អាមេរិក៖ នៅទីបំផុតលោកស្រី Hillary Clinton បានដើរដល់ចំណុចមួយជាប្រវត្តិសាស្ត្ររបស់អាមេរិក គឺលោកស្រីបានឈ្នះឆ្នោតក្នុងការបោះឆ្នោតជម្រុះបេក្ខជន ហើយធ្វើឱ្យលោកស្រីក្លាយជាបេក្ខនារីម្នាក់គត់នៃគណបក្សប្រជាធិបតេយ្យ សម្រាប់បេក្ខជនតំណែងប្រធានាធិបតី ដែលលោកស្រីត្រូវថ្លែងអំណរគុណដល់អ្នកគាំទ្រ ។
ថ្លែងទៅកាន់ហ្វូងមហាជនជាច្រើនពាន់នាក់នៅក្រុងញូយ៉កកាលពីថ្ងៃពុធទី ៨ មិថុនា លោកស្រី Hillary Clinton បានពោលពាក្យថា ៖«សូមអរគុណ អ្នកទាំងអស់គ្នា ដែលធ្វើឱ្យយើងដើរដល់ចំណុចនេះ គឺពិតជាមានសារសំខាន់ណាស់ ហើយជាប្រវត្តិសាស្ត្រនៃប្រទេសយើង ដែលស្ត្រីម្នាក់នឹងក្លាយជាបេក្ខជន តំណែងប្រធានាធិបតី» ។
លោកស្រីបានឈ្នះឆ្នោតចំនួន ៦ រដ្ឋបន្ថែមទៀត នៅក្នុងការបោះឆ្នោតជម្រុះបេក្ខជនកាលពីថ្ងៃអង្គារ ទី៧ មិថុនា។ ចំណែកគូប្រជែងរបស់លោកស្រី គឺសមាព្រឹទួ្ធសភា Bernie Sanders បានបរាជ័យ។
តែទោះជាយ៉ាងណា បេក្ខជនដែលនឹងចូលខ្លួនមកប្រកួតជាមួយលោកស្រី គឺលោក Donald Trump មកពីគណបក្សសាធារ ណរដ្ឋ ។ អ្នកទាំង២នេះ ត្រូវប្រកួតយកតំណែងប្រធានាធិបតីអាមេរិកនៅក្នុងបោះឆ្នោត ថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០១៦នេះ ។
ប្រសិនបើលោកស្រី Hillary Clinton ឈ្នះគូប្រកួត គឺលោកស្រីក្លាយជាប្រធានាធីបតីអាមេរិកលើកទី ៤៥ ហើយក៏ជាលើកដំបូងនៃប្រវត្តិសាស្ត្រអាមេរិក ដែលមានស្ត្រីជាមេដឹកនាំសេតវិមាន ៕
ប្រភព: BBC ។