ទីបំផុតទៅលោកស្រី Theresa May ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃអង់គ្លេសជាផ្លូវការហើយនៅថ្ងៃនេះ។ លោកស្រី May ធ្វើដំណើរទៅកាន់រាជវាំង Buckingham ជាទីកន្លែងដែលលោកស្រីត្រូវបានទទួលស្គាល់ជាផ្លូវការដោយព្រះមហាក្សត្រិយានីដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយនាពេលឆាប់ខាងមុខ។

លោកស្រី May បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទី ២ ហើយរបស់ចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រី Margaret Thatcher ។
លោក Cameron បានថ្លែងការណ៍នៅខាងក្រៅវិមាននាយករដ្ឋមន្រី្តគ្រាចុងក្រោយដែលលោកត្រូវលាចេញពីតំណែងនោះ លោកបានផ្តល់ជាយោបល់ថា លោកស្រី May គឺជាអ្នកដឹកនាំដែលរឹងមាំ និងសាកសមជាមេដឹកនាំពិតប្រាកដ ហើយលោកថា បំណងប្រាថ្នារបស់លោកស្រី Theresa May ដែលចង់ចរចាឱ្យអង់គ្លេសរួមរស់ជាមួយសហភាពអឺរ៉ុបវិញនោះ ប្រាកដជាបានសម្រេច។
សូមជំរាបជូនថា មុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី May ទៅរាជវាំង Buckingham នោះ ព្រះមហាក្សត្រិយានីក៏បានទទួលជួបលោក Cameron ហើយបានធ្វើពិធីលាលែងតំណាងរបស់លោកជានាយករដ្ឋមន្ត្រីផងដែរ។
ក្នុងវ័យលោក ៥៩ឆ្នាំ លោកស្រី May បានយកឈ្នះគូប្រគួតបក្សអភិរក្សនិយម លោកស្រី Andrea Leadsom កាលពីថ្ងៃចន្ទ។
ភារកិច្ចមួយដំបូងរបស់លោកស្រី គឺត្រូវតែងតាំងគណរដ្ឋមន្ត្រីថ្មីរបស់លោកស្រី។
លោក David Cameron បានសំរេចលាលែងពីតំណែង បន្ទាប់ពីលោកបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតប្រជាមតិកាលពីសប្ដាហ៍មុន ដែលទីបំផុតសំរេចឲ្យប្រទេសអង់គ្លេសចាកចេញពីសមាជិកភាពសភាអឺរ៉ុប៕
ប្រភពពី៖ BBC
វីដេអូពីBBC៖