loader

លោកត្រាំចាត់ទុកការបាត់សមភាគីវៀតណាម Tran Dai Quang គឺជាការបាត់មិត្តដ៏ល្អ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំជាមួយប្រជាជនវៀតណាមដោយសារប្រធានាធិបតី ត្រាន់ ដាយក្វាង បានស្លាប់កាលពីថ្ងៃសុក្រ ទី ២១កញ្ញា ក្នុងជន្មាយុ ៦១ឆ្នាំដោយជំងឺ។

សេចក្ដីថ្លែ​ង ការណ៍របស់លោកត្រាំ បានហៅលោក ត្រាន់ ដាយក្វាង ថា ជាមហាមិត្តរបស់អាមេរិកដែលលោកថា សមភាគីវៀតណាមរូបនេះ បានទទួលលោកយ៉ាងរាក់ទាក់អំឡុងលោកបានទៅធ្វើទស្សនកិច្ចនៅក្រុងហាណូយកាលពីឆ្នាំទៅ។

លោកត្រាំបានរៀបរាប់ថា៖«ខ្ញុំ មានការត្រេកអរចំពោះការតាំងចិត្តរបស់មេដឹកនាំវៀតណាមរូបនេះ ដែលបានធ្វើអោយស៊ីជម្រៅខ្លាំងថែមទៀតនៃដៃគូយ៉ាងទូលំទូលាយ ដែលយើងមិនអាចភ្លេច ការរួមចំណែករបស់លោកដើម្បីសន្តិភាពសន្តិសុខ និងភាពរីកចម្រើន នៅក្នុងតំបន់បានឡើយ។ សំឡេងរបស់លោកលោក ត្រាន់ ដាយក្វា គឺសម្រាប់វៀតណាម មានមោទភាព ជារដ្ឋឯករាជ្យមួយនៅលើពិភពលោក»

វៀតណាម និងអាមេរិកទើបតែជាមិត្តនឹងគ្នាឡើងវិញ នៅដើមទសវត្ស១៩៩០ បន្ទាប់ពីពិភពលោកបញ្ចប់សង្រ្កាមត្រជាក់។ ទីភ្នាក់ងារវៀតណាម VNA បានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមនឹងប្រកាសកាន់ទុក្ខនិងធ្វើពិធីលាលោក ត្រាន់ ដាយក្វាង រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី ២៦ដល់ ២៧កញ្ញា៕  

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត