loader

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ្ធភាពបង្កសង្គ្រាមនៅលើតំបន់នេះស្ថិតក្នុងភាពផុយស្រួយជាខ្លាំងព្រោះប្រទេសជុំវិញឈូងសមុទ្រពែក្សមានសម្ព័ន្ធមិត្តនឹងមហាអំណាចសហរដ្ឋអាមេរិកដែលជាសត្រូវធំបង្អស់នឹងអ៊ីរ៉ង់នៅពេលនេះ។រឿងរ៉ាវសងសឹកគ្នាវាយប្រហារសព្វាវុធវគ្គចុងក្រោយបង្អស់គឺអ៊ីរ៉ង់ត្រូវបានសហគមន៍អន្តរជាតិថា បានទម្លាក់យន្ដហោះដ្រូនកម្ទេចរោងចក្រចម្រាញ់ប្រេងជាតិដ៏ធំពីរកន្លែង តែនាវាដឹកប្រេងរបស់ខ្លួនឈ្មោះថាSABITIប្រមាណ២សប្ដាហ៍ក្រោយត្រូវបាន ឆេះដោយមីស៊ីលពីរគ្រាប់បាញ់ចំគោលដៅលេចធ្លាយប្រេងកណ្ដាលសមុទ្រវិញដែលអ៊ីរ៉ង់ថាមានតែពីរភាគីទេ គឺ អាមេរិក និង អារ៉ាប់ប៊ីសាអូឌីត ។ ពេលដែលអារ៉ាប់ប៊ីសាអូឌីតរងបញ្ហា អន្ដរជាតិថ្កោលទោសជាខ្លាំងលើអ៊ីរ៉ង់ ហើយអាមេរិកទៅមុខថយក្រោយចង់វាយអ៊ីរ៉ង់ណាស់ ក៏ប៉ុន្ដែខ្លួនហាក់គិតគូរលើរឿងវិនាសកម្មហិរញ្ញវត្ថុនៃទំហំសង្គ្រាមដ៏ធំមួយដែលអាចកើតឡើង ហើយក៏ចង់ឱ្យអារ៉ាប់ប៊ីសាអូឌីតមួយទៀតដូចអ៊ីស្រាអែល មករាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនរួមគ្នាទំនងដើម្បីបង្កើនឥទ្ធិពលនយោបាយ បង្កើនកម្លាំងសហប្រតិបត្តិការយោធា និង រួមគ្នាកាត់បន្ថយផលខាតនៃវិបាក ចេញពីជម្លោះសង្គ្រាមណាមួយ។ដោយពេលវេលារបស់អាមេរិកបានត្រឹមតែគិតបណ្ដោយអស់ជាយូរ តំបន់អារ៉ាប់ដែលមាន អារ៉ាប់អ៊ីមីរ៉េត៧រាជាណាចក្រ និង អារ៉ាប់ប៊ីសាអូឌីត ពេលនេះរុស្ស៊ីខិតចូលកាន់តែជិតស្និទ្ធទៅក្បែរហើយ។

ជាមួយនឹងអារ៉ាប់ប៊ីសាអូឌីត រុស្ស៊ីបានប្ដេជ្ញាជម្រុញកិច្ចសហប្រតិបត្តិលើ គ្រប់វិស័យជាឆ្អឹងខ្នងប្រទេសនេះ។ វត្តមានលោកប្រធានាធិបតីពូទីនធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះចុងឆ្នាំ២០១៩ថ្ងៃទី១៤តុលា បើគិតទៅគឺ២៥ឆ្នាំមកហើយដែលរុស្ស៊ីពុំមានមេដឹកនាំកំពូល ណាទៅធ្វើទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអូឌីតទេ ក៏ស្រដៀងនឹងអារ៉ាប់អ៊ីមីរ៉េត ដែលពូទីនចាកចេញពីអារ៉ាប់ប៊ីសាអូឌីតភ្លាមឆ្ពោះទៅអារ៉ាប់អ៊ីមីរ៉េតជាទឹកដីដែលអាមេរិកជាសម្ព័ន្ធភាពខ្លាំងក្លានិងជិតស្និទ្ធបំផុតមួយ។

រុស្ស៊ីដំណើរឆ្ពោះទៅផ្សាយឥទ្ធិពលនៅអារ៉ាប់អ៊ីមីរ៉េត

ក្នុងដំណើររបស់រុស្ស៊ីលើកនេះ រុស្ស៊ីបានយកទៅជាមួយនឹងទឹកប្រាក់ពាន់លានដុល្លារ មានជាការស្រោចស្រង់ដល់ការខូចខាតទាំងសម្ភារៈនិងលួងចិត្តរបស់អារ៉ាប់ប៊ីសាអូឌីតជាខ្លាំង។រុស្ស៊ីគ្រោងនឹងបោះលុយ១ពាន់លានដុល្លារកសាងរោងចក្រចម្រាញ់ប្រេងឡើងវិញឱ្យអារ៉ាប់ប៊ីសាអូឌីតដើម្បីជម្រុញពាណិជ្ជកម្មគ្នាបន្ថែមទៀត។នេះបើតាមសារព័ត៌មានជាតិរុស្ស៊ីRT បានចុះផ្សាយថាការប្ដេជ្ញាចិត្តរបស់ក្រុងម៉ូស្គូទៅកាន់របៀបវារៈOPECក្រុមប្រទេសនាំចេញប្រេងមានភាពច្បាស់លាស់ និងជាមួយគ្នានោះ លោកពូទីនថា លោកចាត់ទុករដ្ឋមួយនេះជាប្រជាជាតិដ៏ជិតស្និទ្ធនឹងខ្លួន ហើយរួមគ្នាដោះស្រាយអស្ថេរភាពទីផ្សារក្នុងភាពជាដៃគូនៃពិភពអារ៉ាប់។

ប្រតិកម្មពីលើពូទីនលោកសង្កត់ធ្ងន់ថា បើនរណាមួយគិតថាការរឹបអូសនាវា វាយប្រហារលើមូលដ្ឋានប្រេងប៉ះពាល់ដល់ទំនាក់ទំណងរុស្ស៊ីនិងមិត្តអារ៉ាប់តាំងអារ៉ាប់ប៊ីសាអូឌីតនិងអារ៉ាប់អ៊ីមីរ៉េត ឬចង់មកបំបែកបំបាក់កិច្ចសហប្រតិបត្តិការរវាង រុស្ស៊ីនិងOPECពួកគេធ្វើខុសហើយព្រោះយើងនឹងមានចំណងកាន់តែរឹងមាំនឹងគ្នាក្នុងគោលបំណងរក្សាទីផ្សារថាមពលពិភពលោក។

ក្រៅតែនិយាយពីមុខជំនួញប្រេងនិងថាមពលរុស្ស៊ីបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងពេលជាមួយគ្នានោះដែរ។ រដ្ឋាភិបាលក្រុងមូស្គូសន្យាថានឹងមានគំរោងសកម្មភាពរួមគ្នាលើវិស័យកិច្ចការពារជាតិនឹងក្រុងរីយាដនាពេលឆាប់ៗក្រោយពីគំនិតផ្ដួចផ្ដើមជាច្រើននិងគម្រោងមួយចំនួននៅឡើយតែការអនុវត្តនោះទេ។

ចំណែកសារព័ត៌មានអាល្លឺម៉ង់DW បានធ្វើការចាប់អារម្មណ៍ចំពោះទំនាក់ទំនង មូស្គូនិងរីយ៉ាដ ព្រោះពេលនេះមូស្គូបានដើរតួជាជនមានអំណាចសម្របសម្រួល រឿងរ៉ាវរីយ៉ាដនិងក្រុងតេអេរ៉ូងដើម្បីឱ្យគិតគូរពីភាពរីកចម្រើនរួមគ្នារបស់មជ្ឈឹមបូព៌ា។ តែជាការកត់សម្គាល់គឺក្នុងជំនួបនឹងមហាក្សត្រ Mohammad bin salman លោកថានឹងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ីS40។យ៉ាងណារដ្ឋាភិបាលក្រុងរីយ៉ាំដថាខ្លួមិនជឿថាគ្រាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងរុស្ស៊ីធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងនឹងអាមេរិកឡើយ ព្រោះរីយ៉ាដអាចមានយុទ្ធនិងភាពរឹងមាំជាមួយសហរដ្ឋអាមេរិកហើយយើងត្រូវការការអភិវឌ្ឍចំណងមិត្តភាពនឹងប្រទេសរុស្ស៊ីដូចគ្នា។

ក្រឡេកមកមើលរាជាណាចក្រអារ៉ាប់រួមវិញ ពូទីនបានពាំនាំនូវវប្បធម៌ថ្មីដល់ប្រទេស នេះគឺជាជំនួយមួយនៃបេសកកម្មទៅស្ថានីយ៍អវកាសអន្ដរជាតិរបស់អារ៉ាប់អ៊ីមីរ៉េត។ក្នុងទឹកប្រាក់១ពាន់លាន៣សែនដុល្លារពូទីនថានឹងមានការខកចិត្តណាមួយទេក្នុងការធ្វើជាដៃគូរបស់រុស្ស៊ីសម្រាប់រដ្ឋអារ៉ាប់អ៊ីមីរ៉េតដោយចុះកិច្ចព្រមព្រៀងចំនួន៦ រួមមានលើវិស័យថាមពល បច្ចេកវិទ្យា និង សុខាភិបាល។

ទាំងអារ៉ាប់ប៊ីសាអូឌីតនិង អារ៉ាប់អ៊ីមីរ៉េត សុទ្ធតែជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនិង សុទ្ធតែបានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅដល់រុស្ស៊ី។ក្រោយពីប្រទេសដែលរុស្ស៊ីមានអណ្ដូងប្រេងច្រើនជាងគេដូចជាវេណេហ្សូអេឡានៃរបបដឹកនាំដែលខ្លួនជួយទ្រទ្រង់សឹងដួលរលំ រុស្ស៊ីបានព្យាយាមបណ្ដោយឱ្យស្ថានការន៍ប្រទេសនេះធ្លាក់ក្នុងដៃក្រុមប្រឆាំង។ចំណែកអ៊ីរ៉ង់រុស្ស៊ីមានទំនាក់ទំនងមិនជាចំហក៏ពិតមែនតែគេអាចដឹងថារុស្ស៊ីតែងការពារសម្លេងរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិផងដែរ ស្របពេលដែររុស្ស៊ីនៅក្រោយរបបអាសាដអូសបន្លាយការដឹកនាំដ៏គ្រោះថ្នាក់ជាច្រើនឆ្នាំមកហើយ ខណៈទាហានឃឺដហាក់អស់ជំនឿនឹងសហរដ្ឋអាមេរិក ដែលបានដកទ័ពចេញបណ្ដោយឱ្យទួគីវាយសម្លាប់រង្គាលលើទឹកដីខ្លួន ហើយរុស្ស៊ីក៏សម្រេចពង្រាយទ័ពបន្ថែមនៅស៊ីរី ដោយសន្យាថានឹងជួយរដ្ឋាភិបាល ស៊ីរីបណ្ដេញទួគីចេញវិញ។ ស្ថិតក្នុងស្ថានការណ៍ដ៏ចម្រូងចម្រាស់នៅមជ្ឈឹមបូព៌ាជាពិសេសរវាងភាពស្ទាក់ស្ទើរពីលទ្ធភាពបង្កសង្គ្រាមអាមេរិកចំពោះអ៊ីរ៉ង់ បានក្លាយជាកាលានុវត្តភាពរបស់រុស្ស៊ីក្នុង ការបង្កើនឥទ្ធិពលបង្កើតយុទ្ធសាស្រ្ដថ្មី ហើយហាក់ដូចជាទាមទារឱ្យតំបន់អារ៉ាប់ ពិចារណាជោគវាសនាសន្ដិភាពខ្លួនឯង ក្នុងភាពចំនុះឱ្យតំបន់មជ្ឈឹមបូព៌ាដើម្បីកុំឱ្យធ្លាក់ ក្នុងជម្លោះគ្នាឯងច្រើននោះផងដែរ៕

ដោយ៖​ឆោម ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

តើមានអ្វីកើតឡើងចំពោះអ៊ីរ៉ងបើអ៊ីស្រាអែលវាយប្រហារដោយអាវុធនុយក្លេអ៊ែរ?

សារព័ត៌មានស៊ើបអង្កេតអាមេរិក The national inte[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត