en     km
en     km

លោកស្រី​ ប៉ាក​ គុន​ហេ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ហើយ​

Share

សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក គុនហេ ត្រូវបានរដ្ឋអាជ្ញាប្រទេសនេះនាំខ្លួនទៅឃុំនៅពន្ធនាគារបន្ទាប់ពីការជំនុំជម្រះក្ដីលើនីតិវិធីនៃការឃុំខ្លួនលោកស្រី ប្រព្រឹត្តទៅរយៈពេលជាច្រើនម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មីនា។
kunhy
នៅក្នុងសវនាការនោះពួករដ្ឋអាជ្ញានិងសភាសស៊ើបសួរបានចោទសួរគ្នាអំពីការសម្រេចចេញដីការចាប់ខ្លួនលោកស្រី ប៉ាក គុនហេ។ អតីតស្ដ្រីប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ត្រូវបានចោទប្រកាន់ ៤បទល្មើសធំៗ គឺ ទទួលប្រាក់សំណូក ចាប់ជំរិត បំពានអំណាចរដ្ឋ និងការធ្វើអោយធ្លាយឯកសារសំងាត់របស់ប្រទេស។
នៅពេលដែលសវនាការ កំពុងប្រព្រឹត្តទៅនៅឯតុលាការ នៃទីក្រុងសេអ៊ូល សមត្ថកិច្ចបានដាក់ពង្រាយ ប៉ូលិសជាច្រើនរយនាក់ ឡោមព័ន្ធផ្ទះលោកស្រី ប៉ាក គុនហេ។
នេះជាលើកដំបូងហើយដែលប្រធានាធិបតីស្រីម្នាក់នៃសាធារណរដ្ឋកូរ៉េខាងត្បូងដែលជាប់ឆ្នោតដោយការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវបានទម្លាក់អំណាចនិងចោទប្រកាន់ក្នុងសំណុំរឿងពុករលួយ និងបំពានអំណាចរដ្ឋ។
គិតមកដល់ពេលនេះប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានទម្លាក់ពីអំណាចប្រហាក់ប្រហែលលោកស្រី ប៉ាក គឺ មាន ៣រូបហើយ។ ក្នុងសំណុំរឿងរបស់លោកស្រី ប៉ាក គុនហេ យ៉ាងតិចមនុស្ស ៤នាក់ត្រូវបានរដ្ឋអាជ្ញាចាប់ខ្លួន ក្នុងនោះមានប្រធានក្រុមហ៊ុន SAMSUNG ផងដែរ៕CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង