loader

រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោង​បោសសម្អាត​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​ ២០២៥

​ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​បោសសម្អាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​ ដោយ​សំដៅ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​ នូវ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាជន​ និង​សង្គម​ជាតិ​។​ នេះ​បើ​យោង​តាម​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នៅ​ថ្ងៃ​ទី​០២​ មក​រា​ នេះ​។​

​តាម​អគ្គ​នាយ​មជ្ឈមណ្ឌល​សកម្មភាព​មីន​ នៅ​ថ្ងៃ​ទី​០២​ ខែមករា​ នេះ​ គឺជា​ថ្ងៃ​នៃ​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ជាតិ​ សកម្មភាព​មីន​ឆ្នាំ​ ២០១៨-២០១៥​ និង​គោលដៅ​នៃ​ការ​អនុវត្ដ​ការ​បញ្ចប់​ អនុសញ្ញា​អន្ដរជាតិ​ស្ដី​ពី​ការ​ហាម​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នៅ​កម្ពុជា​។​ លោក​បន្ដ​ថា​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ មាន​ផែនការ​ទទួល​ភារ​ នៃ​ផែនការ​ជាតិ​នេះ​ប្រមាណ​ ៦៥-៧០​ភាគរយ​ ក្នុង​ការ​បោសសម្អាត​ផ្ទៃដី​សរុប​ដែល​មាន​គ្រាប់​មីន​។​

​លើស​ពី​នេះ​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ស៊ី​ម៉ាក់​ មាន​ភារកិច្ច​រំដោះ​ផ្ទៃដី​ចម្ការ​មីន​ និង​ចម្ការ​ ដែល​មាន​កប់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ១១៧​គីឡូម៉ែត្រ​ការេ​ និង​ធ្វើ​សកម្មភាព​សំខាន់ៗ​ មួយ​ចំនួន​ទៀត​ដូច​ជា​ ស្រាវជ្រាវ​ព័ត៌មាន​ពី​ចម្ការ​មីន​ ការ​អប់រំ​ និង​ពង្រឹង​បណ្ដាញ​ស្ម័គ្រចិត្ដ​តាម​ភូមិ​ចំនួន​ ៧០០​ភូមិ​ ដែល​ជា​គោលដៅ​ ក្នុង​ការ​ហ្វឹកហ្វឺន​ ព្រមទាំង​ការ​ជួយ​សង្គ្រោះ​ជន​ពិកា​ដោយសារ​គ្រាប់​មីន​ជាដើម​៕​

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត