loader

រុស្ស៊ីដកទ័ពនិងពលរដ្ឋរបស់ខ្លួនពីវេណេហ្សូអេឡាបន្ទាប់ពីការចរចាជួបបរាជ័យ

នៅទីបំផុតរដ្ឋាភិបាលរុស្ស៊ី ដែលជាអ្នកការពារដ៏ខ្លាំងក្លានៃរបបលោកនីកូឡាស់ម៉ាឌូរ៉ូ បានសម្រេច ដកពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេះ។ នេះបើតាមអះអាងរបស់​ប្រធានា​ធិបតីអាមេរិក ដូណាល់ត្រាំ។ ប្រសិនដូចនេះមែន គឺរបបលោកម៉ាឌូរ៉ូនឹងកាន់​តែគ្រោះ​ថ្នាក់ហើយ។ យ៉ាងណា កាសែត Sputnik របស់រុស្ស៊ីបានចុះផ្សាយថា ព័ត៌មាននេះមិនទេ។

កញ្ញា ពៅ និកា ជូនសេចក្ដីប្រែសម្រួល៖

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ បានបញ្ជាក់លើTwitter របស់លោកថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានសម្រេចដកបុគ្គលិករបស់ពួកគេដែលកំពុងជួយការពាររបបលោកម៉ាឌូរ៉ូឱ្យត្រឡប់ទៅប្រទេសវិញគឺទុកតែជាង៣០នាក់ប៉ុណ្ណោះក្នុងចំណោម១ពាន់នាក់។ លោកដូណាល់ត្រាំបានបញ្ជាក់ដូចនេះ នៅពេលលោកកំពុងធ្វើដំណើរលើយន្ដហោះទៅកាន់ប្រទេស អង់គ្លេស។

លោកត្រាំបានឱ្យដឹងទៀតថា លោកបានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីតាមរយៈទូរស័ព្ទកាលពីខែមុននេះដោយប្រាប់ទៅឱ្យមេដឹកនាំរុស្ស៊ីរូបនេះ ឱ្យប្រញាប់ដកបុគ្គលិក និង អ្នកជំនាញការយោធារបស់ខ្លួនចេញពីប្រទេសវេណេហ្សូអេឡាដែលលោកត្រាំថា​ លោកបានព្រមានអំពី គ្រោះថ្នាក់នៃរបបលោកម៉ាឌូរ៉ូដោយសារតែចលនារបស់ប្រជាជននិង វិបត្តិសេដ្ឋកិច្ចរបស់ប្រទសនេះកាន់តែធ្ងន់ធ្ងរៗទៅ។

 

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា ការអះអាងរបស់លោកត្រាំ បានធ្វើឡើងបន្ទាប់ពីកាសែតអាមេរិក Wall Street Journal បានចុះផ្សាយកាលពីថ្ងៃចន្ទថា ប្រជាជនរុស្ស៊ីនៅវេណេហ្សូអេឡាប្រមាណជាង១០០០នាក់គឺត្រូវដកចេញពីវេណេហ្សូអេឡាហើយទុកតែជាង៣០នាក់ប៉ុណ្ណោះ។ រុស្ស៊ី បានបញ្ចូនអ្នកជំនាញផ្នែកយោធា ទៅជួយហ្វឹកហ្វឺន និង ការពារសន្ដិសុខជូនលោកម៉ាឌូរ៉ូ គឺចំនួន១០០នាក់ ហើយក្រៅពីនោះជាជនស៊ីវិល ធ្វើការ ក្នុងស្ថានទូតរុស្ស៊ី​និង អ្នកជំនួញមួយចំនួន ភាគច្រើនពួកគេជា បុគ្គលិកជំនាញនៅក្រុមហ៊ុនប្រេងរបស់រុស្ស៊ី នៅក្នុងប្រទេសវេណេហ្សូអេឡា។ ទីក្រុងម៉ូស្គូ គឺជាខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូ ដែលជួយទ្រទ្រង់របបនេះ ទាំងសេដ្ឋកិច្ច នយោបាយ និង​ការពារជាតិ។ ចំណែកឯចិន ជាម្ចាស់បំណុល ពាន់លានដុល្លារនៃរបបលោកម៉ាឌូរ៉ូ ហើយប្រទេសគុយបាវិញ ត្រូវបានរាយការណ៍មកថា​មានកងទ័ពនៅក្នុងប្រទេសវេណេហ្សូអេឡាជាង២ម៉ឺននាក់។ ប្រទេសទាំងបីនេះ គឺជាឆ្អឹងខ្នងការពារតំណែងរបស់លោកម៉ាឌូរូយ៉ាងខ្លាំង។យ៉ាងណា ប្រទេសគុយបាក៏កំពុងរងការគាបសង្កត់ពីសហរដ្ឋអាមេរិក ពីប្រទេសកាណាដា ឱ្យបោះបង់ចោលរបបម៉ាឌូរ៉ូផងដែរ។ របបលោកម៉ាឌូរ៉ូបានបាត់បង់ ការគាំទ្រលើឆាកអន្ដរជាតិ យ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ។

ដោយសារតែប្រទេសមួយចំនួន បានសម្រេច ទៅគាំទ្រលោកជួនហ្គៃដូ មេដឹកនាំគណបក្សប្រឆាំងដែលកំពុង បណ្ដេញលោកមាំឌូរ៉ូពីអំណាច ។ យោងតាមទីភ្នាក់ងារសារព័ត៌មានដដែលនេះ ប្រទេសនៃក្រុមទំនាក់ទំនងអន្ដរជាតិ ដើម្បីវេណេហ្សូអេឡា ក្នុងនោះមានប្រទេសចិនផងដែរ ហើយក្រុមនេះ ដឹកនាំដោយសហភាពអឺរ៉ុប បានប្រកាសថា នឹងលើកយកបញ្ហាប្រទេសវេណេហ្សូអេឡា ទៅដាក់ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីពួកគេ បានជួបជាមួយនឹងក្រុមប្រទេសលីម៉ា នៃសម្ព័ន្ធភាពអាមេរិកឡាទីន។

 

យ៉ាងណា ជំនួបរបស់ក្រុមទំនាក់ទំនងអន្ដរជាតិទាំងពីរនេះធ្វើឡើង បន្ទាប់ពីការចរចា រវាងរបបលោកម៉ាឌូរ៉ុ​ និង គណបក្សប្រឆាំងដែលធ្វើឡើងនៅប្រទេសណ័រវេស បានបរាជ័យជាថ្មីទៀត។ បរាជ័យនៃកិច្ចចរចានេះដោយសារតែក្រុមគណបក្សប្រឆាំង និង​សហរដ្ឋអាមេរិក ដាក់រៀបវារៈគាបសង្កត់ ឱ្យលោកម៉ាឌូរ៉ូចុះចេញពីអំណាចជាបន្ទាន ហើយរៀបចំប្រទេសឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីឡើងវិញ។​

ឥលូវនេះឃើញថា របបលោកម៉ាឌូរ៉ូកាន់តែឯកោទៀតហើយ។ នៅខណៈនេះដែរប្រទេសកាណាសម្រេចបិទទំនាក់ទំនងការទូតជាមួយប្រទេសនេះទាំងស្រុង។​រដ្ឋមន្រ្ដីការបរទេសកាណាដា លោកស្រី Chrystia Freeland   ដែលស្រង់មកចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃ៣មិថុនា បានបញ្ជាក់ថា កាណាដាបានបិទស្ថានទតរបស់ខ្លួនជាហើយស្ថានទូតវេណេហ្សូអេឡានៅវេណេហ្សូអេឡាក៏ត្រូវបញ្ជាឱ្យបិទដែរ។ លោកស្រីបាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ខណៈនេះ វេណេហ្សូអេឡាធ្លាក់ក្នុងរបបផ្ដាច់ការធ្ងន់ធ្ងរណាស់ ហើយប្រជាជននេះប្រទេសនេះកំពុងតែរងការឈឺចាប់ដោយសារតែរបបលោកម៉ាឌូរ៉ូ។ របបប្រទេសនេះ កំពុងតែបាត់បងទំនាក់ទំនងអន្ដរជាតិយ៉ាងខ្លាំងដោយសារតែសហគមន៍អន្ដរជាតិទាមទារឱ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះជាបន្ទាន់ ហើយសម្រាប់កាណាដាដានឹងបិទទំនាក់ទំនងការទូរតជាមួយនឹងវេណេហ្សូងេឡា ទាំអស្រុងនៅចុងខែមិថុនា។ លោកស្រីបានបញ្ជាក់ទៀតថា គ្មានជម្រើសណាដែលល្អជាងនេះទៀតទេដោយសារតែកាណាដាមិនអាចទទួលស្គាល់របបលោកម៉ាឌូរ៉ូទៀតឡើយ។

នាយករដ្ឋមន្រ្ដីនៃប្រទេសកាណាដាកាលពីសប្ដាហ៍មុន បានជួបជាមួយនឹងនាយករដ្ឋមន្រ្ដីជប៉ុន ស៊ីនសូអាបេ នៅទីក្រុងអូតាវ៉ាហើយបានសាកសួរថាតើទីក្រុងតូក្យូមានផែនការផ្ដាច់ទំនាក់ទំនងការទូតនឹងវេណេហ្សូអេឡាដែរឬទេ។  លោកអាបេ ស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរក្នុងការផ្ដល់ចម្លើយ។តែយ៉ាងណាទីក្រុងតូក្យូគឺជាសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធបំផុតនឹងទីក្រុងវ៉ាស៊ីនតោនដែលបានប្រកាសគាំទ្រមេបក្សប្រឆាំងជួនហ្គៃដូនៃប្រទេសវេណេហ្សូអេឡា។ ​​​

សូមជម្រាបថា លោកជួនហ្គៃដូ មេដឹកនាំនៃគណបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា​កំពុងទទួលបានការគាំ្រនិងទទួលស្គាលជាមេដឹកនាំស្របច្បាប់គឺជាង៥០ប្រទេស ក្នុងនោះគឺភាគច្រើនមានសម្ព័ន្ធភាពជាមួយ អាមេរិក។ នៅដំណាក់កាលចុងក្រោយនេះគេសង្កេតឃើញថា រស្ស៊ីដែលគាំទ្ររបបម៉ាឌូរ៉ូជាងគេ និង ប្រទេសចិនកំពុងជម្រុញឱ្យមានដំណោះស្រាយ នយោបាយជាបន្ទាន់ដើម្បីស្រោចស្រង់សេដ្ឋកិច្ចនៃប្រទេសអាមេរិកខាងត្បូងឱ្យរស់ឡើងវិញប៉ុន្ដែសហរដ្ឋអាមេរិក និងប្រទេជាច្រើនទៀត នៅជុំវិញវេណេហ្សូអេឡា ចង់ឃើញ លោកម៉ាឌូរ៉ូចាកចេញពីអំណាចជាបន្ទាន់ ហើយមិនត្រូវទុកឱ្យរបបនេះបន្ដធ្វើឱ្យប្រជាជនឈឺចាប់ទៀតនោះ។ ប្រជាជនវេណេហ្សូអេឡារាប់លាននាក់ កំពុងរស់នៅក្នុងស្ថានភាពរងទុក្ខវេទនាដោយសារអតិផរណាទំនិញឡើងដល់ពីរលានភាគរយហើយប្រព័ន្ធសុខាភិបាលសាធាណៈកាន់តែអាក្រក់ទៅៗ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សេដ្ឋកិច្ចវេណេសូអេឡាក្រឡាប់ហើយ ដោយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក

ប្រជាជនវេណេសូអេឡាដែលធ្លាក់ក្នុងស្ថានភាពទុរ្ភិ[...]

តើប្រជាជនវេណេហ្សូអេឡាគួរបោះបង់ការតស៊ូរបស់ខ្លួនក្នុងការផ្ដួលរំលំរបបលោកម៉ាឌូរូនៅពេលនេះទេ?

ប្រជាជនវេណេហ្សូអេឡាកំពុងដើរលើផ្លូវជ័យជម្នះហើយ[...]

អ្នកជំនាញBarry Desker ៖អាស៊ានជាអ្នករុញឱ្យមានការដកទ័ពវៀតណាមចេញពីកម្ពុជា

  សមាគមប្រជាជាតិអាស៊ីអាគ្នេយ៌ បង្កើតឡើងន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត