loader

រុស្ស៊ី៖ ឆេះយន្ដហោះពីខាងក្នុងបណ្ដាលឱ្យមនុស្ស៤១នាក់ស្លាប់

មនុស្ស៤១នាក់បានស្លាប់ភ្លាមៗ ក្នុងរូបភាពដ៏គួរឱ្យរន្ធត់នៃឥទ្ធិពលភ្លើងបានឆាបឆេះមួយកំណាត់ ខ្លួនយន្ដហោះដែលសង្ស័យថាមានការផ្ទុះអ្វីមួយឈានដល់ការបង្កអគ្គិភ័យចេញពីប្លង់ខាងក្នុងយន្ដហោះ Aeroflot Sukhoi Superjet ក្នុងពេលចុះចតជាបន្ទាន់នៅឯព្រលានយន្ដហោះដ៏ធំ Sheremetyevo នៃរដ្ឋធានី ម៉ូស្គូ។ ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ។​

ក្នុងចំណោមមនុស្ស៧៨ នាក់ មានតែ៣៧នាក់ទេរួចផុតពីឧបទ្ទវេហតុនេះ ដែលក្នុងនោះដែរគឺមានមនុស្ស១១នាក់រងរបួស។

តាមសារព័ត៌មានអន្ដរជាតិ AFP យន្ដហោះ Sukhoi Superjet បានឱ្យដឹងថា ហោះចេញពីព្រលាន តាមកាលវិភាគនៅម៉ោង ៦​ល្ងាច តែជាង២០នាទីក្រោយមកក៏បានត្រឡប់មកវិញក្នុងសភាព ឆាបឆេះអស់កន្ទុយយន្ដហោះ ហើយផ្សែងខ្មួរខ្មាញ់ត្របាញ់ឡើងពេញផ្ទៃអាកាសយ៉ាងសន្ធោសន្ធៅ ខណៈផ្នែកខ្លះនៃម៉ាស៊ីនបញ្ជាយន្ដហោះកំពុងជួបបញ្ហា។ កំណត់ហេតុបឋមរបស់ប៉ូលីសឱ្យដឹងថា ធុងសាំងយន្ដហោះធ្លាយ និង ផ្ទុះខ្លាំង ដែលបណ្ដាលឱ្យអ្នកដំណើរទាំងឡាយដែលមានលេខ កៅអីនៅទីតាំងជិតនោះ បាត់បង់ជីវិតស្ទើរទាំងអស់។

ខណៈនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន សំដែងសេចក្ដីរន្ធត់ និង សោកស្ដាយជាខ្លាំង ចំពោះមរណភាព និង ឧបទ្ទវហេតុដែលមិនធ្លាប់មាននេះ។​លោកបានចាត់ឱ្យបង្កើតគណៈកម្មាធិការ ពិសេសមួយជាបន្ទាន់ដើម្បីស៊ើបអង្កេតគ្រោះមហន្តរាយនេះដោយយកចិត្តទុកដាក់បំផុត។

យន្ដហោះ Aeroflot Sukhoi Superjet គឺមកពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីចំណាស់គេបង្អស់។ កាលពីសម័យសូវៀត ក្រុមហ៊ុននេះជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ធំទី១ក្នុងពិភពលោក៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគ៖វៀតណាមសុំឱ្យអូស្រ្ដាលីផ្ដល់យោបល់រឿងសមុទ្រចិនខាងត្បូងនិង សន្ដិសុខអន្ដរជាតិ

ភាពតានតឹងបាននឹងកំពុងរីកមាឌឡើងនៅសមុទ្រចិនខាងត្[...]

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត