loader

លោក​ កឹ​ម​ សុខា​ ថាស​ម្ដេច​ ហ៊ុន​ សែន​ ខ្លាច​ចាញ់ឆ្នោត​ទើប​ប៉ុនប៉ង​បំបាក់​លោក​

​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​បក្ស​អស់​រយៈពេល​១​ខែ​មក​ហើយ​នេះ​បាន​ហៅ​សម្ដេច​ ហ៊ុន​ សែន​ ថា​ជា​មេដឹកនាំ​ខ្លាច​ចាញ់ឆ្នោត​ ទើប​លោក​ក្លាយជា​មុខសញ្ញា​ នៃ​ការ​ផ្ដួលរំលំ​ ។ ​លោក​ កឹ​ម​ សុខា​ មាន​ប្រសាសន៍​ដូចនេះ​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​Reuters​ កាលពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ។​

Kem-Sokha-text11
​ ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រិះគន់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ជា​មេដឹកនាំ​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដែល​លោក​អះអាង​ថា​ចំពោះ​លោក​ផ្ទាល់​បាន​ក្លាយ​ចំនុច​ពិសេស​ដើម្បី​កាច់​បំបាក់​ ។​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ ក្រោយ​ពី​បដិសេធ​មិន​ចូល​ទៅ​តាម​ការ​កោះ​របស់​តុលាការ​ ក្នុង​នាម​ជា​សាក្សី​ចំនួន​ពីរ​លើក​ពាក់ព័ន្ធ​សំនុំរឿង​សញ្ជារកម្ម​ដែល​គេ​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ។​

​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ បន្ត​ថា​ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​សំងំ​លាក់ខ្លួន​រូប​នេះ​ អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ ដែល​លោក​ថា​ទោះបីជា​ការ​បោះ​ឆ្នោត​អាច​មិន​សេរី​និង​មិន​យុត្តិធម៌​ក៏​ដោយ​ ។

​លោក​ កឹ​ម​ សុខា​ ប្រាប់​ Reuters​ ទៀត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​ការ​ផ្លាស់​ប្តូរ​មួយ​បន្ទាប់​ពី​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាង​៣០​ឆ្នាំ​ ។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ទេ​នៅ​ពេល​នេះ​ ។ ​

​តែ​បែប​នេះ​ក្ដី​ សម្ដេច​ ហ៊ុន​ សែន​នៅ​តែ​ប្រកាស​ថា​មាន​សម្ដេច​តែ​មួយ​គត់​នឹង​ក្លាយជា​ បេក្ខជន​ សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ សភា​ឆ្នាំ​២០១៨​ ។​

​កាលពី​ថ្ងៃ​ទី​ ២៤​ មិថុនា​ ក្នុង​ពី​ធី​ជួបជុំ​មេដឹកនាំ​សាសនា​គ្រឹ​ស្ដ​  សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ព្រមាន​មិន​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​នៅ​កម្ពុជា​ ដែល​សម្ដេច​ថា​ប្រយ័ត្ន​ដូច​ប្រទេស​ ស៊ី​រី​ និង​លី​បី​ ព្រោះ​ប្រទេស​ទាំង​២​នេះ​ កំពុង​កើត​សង្គ្រាមស៊ីវិល​ ដោយសារ​ការ​ផ្លាស់​ប្ដូរ​មួយ​មិន​មានការ​ឯកភាព​ជាតិ​ ៕​ ​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត