loader

លោក​ហ៊ុន​ ម៉ា​នី ​អំពាវនាវ​ឲ្យ​សិស្ស​និទ្ទេស​A​ ចូលរួម​ការងារ​សង្គម​

150918-sophal-news-01-kimoan-ed-pix
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ ហ៊ុន​ ម៉ា​នី​ អំពាវនាវ​ដល់​សិស្ស​ដែល​រៀន​ជាប់​និទ្ទេស​ A​ ឲ្យ​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​ជាមួយ​ យុវជន​សហភាព​សហព័ន្ធ​កម្ពុជា​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​។​

«​អ្វី​ដែល​សហភាព​សហព័ន្ធ​ ធ្វើ​កន្លង​មក​ គឺ​ផ្អែក​ទៅ​លើក​ត្កា​ស្ម័គ្រចិត្ត​ទេ​ អ​ញ្ចឹ​ង​កម្មវិធី​នីមួយៗ​យើង​អំពាវនាវ​ឲ្យ​យុវជន​ចូល​ដោយ​ឆន្ទៈ​ខ្លួនឯង​ អ្វី​ដែល​គាត់​ចង់​ចូលរួម​ឲ្យ​គាត់​ចូលរួម​ អ្វី​ដែល​គាត់​មិន​បាន​ចូលរួម​ឲ្យ​គាត់​ខំប្រឹង​ប្រែង​ចូលរួម​បន្ថែម​ទៀត​»​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន​ ម៉ា​នី​ នា​ឱកាស​ជួប​សំណេះសំណាល​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​ សិស្ស​ ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស​-A​ នា​ពេល​កន្លង​មក​ថ្មីៗ​នេះ​។​

មិនតែប៉ុណ្ណោះ​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូប​នេះ​បាន​បន្ថែម​ផង​ដែរ​ថា​ «​យើង​សង្ឃឹមថា​ និង​មាន​យុវជន​ច្រើន​អាច​ចូលរួម​ចំណែក​ជាមួយ​យើង​ ហើយ​ជា​ពិសេស​ប្អូន​ដែល​ទទួល​បាន​ជោគជ័យ​ជាប់​និទ្ទេស​ A​ នៅ​ឆ្នាំ​នេះ​ គឺជា​គំរូរ​មួយ​ ហើយ​ប្រសិនបើ​គាត់​បាន​ចូលរួម​កិច្ច​ការងារ​សង្គម​ជាមួយ​សហភាព​សហព័ន្ធ​ យុវជន​កម្ពុជា​បន្ថែម​ទៀត​ គឺ​គាត់​អាច​ក្លាយទៅជា​គំរូ​បន្ថែម​មួយទៀត​ ចំពោះ​យុវជន​ដទៃ​…»៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត