loader

រលកសង្គ្រាមអាមេរិក-អ៊ីរ៉ង់ដើរដល់ឈូងសមុទ្រពែក្សហើយ ខណៈត្រាំថាទ័ពអាមេរិករាប់សែននាក់ត្រូវបញ្ចូនធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

នៅថ្ងៃអង្គារទី១៤ ឧសភា ទីភ្នាក់ងារសារព័ត៌មានអន្ដរជាតិ អ៊ីរ៉ង់ Tasnim បានឱ្យដឹងថា មេដឹកនាំមួយរូបនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបដិសេធការចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកលើបញ្ហាតានតឹងចុងក្រោយរវាងប្រទេសទាងពីរ ដែលអាមេរិកចង់ទាមទារឱ្យអ៊ីរ៉ង់កាត់បន្ថយការផលិតមីស៊ីល និង លុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរដែលក្រុងតេអេរ៉ង់អះអាងថាជាអាវុធការពារសន្ដិភាព។ អ៊ីរ៉ង់នៅតែប្រកាន់ជំហរថា នេះ ជាកម្មវិធីយុទ្ធសាស្រ្ដតំបន់របស់ខ្លួន។ ក្នុងថ្ងៃដដែលនោះ ពីសេតវិមាន លោកដូណាល់ត្រាំបានថ្លែងឱ្យដឹងថាសហរដ្ឋអាមេរិក ត្រៀមនូវកម្លាំងទ័ពដ៏មហិមា ទៅប្រឈមនឹងអ៊ីរ៉ងនៅមជ្ឈឹមបូព៌ា ខណៈដែលឥលូវនេះនៅឈូងសមុទ្រពែក្ស អាមេរិកបានបញ្ចូនយោធាទៅតាំងមូលដ្ឋានសរុបជាង៦០០០នាក់ និង​យន្ដហោះចម្បាំងរាប់សិបគ្រឿងទៅហើយ។​

ជាមួយគ្នានេះដែរ នៅមជ្ឈឹមបូព៌ា ព័ត៌មាន អាមេរិកកាំង Independence News បានរាយការណ៍ស្ថានភាពកាន់តែវិវត្តទៅរកសង្គ្រាមហើយ បន្ទាប់ពីពួកឧទ្ទាមយេមែនដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ត្រូវបានគេរកឃើញថា បានវាយប្រហារបំពង់នាំប្រេងរបស់ធុរកិច្ចប្រទេសអារ៉ាប់ប៊ីសាអូឌីត និង បានប៉ុនប៉ងវាយទៅលើនាវាដឹកប្រេង តែព័ត៌មានចុងក្រោយបានឱ្យដឹងថា កប៉ាល់ដឹកប្រេងចំនួនបួនរបស់អារ៉ាប់ប៊ីសាអូឌីតដែលជាប្រទេសនាំប្រេងលំដាប់កំពូលទៅឱ្យអាមេរិក ត្រូវបានបំផ្លាញ នៅលើឈូងសមុទ្រពែក្ស។

ជាដដែលហើយដដែលទៀត លោក​ម៉ៃ ប៉ុមពីអូ ​រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកក្រោយពីចាកចេញពីកិច្ចប្រជុំនឹងរដ្ឋមន្រ្ដីការបរទេសរុស្ស៊ីលោក Sergei Lavrov ម្សិលមិញនេះ លោកនៅតែបន្ដអះអាងថា បើសិនណាផលប្រយោជន៍អាមេរិកត្រូវបានវាយប្រហារយើងឆ្លើយតបបែបសមរម្យ និង​ច្បាស់លាស់បំផុតទៅកាន់ ប្រជាជាតិអ៊ីរ៉ង់។

បែបនេះក៏ដោយចុះ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani  តាំងពីដំបូងឡើយក៏ដូចជាពេលនេះ​ក៏នៅតែលើកឡើងថា គាត់នឹងមិនឱនក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកទេ ថែមទាំងព្រមានប្រកបដោយមោទកភាពថា អ៊ីរ៉ងអស្ចារ្យពេកទើបត្រូវទទួលរងការបំភិតបំភ័យពីសំណាក់គេឯង បែបនេះលោកដាក់ជំនឿថា ព្រះនឹងនាំអ៊ីរ៉ង់ឆ្លងកាត់នូវស្ថានភាពព្យុះភ្លៀងនេះហើយនាំមកនូវភាពត្រចះត្រចង់ឧត្តមឧត្តុង្គមិនខាន ថែមទាំងអាចបំបាក់សត្រូវបានទៀតផង។

ជម្លោះតានតឹងសឹងតែរ៉ាំរ៉ៃរវាងទីក្រុងវ៉េស៊ីនតោន​និង​ ទីក្រុងតេអេរ៉ងបានត្រឡប់មកវិញតាំងពីសប្ដាហ៍មុនពោលនៅពេលអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថាកំពុងត្រៀមវាយប្រហារផលប្រយោជន៍អាមេរិកនៅមជ្ឈឹមបូព៌ានិងបាននិយាយថាខ្លួនកំពុងបញ្ជូនយន្តហោះដឹកជញ្ជូននិងក្រុមការងាររបស់យន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់នេះ។

ទាក់ទិនទៅនឹងសព្វាវុធទំនើបៗតាំងបញ្ឈរនៅមូលដ្ឋានសមុទ្រអន្ដរជាតិ ព័ត៌មានពី​ National Interest បានឱ្យដឹងនៅថ្ងៃនេះថា អាមេរិកនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក F-22 និង B-52 លើទឹកដីអ៊ីស្រាអែល​​។ អ៊ីស្រាអែលខ្លួនឯងផ្ទាល់ក៏បានត្រៀមរួចរាល់ជាមួយនឹងតបតប្រឆាំងតប បើស្ថានភាពសង្គ្រាមមកដល់។

ឱ្យដឹងថា ទន្ទឹមនឹង អាមេរិកត្រៀមបញ្ចូនទ័ព១២ម៉ឺននាក់នេះ គេត្រូវដឹងថា អ៊ីរ៉ង់មានយោធាសរុប ៩៣ម៉ឹន៤ពាន់នាក់ ទាហានសកម្ម ៤២០០០០ ទាហានជើងគោក ៣៥០០០០នាក់ ទ័ពអាកាស ៣៧០០០ ទ័ពជើងទឹក ១៨០០០នាក់ ជាមួយនឹងយន្ដហោះចម្បាំងប្រមាណ ៥៧៥គ្រឿង  មានរថក្រោះ ១៦៥០  កាំភ្លើងធំជាង២០០០ដើម។

គួរកត់សម្គាល់ថា ខណៈអាមេរិកកំពុងត្រៀមលុកលុយរបបម៉ាឌូរ៉ូនៅវេណេហ្សូអេឡា ស្រាប់តែអ៊ីរ៉ង់គម្រាមអាមេរិកថានៅបន្ដចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីផលិតអាវុធនុយក្លេអ៊ែរទោះបីជាមានកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរក៏ដោយ តែកិច្ចព្រមព្រៀងនេះអាមេរិកបានដើរចេញក្នុងឆ្នាំ២០១៧ព្រោះមិនអាចទទួលយកបានការណ៍ដែលអ៊ីរ៉ង់នៅបន្ដលួចលាក់បំពានលើកិច្ចព្រមព្រៀងអ៊ីរ៉ង់ និង P5 លើកម្មវិធីអាវុធនុយក្លេអ៊ែរ៕

ព័ត៌មានទាក់ទង

អាមេរិកផ្ដល់ទិដ្ឋាការដល់មេដឹកនាំអ៊ីរ៉ង់មកនិយាយគ្នានៅUN​​   ហេតុអ្វីបានជាអាមេរិក បង្ហាញ​ជំហរ​ដូចនេះ?

សហរដ្ឋអាមេរិកបានផ្ដល់វីសាអនុញ្ញាតឱ្យមេដឹកនាំអ[...]

ជនផ្ដាច់វេណេហ្សូអេឡាសុំអាមេរិកត្រូវគ្នាវិញ

ជនផ្ដាច់វេណេហ្សូអេឡាសុំអាមេរិកត្រូវគ្នាវិញ

ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩

ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូ[...]

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត