ក្រុងតូក្យូ៖ ទីភ្នាក់ងារសារព័ត៌មាន Jiji របស់ជប៉ុនរាយការណ៍នៅថ្ងៃសុក្រទី ២៩ កក្ដដានេះ ថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្សូអាបេ បានប្រកាសថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃទី៣ ខែសីហាខាងមុខនេះ។
យោងតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia នាយករដ្ឋមន្ត្រីអាបេ ទំនងជានឹងរក្សាសមាជិកគណៈរដ្ឋមន្ត្រីសំខាន់មួយចំនួន ពិសេសគឺប្រធានខុទ្ទកាល័យរដ្ឋលេខាធិការលោក Yoshihide Suga និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Taro Aso ដើម្បីបន្តអនុវត្តគោលនយោបាយ សេដ្ឋកិច្ច និងបញ្ហាសំខាន់ផ្សេងទៀតរបស់លោក។
គេរំពឹងថាលោកអាបេ នឹងរក្សាសមាជិកសំខាន់ពីរនាក់ ដែលជាសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ចាប់តាំងពីលោកនាយករដ្ឋមន្ត្រីអាបេចូលកាន់តំណែង តាំងពីឆ្នាំ ២០១២ មកម្ល៉េះ៕
ប្រភព៖ CNA