ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសថៃបានឱ្យដឹងថាទូកមួយគ្រឿង បានក្រឡាប់លិច ខណៈដែលកំពុងឆ្លងកាត់ទន្លេចៅប្រាយ៉ា ដោយបណ្ដាលអោយមនុស្សយ៉ាងតិចណាស់១៣នាក់ បានស្លាប់។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ទូកនោះបានក្រឡាប់ដោយសារបានបុកនឹង សរសរស្ពាន ហើយបានជួបឧបទ្ទវហេតុនេះ កាលពីថ្ងៃអាទិត្យ ទី១៨កញ្ញា ម្សិលមិញ។
តាមប្រភពដដែលបានបញ្ជាក់ថា ទូកនោះដឹកអ្នកដំណើរជាង១០០នាក់ ហើយភាគច្រើន ប្រជាពលរដ្ឋកាន់សាសនាមូស្លីម នៅពេលពួកគេជិះទូកនេះដើម្បីទៅចូលរួមពិធីសាសនា មួយ។
ជាមួយគ្នានេះ សេចក្ដីរាយការណ៍បញ្ជាក់ថា មនុស្សជាង៣០នាក់បានរងរបួស និងបាត់ ខ្លួន។ អ្នកធ្វើដំណើរចេញពីក្រុងអយុធ្យា ទៅ Nonthaburi ដែលនៅជាយទីក្រុងបាងកក៕ ប្រភព:BBC
Post Views: 261