loader

លោក​ កឹ​ម​ សុខា​ ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​ UN​ ជួយ​កែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា​

​ភ្នំពេញ​៖​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​ពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ នេះ​។​ នៅ​ក្នុង​ជំនួប​នេះ​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បាន​ស្នើ​ទៅ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ឲ្យ​ជួយ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លោក​ចាត់​ទុក​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​មិន​ទាន់​ល្អ​ប្រសើរ​នៅឡើយ​។​

ព័ត៌មានជាសំឡេង
 ​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី ​២៣​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ នេះ​ រវាង​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ លោក​ កឹ​ម​ សុខា​ បាន​ស្នើ​ឲ្យ​លោកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត​ (Rhona​ Smith)​ ឲ្យ​ជួយ​ជំរុញ​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។​

cover_kimsokha

​លោក​ កឹ​ម​ សុខា​ បាន​ថ្លែងប្រាប់​ទៅ​អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត​ ថា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​តែ​មាន​លក្ខណ​អាក្រក់​នៅឡើយ​។​
​លោក​ កឹ​ម​ សុខា​ បន្ត​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​នេះ​ ត្រូវ​តែ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ឯករាជ្យ​ជា​មុន​សិន​។​ លោក​ថា​៖​ «​ខ្ញុំ​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​តែ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ជាដំបូង​សិន​។​ បើ​មិន​បាន​កែ​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ​ពិតប្រាកដ​ទេ​ បញ្ហា​សិទ្ធិ​ស​មុ​ន្ស​នៅ​ប្រ​ទស​កម្ពុជា​មិន​អាច​ដោះស្រាយ​បាន​ទេ​។​ ការ​កែ​ប្រព័ន្ធ​តុលាការ​ ដើម្បី​ផ្តោត​ទៅ​លើ​យុត្តិធម៌​សង្គម​»​។

​ជុំវិញ​បញ្ហា​នេះ​ លោក​ កែម​ ឡី​ អ្នក​ស្រាវជ្រាវ​នៃ​ការ​អភិវឌ្ឍន៍​សង្គម​ និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​បាន​ឲ្យ​ដឹង​ថា​ ការ​ស្នើ​សុំ​របស់​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ទៅ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ឲ្យ​ជួយ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នេះ​ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ទន់ខ្សោយ​បក្ស​របស់​ខ្លួន​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ គួរតែ​ប្រើប្រាស់​សមាជិក​តំណាងរាស្ត្រ​របស់​ខ្លួន​ទាំង​ ៥៥​ រូប​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ដោយ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ និង​សង្គម​ស៊ី​វិល​ ប្រសើរ​ជាង​ពឹងពាក់​សហ​គម​អន្តរជាតិ​។​

​លោក​ថា​៖​ «​ពេល​ខ្លះ​យើង​ស្នើ​តែ​ប៉ុន្មាន​នាក់​ហ្នឹង​ ចុះ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ទំនាស់​ដីធ្លី​នៅ​កោះកុង​គេ​ ចាប់​ដាក់​ពន្ធនាគារ​ យើង​ទៅ​គិត​អី​រឿង​កំប៉ិកកំប៉ុក​ក្រោម​ក្លៀក​ហ្នឹង​ យើង​ត្រូវ​គិត​ជា​ប្រព័ន្ធ​។​ ថ្ងៃ​ហ្នឹង​ស្នើ​សុំ​បាន​ដោះ​ដូរ​ខាង​ផ្នែក​នយោបាយ​ ស្អែក​ឡើង​គេ​ចាប់​ទៀត​ ស្នើ​ទៀត​ទៅ​។​ គេ​ឲ្យ​កៅអី​ ៥៥​ នាក់​ ទៅ​អនុប្រធាន​សភា​ហើយ​ ប្រសិនបើ​ធ្វើ​អី​មិនកើត​លាលែង​ចេញពី​រដ្ឋសភា​ទាំងអស់​ហ្នឹង​ទៅ​ អាហ្នឹង​ប្រសិនបើ​តួនាទី​របស់​ខ្លួន​ធ្វើ​អត់​បាន​»​។​

លោកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត​ (Rhona​ Smith)​ ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ UN​ ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក្នុង​ខែមីនា​ ឆ្នាំ​ ២០១៥​ ជំនួស​តំណែង​របស់​លោក​ សុរិយា​ ប្រាសាទ​ស៊ូ​ប៊ែ​ឌី​ ដែល​បាន​បញ្ចប់​អាណត្តិ​ ៦​ ឆ្នាំ​ កាលពី​ខែមីនា​ ឆ្នាំ​ ២០១៥​ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍​ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត