loader

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា បេក្ខជនប្រឡងបាក់ឌុបជានារីមានអត្រាប្រឡងជាប់ច្រើនជាបុរសគឺមានរហូតដល់ ៧០% បើធៀបនិងចំនួនសិស្សប្រុស ជាអ្វីដែលអ្នកនាំពាក្យរូបនេះយល់ថា ជាលទ្ធផលល្អស្របតាមគោលនយោបាយលើកស្ទួយសមភាពយេនឌ័រក្នុងវិស័យអប់រំ។

(កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការពីព័ត៌មាននេះ)

លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៩នេះ បង្ហាញថា បេក្ខជនជាស្រ្តីមានអត្រាជាប់ច្រើនជាងបុរស ខណៈចំនួនសិស្សស្រ្តីក៏ចូលរួមប្រឡងច្រើនជាសិស្សប្រុសផងដែរ។

លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ១៣ កញ្ញា នេះថា ចំនួនសិស្សស្រី្តបានប្រឡងជាប់ជាង ៧០% បើធៀបនិងចំនួនសិស្សប្រុស។ ជាងនេះទៀតលោកបញ្ជាក់ថា សិស្សស្រ្តីក៏ប្រឡងជាប់និទ្ទេស A មានប្រហាក់ប្រហែលសិស្សប្រុសផងដែរ ដែលសរបញ្ជាក់សមត្ថភាពសិស្សនារីមានការរីកចម្រើនគួរឱកយកត់សម្គាល់។

សិស្សបាក់ឌុបកំពុងពិនិត្យលទ្ធផលប្រឡង។

អ្នកនាំពាក្យក្រសួងអប់រំរូបនេះឱ្យដឹងថា អត្រានៃការចូលរួមប្រឡង និងអត្រានៃសិស្សនារីជាប់បានច្រើនដូចនេះ គឺជាជំហានមួយជោគជ័យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ដែលកន្លងមកបានប្រឹងប្រែងជំរុញឱ្យស្រ្តីទទួលបានការអប់រំស្មើនឹងបុរស។«យើងលើកកម្ពស់យេនឌ័រ សូម្បីតែក្រសួងក៏មានការលើកកម្ពស់ដែរ ជាពិសេសគឺការផ្តល់សិទ្ធិ នឹងអំណាចទៅឲ្យស្រ្តី ហើយយើងក៏មានការសប្បាយចិត្តផងដែរ នៅពេលដែលបេក្ខនារីគឺមានការជាប់ច្រើនណាស់នៅក្នុងឆ្នាំនេះ សូម្បីតែនិទ្ទេសក៏មានការជាប់បានច្រើនដែរនៅក្នុងឆ្នាំនឹង ហើយល្អជាងបុរសផងដែរ  ជារួមបេក្ខជន នឹងបេក្ខនារីគឺយើងឃើញមានការខិតខំប្រឹងប្រែងច្រើនដូចគ្នា ហើយយើងឃើញថាមានការកើនឡើងខ្លាំងដែលមានរហូតដល់ទៅ ៦៨ភាគរយឯណោះនៅក្នុងឆ្នាំនេះ»

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បានបង្ហាញថា អត្រាសិស្សដែលបានចុះឈ្មោះក្នុងបញ្ជីប្រឡងនៅឆ្នាំនេះមានការកើនឡើងបើធៀបនឹងឆ្នាំមុនៗ ហើយចំនួនសិស្សស្រីដែលបានចុះឈ្មោះក្នុងបញ្ជីប្រឡងនៅក្នុងឆ្នាំ២០១៩នេះ មានចំនួន ៦០,៤២៧នាក់ ស្មើនឹង៥១.៦២ភាគរយ ច្រើនជាងសិស្សប្រុសដែលមានត្រឹមតែ ៥៦,៦១៦នាក់ ស្មើនឹង ៤៨.៣៧ភាគរយ។ រីឯអវត្តមាននៅពេលប្រឡងវិញ សិស្សស្រីក៏មានចំនួនតិចជាងបុរសផងដែរគឺ ៦៩៦នាក់ ក្នុងចំណោម១៨៣៥នាក់។

ការប្រកាសលទ្ធផលប្រឡងបានបញ្ចប់កាលពីថ្ងៃអង្គារដោយមានបេក្ខជនចំនួន ៧៩ ០៥២ នាក់ស្មើនឹង ៦៨,៦២ ភាគរយបានប្រឡងជាប់ ដែលកើនឡើង ១,៥៥ ភាគរយ បើធៀបនឹងឆ្នាំមុន។

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ទស្សនៈថ្នាក់ដឹកនាំជាស្រ្តី៖ តួនាទីស្រ្តី និងបញ្ហាហិង្សាលើស្រ្តីត្រូវមានយន្តការជ្រោមជ្រែងច្បាស់លាស់

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨[...]

កិច្ចសម្ភាសន៍៖ បច្ចេកវិទ្យាមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី និងយុវតីជំនាន់ក្រោយ

បច្ចុប្បន្នមានស្រី្ដមួយចំនួនចាប់អារម្មណ៍លើបច្[...]

ស្រី្តបណ្ឌិតព្រំសុភា៖សិស្សស្រីសិក្សាមុខវិជ្ជាព័ត៌មានវិទ្យានៅមានចំនួនតិចតែមុខវិជ្ជានេះមានសាសំខាន់នាពេលនេះ

ជំនាញបច្ចេកទេសផ្នែកព័ត៌មានវិទ្យា គឺជាជំនាញមួយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x