សេអ៊ូល៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដែលមានបំណងចង់ឈរ ឈ្មោះជាបក្ខេជនប្រធានាធិបតីកូរ៉េខាងត្បូង បានសម្រេចថា លោកនឹងបោះបង់ចោលបេក្ខភាពរបស់លោក បន្ទាប់ពីសាច់ញាតិរបស់លោកត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ពីបទពុករលួយ។
លោក បាន គីមូន ដែលស្រង់សម្ដីមកចុះផ្សាយ ដោយបណ្ដាញផ្សាយព័ត៌មាន Channel News Asia បាននិយាយថា លោកខកចិត្តដោយសារតែបញ្ហានយោបាយមួយចំនួន និងរឿងរ៉ាវនៅតុលាការទាក់ទិននឹងសាច់ញាតិរបស់លោក។
លោក បាន គីមូន ដែលធ្លាប់កាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ១០ឆ្នាំ និងជារដ្ឋមន្ដ្រីការបរទេសសាធារណរកូរ៉េខាងត្បូង ត្រូវបានគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូងស្នើឲ្យលោក ធ្វើជាបេក្ខជនប្រធានាធិបតីជំនួសលោកស្រី ប៉ាក គុនហេ។
លោកស្រី ប៉ាក គុនហេ ត្រូវបានតុលាការរដ្ឋធម្មនុញ្ញនិងសភារបស់ប្រទេសនេះ ព្យួរអំណាច ដោយសារជាប់ពាក់ព័ន្ធសំណុំរឿងពុករលួយជាមួយមិត្តភក្ដិរបស់លោកស្រី។
តែសម្រាប់លោក បាន គីមូន ដែលបោះបង់ចោលបេក្ខភាពនេះ ត្រូវបានអ្នកវិភាគប្រទេសកូរ៉េខាងត្បូង មើលឃើញថា ការដែលរដ្ឋអាជ្ញាចោទប្អូនប្រុសរបស់លោកម្នាក់និងក្មួយបង្កើត ពីបទសូកប៉ាន់ក្នុងមុខជំនួញនាំឲ្យអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បោះបង់ចោលជំហរចោលដូចនេះ៕ ប្រភព៖Channel News Asia