ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សមាជជាលើកដំបូងរបស់គណបក្សខ្មែររួបរួមជាតិ បានសម្រេចអនុម័តបោះឆ្នោតឱ្យលោក ញឹក ប៊ុនឆៃ ជាប់ជាប្រធានគណបក្ស ចំណែកលោក ទា ចំរ៉ាត់ ជាប់ជាប្រធានកិត្តិយស និងលោក ខាន់ សាវឿន ជាប់ជាអនុប្រធាន។
លោក ញឹក ប៊ុនឆៃ ថ្លែងនៅក្នុងសមាជបក្សថា ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយ លទ្ធផលសមាជរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចចោល កាលពីជាងមួយឆ្នាំមុន។ លោក ញឹក ប៊ុនឆៃ និយាយយ៉ាងដូច្នេះថា៖ «ខ្ញុំទទួលបានលិខិតពីក្រសួងមហាផ្ទៃថា ការធ្វើសមាជបក្សរបស់សម្តេចក្រុមព្រះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៦ ខុសទៅនឹងលក្ខន្តិកៈរបស់គណបក្សព្រះអង្គ»។
លោក ញឹក ប៊ុនឆៃ បាននិយាយទៀតថា លោកនឹងទាមទារយកទីស្នាក់ការទូទាំងប្រទេសពីគណបក្សហ្វ៊ុនស៊ិនប៉ិចមកវិញទាំងអស់៕