loader

រលកជម្លោះនៃសមុទ្រចិនខាងត្បូងតានតឹងជាថ្មីទៀតខណៈអូស្ត្រាលីនាំនាវាចម្បាំងបើកកាត់ទីនោះ

រដ្ឋាភិបាលអូស្រ្ដាលីបានបញ្ចូនកងនាវាចម្បាំងដ៏ធំរបស់ខ្លួនបើកឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ហើយត្រូវបានរាយការណ៍មកថា កំពុងតែប្រឈមនឹងនាវាល្បាតរបស់ចិនជាច្រើនគ្រឿង នៅទីនោះ។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានABC កងនាវានៃប្រទេសអូស្រ្ដាលីដែលកំពុង បើកឆ្លងកាត់សមុទ្រចិនខាងត្បូងដែលក្រុងប៉េកាំងអះអាងថាដែនទឹករបស់ខ្លួននោះគឺមាននាវាចម្បាំងដ៏ទៅបួនគ្រឿងហើយមានផ្ទុកយន្ដហោះនិងកងទ័ព១២០០នាក់។ បណ្ដាញផ្សាយព័ត៌មានរបស់អូស្រ្ដាលី ចុះផ្សាយដោយស្រង់សម្ដីអ្នកគ្រប់គ្រងកងនាវានោះគឺលោក រីឆាតអូវែន មកនិយាយថា កងនាវានេះនឹង ធ្វើដំណើរទៅកាន់ឆកសមុទ្រប្រទេសចំនួន៧នៃទ្វីបអាស៊ីហើយក្នុងនោះត្រូវឆ្លងកាត់សមុទ្រចិនខាងត្បូង។ លោកថា នៅខណៈនេះឃើញថា នាវាល្បាតរបស់ចិន បានតាមប្រកៀកយ៉ាងខ្លាំងនឹងនាវារបស់ខ្លួន។ លោកព្រមានថានេះគឺជាអំពើគ្រោះថ្នាក់ណាស់បើមានឧបទ្ទវេហេតុផ្ទុះឡើង។ លោករីឆាតអូវែន បានបន្ដទៀតថា យើងឆ្លងកាត់ពីជើងទៅត្បូងគឺតាមសមុទ្រចិនខាងត្បូងព្រោះជាផ្លូវទឹកអន្ដរជាតិដែលនាវា ប្រទេសណាក៏អាចឆ្លងកាត់ទីនេះបានដែរ។

កាលពីឆ្នាំទៅមិញនាវាល្បាតប្រទេសចិនជាច្រើនគ្រឿងបានចេញការព្រមាន ប្រឆាំងនឹងកងនាវា ល្បាតប្រទេសអូស្រ្ដាលីដែលបានបើកឆ្លងកាត់សមុទ្រចិនខាងត្បូង។​តែនេះជាលើកទី២ ហើយដែលអូស្រ្ដាលីបានប្រកាន់ជំហរប្រឆាំងនឹងចិនដូចនេះ។

សូមជម្រាបថា ប្រទេសបារាំងអាល្លឺម៉ង់ អង់គ្លេស ឥណ្ឌា ជប៉ុន សុទ្ធតែបានបញ្ចូននាវាចម្បាំងរបស់ ពួកគេឆ្លងកាត់សមុទ្រចិនខាងត្បូងរួចរាល់អស់ហើយ ទោះជាចិនព្រមានជាច្រើនដងរួចរាល់មកហើយ។ ដោយឡែក លើកលែងតែសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដែលប្រកាសគម្រាមចិនវិញថា អាចនឹងមានសង្គ្រាម តំបន់ផ្ទុះឡើយបើចិននៅតែប្រកាន់ជំហរថាទីនោះជាដែនទឹករបស់ខ្លួនផ្ដាច់មុខ។ សហរដ្ឋអាមេរិក​តែងតែបញ្ចូននាវាចម្បាំងផ្ទុកដោយយន្ដហោះទៅឆ្លងកាត់នៅចតនៅទីនោះរយៈពេលខ្លីគឺដូចកាលពីខែមុននេះ ប្រទេសមហាអំណាចនេះបានធ្វើសមយុទ្ធកងនាវាជើងទឹកយ៉ាងសម្បើមជាមួយប្រទេស ហ្វីលីពីន នៅទីនោះធ្វើឱ្យចិន ថ្កោលទោសអាមេរិកយ៉ាងខ្លាំង​តែអាមេរិកបានធ្វើសមយុទ្ធយោធារហូត ដល់ចប់សព្វគ្រប់។

សូមជម្រាបទៀតថា ចិន ដែលអះអាងថាទីនោះជារបស់ខ្លួនគឺប្រទេសធំនេះបានកសាងកោះសិប្បនិម្មិត ដើម្បីធ្វើជាទីតាំងកងទ័ពរបស់ខ្លួននៅទីនោះដែលជាការគម្រាមប្រទេសមួយចំនួន ដូចជាហ្វីលីពីន​ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី​និងកោះតៃវ៉ាន់ថា ទីនោះជាដែនទឹកចិន។ យ៉ាងណាក៏ដោយប្រទេសហ្វីលីពីន ក៏បានប្រកាសថា​កោះមួយចំនួននៅសមុទ្រចិនខាងត្បូងជាកោះរបស់ខ្លួន។ភាពតានតឹងទាំងផ្នែការទូត និង យោធារវាងហ្វីលិពីននិងចិន​នៅបន្ដធ្ងន់ធ្ងរនៅឡើយមកដល់ពេលនេះ។ ដោយសារតែចិនបានយកនាវាល្បាតជាងមួយរយគ្រឿងឡោមព័ទ្ធកោះមួយរបស់ហ្វីលីពីន។ ចំណែកឯវៀតណាម ដែលអាងអាមេរិកនៅពីក្រោយបានប្រកាសថានឹងប្រឈមមុខជាមួយនឹងចិននៅ តំបន់នោះ បើស្ថានភាពតានតឹងផ្ទុះឡើង៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ទូកនេសាទចិន៨រយគ្រឿងបណ្ដែតពេញពេញសមុទ្រចិនខាងត្បូង នាំឱ្យវៀតណាមហ្វីលីពីនស្រឡាំងកាំង

ដុំពកខ្មៅបានគ្របដណ្ដប់លើផ្ទៃសមុទ្រចិនខាងត្បូង[...]

អតីតបក្សCNRP ប្រកាសថាលោកសមរង្ស៊ីដឹកនាំមន្ត្រី បក្សចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា២០១៩

អតីតគណបក្សសង្រ្គោះជាតិបានចេញសេចក្ដីប្រកាសព័ត៌[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត