ក្រសួងកិច្ចការនារីបានរកឃើញថា ការអនុវត្តគោលនយោបាយ និងវិធានការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនៅកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ រីកចម្រើនត្រង់ថា សមាសភាពស្ត្រីធ្វើការនៅថា្នក់ជាតិ និងនៅថ្នាក់ក្រោមជាតិមានការកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណ១៥ឆ្នាំចុងក្រោយនេះ។
តែសម្រាប់លោកស្រី ធីតា ឃិះ ជានាយិកាអង្គការសីលការ និងជាប្រធាននៃគណៈគ្រប់គ្រងនៃគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ មើលឃើញថា សមាមាត្ររវាងបរុសនិងស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយនៅមានគម្លាតនៅឡើយ។ ពោលគឺចំនួនស្ត្រីនៅតែកម្រិតទាបជាងបុរសដដែល។ លោកស្រី ធីតា ឃិះ លើកឡើងថា ដើម្បីឱ្យសមភាពយេនឌ័ររីកចម្រើន ពោលគឺសមាមាត្ររវាងបរុសនិងស្ត្រីមានភាពស្មើគ្នាក្នុងវិស័យសាធារណៈ និងនយោបាយនោះ នោះកម្ពុជាត្រូវមានធម្មនុញ្ញសម្រាប់ស្ត្រី។
តើធម្មនុញ្ញសម្រាប់ស្រី្តជាអ្វី? និងមានផលប្រយោជន៍អ្វីខ្លះចំពោះស្ត្រី? តទៅនេះសូមនាងកញ្ញា លោក លោកស្រី តាមដានស្តាប់បទសម្ភាសន៍រវាង លោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្រី្ត FM 102 នៃ WMC និងលោកស្រី ធីតា ឃិះ ជានាយិកាអង្គការសីលការ និងជាប្រធាននៃគណៈគ្រប់គ្រងនៃគណកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ដូចតទៅ!