US៖ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកគណបក្សសាធារណរដ្ឋលោក Donald Trump បានសន្យាថា នឹងចេញផ្សាយសេចក្តីលម្អិតអំពីបញ្ហាសុខភាពរបស់លោក បន្ទាប់ពីគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺរលាកសួត។
លោក Trump និយាយថា បញ្ហាសុខភាពឥឡូវនេះបានក្លាយទៅជាបញ្ហាមួយដ៏សំខាន់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
លោកស្រី គ្លីនតុន ត្រូវបានគេនាំយកទៅសម្រាកព្យាបាលកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកស្រីមានអាការៈមិនស្រួលខ្លួន ខណៈលោកស្រីកំពុងចូលរួមក្នុងពិធីរំលឹកខួបនៃការវាយប្រហារអាគារពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ថ្ងៃទី ១១ កញ្ញា ហើយលោកស្រីក៏បានលុបចោលដំណើរយុទ្ធនាការនៅរដ្ឋកាលីហ្វញ៉ាផងដែរ។
វេជ្ជបណ្ឌិតលោកស្រី គ្លីនតុន បាននិយាយថា ឥឡូវសុខភាពលោកស្រីវិលមករកសភាពល្អធម្មតាវិញហើយ៕ប្រភព៖BBC