោះជំនួបរវាងមេដឹកនាំប្រទេសបងប្អូននឹងគ្នានេះ។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនត្រូវការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពាក្យថា«បដិវត្តន៍ពណ៌»ត្រូវបានអាជ្ញាធរចិនប្រើជាយុទ្ធសាស្ត្របោសសំអាតក្រុមប្រឆាំង

ពួកមន្ត្រីចិន នៃស្ថាប័នពង្រឹងច្បាប់ ត្រូវបានប[...]

ប្រេស៊ីល អាមេរិក កូឡំប៊ី ចង់បញ្ចប់របបម៉ាឌូរ៉ូនៅដើមឆ្នាំ២០១៩

ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក[...]

ថៃ៖សំណង់ខុនដូសម្រាប់សហគមន៍ក្រីក្រជាយុទ្ធសាស្រ្ដនៃគោលនយោបាយគ្រប់គ្រងអចលនទ្រព្យថៃ

ថៃរាប់បានថាជាប្រទេសមួយលេចធ្លោលើគ្រប់វិស័យនិង [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត